សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សោកនាដកម្ម​ទៀតហើយ យ៉ាងហោច ១៥​នាក់​ដេក​រដូលរណែល​ពេញ​ផ្លូវ​

​សោកនាដកម្ម​ទៀតហើយ យ៉ាងហោច ១៥​នាក់​ដេក​រដូលរណែល​ពេញ​ផ្លូវ​

​ខេត្ត​កំពង់ចាម ៖  កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៩​តុលា​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក កំពង់សៀម បណ្ដាលឲ្យ​មនុស្ស​១៥​នាក់​រងរបួស​ធ្ងន់​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​កំពង់សៀម​បានឲ្យដឹងថា រថយន្ត​សាំង​យ៉ុង ពាក់​ស្លាក​លេខ 2X-7263  ដឹក​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ទៅ​កាន់​ខេត្ត​កំពង់ចាម ស្របពេល​ដែល​បើក​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7146 បើក​បញ្ច្រាសទិស​គ្នា​បណ្តាលឲ្យ​មនុស្ស​១៥​នាក់​រង​របួសធ្ងន់​និង​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​៧​ដេ និង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ចំណែក​អ្នកបើករថយន្ត​ទាំង​២​គ្រឿង​បាន​ចុះ​រត់គេចខ្លួន​បាត់ ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ដដែល​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ជួយ​សំរួល​ចរាចរណ៍​មិនមាន​មាន​ភាព​កកស្ទះ​នោះ​ទេ ។ បន្ទាប់មក​បាន​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ដើម្បី​ដោះស្រាយ​តាមច្បាប់ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ចំពោះ​ជនរងគ្រោះ​ទាំងអស់​នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ និង​អាសយដ្ឋាន​នៅឡើយ​ទេ ដោយ​ពេល​នេះ​ក្រុម​គ្រួ​ពេទ្យ​កំពុង​សង្គ្រោះ​នៅ​ឡើយ ។​

​ជំហាន​ដំបូង​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ខាងលើ គឺ​សង្ស័យ​ថា​រថយន្ត​ធំ​បើក​វ៉ា​គេ​មិន​ផុត​ក៏​មក​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​លាន់​ដូច​រន្ទះ​បណ្តាលឲ្យ​រងគ្រោះ​ថ្នាក់​ធ្ងន់​និងស្រាល​រហូតដល់​ទៅ​១៥​នាក់ រួច​អ្នកបើកបរ​រថ​យន្ត​ទាំង​២​គ្រឿង​បាន​រត់គេចខ្លួន​បាត់ ៕

 

 

IMG-20161011-WA0010 IMG-20161011-WA0011 IMG-20161011-WA0009 IMG-20161011-WA0012

Filed in: គ្រោះថ្នាក់ចរាចរណ៍