សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្ត​បន្ទាយមានជ័យ​ប្រកាស់​តែងតាំង​ប្រធាន​ពន្ធនាគារ​ថ្មី ខ​ណះ​ប្រធាន​ចាស់​ចូលនិវត្តន៍​

ខេត្ត​បន្ទាយមានជ័យ​ប្រកាស់​តែងតាំង​ប្រធាន​ពន្ធនាគារ​ថ្មី ខ​ណះ​ប្រធាន​ចាស់​ចូលនិវត្តន៍​

ខេត្ត​បន្ទាយមានជ័យ ៖  លោក អ៊ុង ស៊ីផា​ន ត្រូវ​បាន​ប្រកាន់​តែងតាំង ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ថ្មី ជំនួស​លោក​ឧត្តមសេនីយ៍ទោ ហ៊ី​ន សុផល អតីត​ប្រធាន​ចាស់​ត្រូវ​ចូល​និវត្តន៍​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពីរ​សសៀ​ល​ម៉ោង​៣ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ី ឡុង អនុប្រធាន​ក្រុមប្រឹក្សា ខេត្ត​បន្ទាយមានជ័យ លោក ឈើ​យ ចាន់ណា អភិបាលរង​ខេត្ត​បម្ទាយមានជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់ ។​

​ឯកឧត្តម ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​ពន្ធនាគារ​ថ្មី​ត្រូវ​ខិតខំ​អនុវត្ត​នូវ​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ជាសវាង​ឲ្យមាន​កំហុសឆ្គង​នានា​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​ររបស់​មន្ត្រី​ពន្ធនាគារ​ក្នុង​នាម​ជា​មន្ត្រី​ពន្ធនាគារ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​និង​ជាតិ​មាតុភូមិ​ឲ្យបាន​ល្អ​។​

​ឯកឧត្តម ហេង ហាក់ បាន​បញ្ជាក់ទៀតថា លោក​ប្រធាន​ពន្ធនាគារ​ថ្មី កុំ​ប្រហែស​ក្នុង​ការត្រួតពិនិត្យ​ដែល​អាច​បង្ក​ឲ្យ​គ្រឿងញៀន​ចូលក្នុង​ពន្ធនាគារ​តាម​រូបភាព​ផ្សេងៗ តាមរយៈ​របស់រ​បររឺ​ចំណីអាហារ ដែល​អាណាព្យាបាល​និង​មិត្តភ័ក្ត​ចូល​មក​សួសុខទុក្ខជ​ន​ជាប់ពន្ធនាគារ ជា​ពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការផ្តល់​ជា​មធ្យោបាយ​គ្រប់បែបយ៉ាង​ដល់​ជន​ជាប់​ឃុំ ដើម្បី​បង្ក​បទល្មើស​នៅក្នុង​ពន្ធនាគារ​សំខាន់​មន្ត្រី​ពន្ធនាគារ​ត្រូវអនុវត្ត​និង​ប្រតិបត្តិ​ឲ្យបាន​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​នូវ​ច្បាប់​បញ្ជា​ផ្សេង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ៕

 

 

IMG-20161011-WA0051

Filed in: ព័ត៌មានជាតិ