សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជាមួយ​ចលនា​យុវជន ក​១៥៧ សាខា​ខេត្ត​ក្រចេះ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ដោយ​ឥតគិតថ្លៃ​

​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជាមួយ​ចលនា​យុវជន ក​១៥៧ សាខា​ខេត្ត​ក្រចេះ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ដោយ​ឥតគិតថ្លៃ​

ក្រចេះ​៖ សម្ព័ន្ធ​ក្រុមគ្រូពេទ្យ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ចលនា​យុវជន ក​១៥៧ សាខា​ខេត្ត​ក្រចេះ បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ យុវជន និង​កុមារ នៅ​ភូមិ​/​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ ០៩ ខែ តុលា ឆ្នាំ​២០១៦  ។​

​ការចុះពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រែក​ប្រសព្វ​ពី​សំណាក់​សម្ព័ន្ធ​គ្រូពេទ្យ នៅ​ព្រឹក​នោះ គឺធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​ឯក ឧត្ដម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​ជា​ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ហើយក៏​មាន​វត្តមាន​ចូលរួម​ពី​លោក វ៉ា ថន អភិបាល​ល​រង ខេត្ត​ក្រចេះ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា សហការ​ជាមួយ លោក មិត្ត ឆៃ​យុ​ត្តិ ប្រធាន​បាន​ចលនា​យុវជន ក ១៥៧ សាខា​ខេត្ត​ក្រចេះ ។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សរុប​មាន​ចំនួន ប្រមាណ​២០០ នាក់ បាន​ធ្វើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​គិតថ្លៃ និង​មិន​ប្រកាន់​អំពី​និន្នាការ​ឬ​គណបក្ស​នយោបាយ​ឡើយ ។
​ឯកឧត្ដម ហេង សុខ​គង់ បានអោយដឹងថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នាពេលនោះ មាន​ទាំង​លោក​វេជ្ជបណ្ឌិត ជំនាញ​ល្បីៗ​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ និង​មាន​បំពាក់​ទៅ​ដោយ​បរិក្ខារ​ពេទ្យ​ទំនើបៗ និង​ឱសថ​មាន​គុណភាព​ខ្ពស់​។ កាយវិកា​ទាំងនេះ គឺជា​សកម្មភាព មនុស្សធម៌​ក្នុងការ​ធ្វើ​ឱ្យ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​ឯកឧត្ដម​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ទទួល​ការព្យាបាល​ជំងឺ​១៤​មុខ ដែល​រួមមាន​ជំងឺ​ទូទៅ ជំងឺ​បេះដូង សរសៃ​ឈម ជំងឺ​មនុស្ស​ចាស់ ជំងឺ​ភ្នែក វះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី​និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺ​ផ្លូវចិត្ត កាមរោគ​និង​សើរ​ស្បែក ជំងឺ​ផ្លូវចិត្ត ពិនិត្យ​ឈាម ព្រមទាំង​ផ្តល់​ជូន​ថ្នាំពេទ្យ​ក្រោយ​ការព្យាបាល​។

​នា​ឱកាស​នោះ​ដែរ លោក វ៉ា ថន អ​ភិ បាល​ល​រង​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា មានប្រសាសន៍ថា ការចុះ​មក​ពិនិត្យ ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​នា ពេល នេះ គឺ​ក្នុង​គោលបំណង​ជួយ លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន ជា​ពិសេស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំណេញ ពេលវេលា​ក្នុង​ការស្វែងរក​សេវា​សុខាភិបាល ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ប្រសើរ ជាពិសេស​គឺ​បាន ចូលរួម​ក្នុងការ​សន្សំ​សំចៃ​ថវិកា​បាន​មួយ ចំនួន​ទៀត​ផង​ដែរ​។

​លោក បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ក៏​ដូច ជា​ស្រុក​ផ្សេងទៀត​ក្នុង​ខេត្ត​ក្រចេះ អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ និង​គណបក្ស នយោបាយ គឺ​ធ្វើ​យ៉ាង ណា ក្នុង​ការជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ឱ្យមាន​សុខភាព​ល្អ​ឱ្យបាន​គ្រប់​គ្នា​។

​ជាមួយគ្នា​នោះ ឯកឧត្ដម ហេង សុខ​គង់ ក៏​បាន​សន្យាថា នឹង​នាំ​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​បន្តទៀត​៕

 

 

IMG-20161011-WA0016 IMG-20161011-WA0018 IMG-20161011-WA0015 IMG-20161011-WA0020 IMG-20161011-WA0017

Filed in: ព័ត៌មានជាតិ