សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

ខេត្ត​រតនគិរី ៖ មាន​ការភ្នាក់ផ្អើល មាន​មនុស្ស​ជាច្រើន​ចោមរោម​មើល ខណៈ​បានឃើញ​ស្ត្រី​អាជីវករ​និង កូនៗ​ស្រេក​ឆ្លេឆ្លា ទ្រ​ហូរ​យំ ពេល​ឈើ​ញ​បុរស​ជា​ប្តី និង​ជា​ឳ​ពុក ប្រកាច់​រក កល​នឹង​ស្លាប់​នៅ​បន្ទាប់​ពី  ត្រូវ​ខ្សែភ្លើង​ឆក់ ពេល​រើ​របស់របរ​នៅ​កន្លែង​លក់ដូរ ទុកដា​ក់បំ​រ៉ុង​ដឹកជញ្ជូន​ទៅ​ផ្ទះ​នោះ​។​

​អ្នកឃើញ​ហេតុ​ការ​បាន​និយាយថា ហេតុ​ការណ៏ ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​២០ នាទី យប់​ថ្ងៃ​ទី​៥​ខែ សីហា​ឆ្នាំ​២០១៤​នៅ​ម្តុំ ផ្សារ​ញែ មុខ​ផ្សារ​ក្រុង បាន​លុង ស្ថិតក្នុង​ភូមិ ជយ័ជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង បាន​លុង រតនគិរី​។​ហើយ បុរស ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​រក កល​នឹង​ស្លាប់​គឺ   បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ប​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត មានឈ្មោះ ហេង សំណាង អាយុ ៣៦​ឆ្នាំ ជនជាតិ     ខ្មែរ មាន​ទីលំនៅ ភូមិ អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​អ្នកឃើញ​ហេតុ​បានបញ្ជាក់​ថាៈ​មុន​ស្លាប់​ជនរងគ្រោះ​សារ​ខ្សែភ្លើង ដោយ​មិន​បាន​បិត​ចរន្ត​អគ្គីសនីយ៏​នោះ​ទេ​ខណៈ​ដៃ​របស់​គាត់​កាន់​ប៉ះ​ចំ​មុខដំណ ខ្សែភ្លើង ក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដៃ រួច ដួល​បោក​ក្បាល​ទៅ​នឹង​ដី ក៏​ខ្សែភ្លើង​នៅ​មិន​ទាន់​របូត​ចេញពី​ខ្លួន​ជន​រងគ្រោះ​ទៀត​។​លុះ​ក្រោយមក​ត្រូវ​ប្រព័ន្ធ​ជនរងគ្រោះ​យក​កាបូបដៃ​ទៅ​វាយ​ផ្តាច់​ខ្សែភ្លើង​ពី​ជនរងគ្រោះ ទែប​ខ្សែភ្លើង​របូត​ចេញ​។​បន្ទាប់​មក​អ្នកឃើញ​ហេតុ​ការណ៏ នាំគ្នា​ជួយ​សែង​ជនរងគ្រោះ​យក​ទៅ​កប់​ដីខ្សាច់​នៅក្បែ​នោះ​ដើម្បី​ជួយ​សង្រោះ ។ បន្ទាប់​មក​រថយន្ត​សាមុយ​ពេទ្យ បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ជា​អកុសល ជន រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។

​ក្រោយពី​កើតហេតុៈ​គេ​ឃើញ​មាន​សមត្ថកិច្ច នគ​បាល​សង្កាត់ ឡា​បាន​សៀក​ចុះទៅពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ និង​ពិនិត្យ​ទៅលើ​សាកសព​ហើយ បានបញ្ជាក់​ថា សាកសព ពិតជា​ត្រូវ​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​ទៅអោយ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2014_08_06dpn1 2014_08_06dpn1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី