ខេត្តព្រៃវែង ៖ ជាក់ស្តែងនៅថ្ងៃទី០៤.ទី០៥ខែតុលាឆ្នាំ២០១៦នេះ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានពីរករណី ៖ គឺទី១ នៅចំណុចវត្តឧត្តមមានជ័យស្ថិតនៅក្នុងភូមិពាមកោះ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែងចាប់យកវត្ថុតាងរួមមាន ម្សៅក្រាម ពណ៍សចំនួន១.កញ្ចប់តូចនិងទូរសព្ទ័ដៃមួយគ្រឿង កង់០១.គ្រឿងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០១៦វេលាម៉ោង១១.១៥នាទី ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រីប៉ែនស៊ី ប៊នមេបញ្ជាការកងរាជអាវុធហត្ថព្រៃវែង ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក ផាត់សុជោតប្រធានមន្ទីរយុត្តិធម៍កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុចរង្វង់មូលក្បាលស្ពានអ្នកលឿង ស្ថិតនៅក្នុងភូមិ ១ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែងកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ១ ឈ្មោះ សូ សុង ភេទប្រុសអាយុ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២ មានឈ្មោះឃុន ប៉ ភេទស្រីអាយុ២៣ ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងទឹកខ្មៅ ខេត្តកណ្តាល ចាប់បាននិងយកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់(ទម្ងន់៥.៨៦ក្រាម ថ្លឹងទាំងសបក់ថង)ទូរសព្ទ័ដៃចំនួន ០៤គ្រឿង ខ្ទោងសម្រាប់ជក់ថ្នាំញៀនចំនួន០៧.ដែកកេះចំនួន ០២ ស៊ីមស្មាតចំនួន១.កន្ត្រៃចំនួន០១.។
បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យត្រូវឃាត់ខ្លួននៅមន្ទីរយុតិ្តធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង.ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេចផ្តន្ទាទោសទោសតាមច្បាប់៕