សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ដ​មួយ​គ្រឿង​ដឹកឈើ​បើកបរ​ក្នុង លឿន ដូច​ខ្យល់ព្យុះ ក្រឡាប់​ផ្ងារ ជើង ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

​រថយន្ដ​មួយ​គ្រឿង​ដឹកឈើ​បើកបរ​ក្នុង លឿន ដូច​ខ្យល់ព្យុះ ក្រឡាប់​ផ្ងារ ជើង ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

​ក្រចេះ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​រថយន្ដ​មួយ​គ្រឿង​ដឹកឈើ​បើកបរ​ក្នុង​ល្បឿន​លឿន ដូច​ខ្យល់ព្យុះ ហើយ​បាន​ក្រឡាប់​ផ្ងារ ជើង​ទៅ​មុខ​លែងរួច ។ ករណី​នេះ​កើតឡើង​នៅវេលា​ម៉ង​១៨​និង​៤៥​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្មាំ​២០១៦ នៅលើ​ផ្លូវជាតិ​ក្រចេះ​ស្នួល ត្រង់​ចំណុច​ភូមិ​ថ្នល់  ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។

​ប្រភព័​ព័ត៌មាន​បានឲ្យ​ដឹងថា ក្រោយពី​រថយន្ដ​១​គ្រឿង​នោះ​បាន​ក្រឡាប់ គេ​ឃើញ​កម្លាំង​អាវុធ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​សហការ​ជាមួយ​ស្នាក់ការ សន្តិសុខ​អាវុធហត្ថ​៧០៧​ស្វាយ​ជ្រះ និង កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើការ​ចាប់​ឃាត់​យក រថយន្ត​១​គ្រឿង ម៉ាក​កាមរី បា​ឡែន ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដឹកឈើ​ប្រភេទ លេខ​១ (​សុក្រ​ម​) ពេញ ដែល បាន​បែក​កង់​ក្រឡាប់​ធ្លាក់ ចូល ប្រឡាយ​ថ្ងា​ជើង​ទៅ​មុខ​លែង រួច ចំណែក​តៃកុង​រថយន្ដ​ត្រូវបាន វាយ​បំបែក​កញ្ចក់​រត់គេច​ខ្លូន​បាត់​មុន​ពេល​កម្លាំង​ចម្រុះ​ទៅដល់ ។​

​សមត្តកិច្ច​បាន​ឲ្យដឹង​បន្ត​ថា រថយន្ត​ដឹក​បទល្មើស​ខាងលើនេះ​មិនដឹង​កម្ម​សិទ្ធ​របស់​អ្នកណា​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា​នៅពេលដែល រថយន្ដ​ក្រឡាប់​ភ្លាម គេ​ឃើញ​មាន រថយន្ដ​ដ៏​ទំនើប​មួយ​គ្រឿង​ម៉ាក​ណា​វ៉ា​រ៉ា បើក​មក​រេ​រ៉ាបំ​រ៉ុង​រំដោះ​យក​រថយន្ដ ដឹកឈើ​ដែល​ក្រឡាប់ តែ​ត្រូវបាន​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅ​ទាន់ ក៏​បើក​គេចខ្លួន​បាត់​តែ​ម្តង ។

​បើ​តាម​សាក្សី​នៅ​កន្លែង​កើត ហេតុ និង​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយចំនួន​បាន ប្រាប់ឲ្យដឹង​ថា  រថយន្ដ​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ​គឺជា​កម្ម​សិទ្ធ​របស់​ថៅកែ​ឈើ​ដ៏​ល្បី​ម្នាក់ រស់នៅ ភូមិ​កន្ទូត ឃុំ​កន្ទូ​ត ស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យដឹង​បន្ត​ថា ថៅកែ​ឈើ​ម្នាក់ នេះ​ដឹកឈើ​ចេញ​ម្តង គឺ​ពុំមែន​តែ​មួយ​រថយន្ដ​នោះ​ទេ គឺ​គាត់ ដឹក​ចាប់ ពីរ បី គ្រឿង​ឯណោះ ហើយ​កន្លងមក ពុំ​ដែល​ឃើញ​គេ​ចាប់​បង្ក្រាប​ម្ដងណា​ឡើយ ទើបតែ​ពេលនេះ​ទេ ដែល​រថយន្ដ​ដឹកឈើ​ខាងលើ ចេញដំណើរ​ដឹក​បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​ស្រុក​ស្នួល ស្រប​ពេល​កំលាំង​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស ចុះ​ប្រតិបត្តិ​ការចាប់​តែម្ដង​៕

 

 

IMG-20161011-WA0019 IMG-20161011-WA0021 IMG-20161011-WA0024

Filed in: ព័ត៌មានជាតិ