សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាប់​បុរស​ចំណាស់​ម្នាក់​៦​កាំបិត របួស​ពេញ​ខ្លួន ត្រូវ​អ្នកភូមិ​ឡោម​ព័ទ្ធ​ចាប់​ចងវាយ​ទ្រោម​ខ្លួន​

​កាប់​បុរស​ចំណាស់​ម្នាក់​៦​កាំបិត របួស​ពេញ​ខ្លួន ត្រូវ​អ្នកភូមិ​ឡោម​ព័ទ្ធ​ចាប់​ចងវាយ​ទ្រោម​ខ្លួន​

ខេត្ត​កណ្ដាល​៖  វេលា​ម៉ោង​០៤​និង​០០​នាទី​ថ្ងៃ​ទី​៧​តុលា​២០១៦​នៅ​ចំណុច​កើតហេតុៈ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ដោយ​ជនរងគ្រោះ​ឈ្មោះ​ម៉ៅ ឆែម​ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនល្មើស​ដែល​ឃាត់ខ្លួន​ឈ្មោះ​អ៊ុក សុខ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ ភូមិ​តារា​បដូ​នស​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​មាន​សតិ​មិន​ប្រក្រតី​) ។​

​ប្រភព​ឲ្យដឹងថា វេលា​កើតហេតុ​ខាង​លើ​ជនល្មើស​បាន​កាន់​កាំបិតផ្គាក់​ចំនួន​០២(​កាន់​ដៃ​សងខាង​)​ទៅ​ឈរ​ឡូឡា​នៅមុខ​ផ្ទះ​ជនរងគ្រោះ លឺដូចនេះ​ជនរងគ្រោះ​ក៍​បាន​ចុះមក​មើល ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​កាប់​ជនរងគ្រោះ​ចំនួន​០៦​កាំបិត ៖ ចំ​ក្បាល​ចំនួន​០២​កាំបិត​ដេរ​ចំនួន​១៤​ថ្នេរ ស្មា​ខាងស្ដាំ​ចំនួន​០១​កាំបិត​ដេរ​ចំនួន​០២​ថ្នេ រ​ខ្នងដៃ​ខាងស្ដាំ​០១​កាំបិត​ដេរ​ចំនួន​០៦​ថ្នេរ កែងដៃ​ខាងស្ដាំ​ចំនួន​០១​កាំបិត​ដេរ ចំនួន​០៦​ថ្នេរ និង​ចុង​ចិញ្ចើម​ខាងឆ្វេង​ចំនួន​០១​កាំបិត ដេរ​ចំនួន​០២​ថ្នេរ ។​

​ភ្លាមៗ​នោះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​នាំគ្នា​ចាប់​ជនល្មើស​ចងដៃ ចងជើង ទុក​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន និង​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនល្មើស​បណ្តាលអោយមាន​របួសស្នាម​ហូរឈាម ជាំភ្នែក​ខាងស្ដាំ ហើម​កំភួនជើង​ខាងស្ដាំ រយះ​ប្រអប់ដៃ​ខាងស្ដាំ​ដេរ​ចំនួន​០៦​ថ្នេរ ។​ក្រោយពី​កើតហេតុ រួច​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​នៅ​ផ្ទះ​លោក​មេភូមិ​តារា​បដូ​នស ហើយ​ជន​រង​មិន​បាន​បឹ្តង​មក​សមត្ថកិច្ច​នោះ​ទេ​។​

​រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី ទើប​កំលាំង​ប៉ុស្តិ៍​គគីរ​ទទួលបាន​ពត៌មាន​ពី​រឿងហេតុ​ខាងលើ ក្រោយពី​ទទួលបាន​ពត៌មាន កំលាំង​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនល្មើស​មក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ និង​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

IMG-20161008-WA0071 IMG-20161008-WA0072 IMG-20161008-WA0070 IMG-20161008-WA0073

Filed in: សន្តិសុខសង្គម