សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​រថយន្ដ​បទល្មើស​ដឹកឈើ​យ៉ាង​ក្ដៅគគុក​នៅ​ខេត្ត​ក្រចេះ​

​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​រថយន្ដ​បទល្មើស​ដឹកឈើ​យ៉ាង​ក្ដៅគគុក​នៅ​ខេត្ត​ក្រចេះ​

​ក្រចេះ​៖ បើទោះបីជា​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក ក្រុង និង​អាវុធហត្ថ​ខេត្ត​ក្រចេះ ចុះ​ធ្វើ​ការបង្ក្រាប និង​រឹបអូស​បាន​រថយន្ត​ដឹក​បទល្មើស​ជា​ច្រើន​ករណី​ក្នុង​រយៈ​ជិត​មួយ​ខែ​កន្លងមកនេះ​យ៉ាងណាក្ដី ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ​នៅតែមាន ។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ដឹកនាំ​ដោយ​លោក អ៊ឹម ចិ​ត្រា មេបញ្ជាការ​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​ម៉ាក​អ៊ីណូ​រ៉ា ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ​០១​គ្រឿង ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​ល្មើសច្បាប់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំណុច ភូមិ​ដី​សម្បទាន​កាំ​ពី ឃុំ​សំបុក  ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក អ៊ឹម ចិ​ត្រា មេបញ្ជាការ​អាវុធ​ហ​ត្ត​ស្រុក​ចិត្រ​បុរី បានឲ្យដឹងថា ការចុះ​ប្រតិបត្តិកា​រ​បង្គ្រាប​បទល្មើស​ខាងលើ គឺ​កម្លាំង​អាវុធហត្ថ​ចម្រុះ បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ជាតិ​ហើយ​ក៏​ប្រទះឃើញ រថយន្ត​សង្ស័យ​មួយគ្រឿង មាន​ដឹក​បទល្មើស ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់ និង​ធ្វើការ​ឆេកឆេរ​ឃើញ​សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ធ្នង់ ហើយ​ក៏​សម្រេច​ធ្វើ​ការឃាត់​ចាប់​តែម្តង ។​

​លោក បាន​បន្ត​ឲ្យដឹងថា ក្នុង​ការឃាត់​ចាប់​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​មនុស្ស​២​នាក់ ម្នាក់​ជា​តៃកុង​រថយន្ត​មាន​ឈ្មោះ នៅ ធារ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅ​ឃុំ​ស្នួល ស្រុក​ស្នួល និង​ម្នាក់​ទៀត​ជា​ម្ចាស់​ឈើ មានឈ្មោះ ថន ប៊ុន​ធា ហៅ ធា​បាក់ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ប្អូនប្រុស​បង្កើត​របស់​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​ម្នាក់ ហៅ ធី​បាញ់ ។​

​ប៉ុន្តែ​បើ​យោងតាម​ចម្លើយសារភាព​របស់​ឈ្មោះ ថន ប៊ុន​ធា ហៅ ធា​បាក់ បានឲ្យដឹងថា ឈើប្រណិត​ទាំងនោះ គឺជា​កម្ម​សិទ្ធ​របស់​ថៅកែ​ឈើ​ឈ្មោះ ឈី រស់នៅ​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំណែក​ឯ​ខ្លួន​គឺ​ជា​ម្ចាស់​រថយន្ត គ្រាន់តែ​ស៊ីឈ្នួល​ដឹកជញ្ជូន​ឈើ​ឲ្យឈ្មោះ ឈី នៅ​កោះ​ខ្ញែរ​តែប៉ុណ្ណោះ ។​

​លោក អ៊ឹម ចិ​ត្រា បានបញ្ជាក់​ថា បច្ចុប្បន្ន​ទាំង​រថយន្ត ទាំង​ឈើ​ល្មើសច្បាប់ និង​មនុស្ស ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំនុំ​ឯកសារ និង​បញ្ជូន​ទៅ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ស្តីពី​ព្រៃឈើ ៕ កិះ ខន​

 

 

IMG-20161008-WA0097 IMG-20161008-WA0099 IMG-20161008-WA0096

Filed in: ព័ត៌មានជាតិ