សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ ណែ​ស​ឡេ ក្លែងក្លាយ នៅ​ចំ​កណ្តាល ខេត្ត​ប៉ា​ធុំ​ថា​នី​

បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ ណែ​ស​ឡេ ក្លែងក្លាយ នៅ​ចំ​កណ្តាល ខេត្ត​ប៉ា​ធុំ​ថា​នី​

ប្រទេស​ថៃ ៖ ទីតាំង​ផលិត​ម្ស៉ៅ​កាហ្វេ ណែ​ស​ឡេ  និង​គ្រឿងឧបភោគ ណែ​ស​ឡេ​ក្លែងក្លាយដ៏​ធំ​មួយ  ត្រូវបាន​កំលាំង​ជំនាញ  សហការ​ជាមួយ​ក្រុម​តម្រួត​ថៃ  ធ្វើការ​បង្ក្រាប​ព្រមទាំង​បាន​ដកហូត​នូវ​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន​ប្រភេទ  ខណៈ​ដែល​ពួកគេ​លួច​សំងំ​ផលិត​កាហ្វេ ណែ​ស​ឡេ  ក្លែងក្លាយ​នេះ  ព្រមទាំង​បាន​ចែកចាយ​ទៅលើ​ទីផ្សារ យ៉ាង​រលូន​ទៅ​ហើយ​បើ​យោង​តាម​របាយ​ការ​ដែល​កម្ពុជា​ថ្មី​ទទួលបាន បានបញ្ជាក់​ថា កាលពី​រសៀល ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦  បន្ទាប់ពី​មាន​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ទៅលើ​ការផលិត​ទំនិញ​ក្លែងក្លាយ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​កម្មសិទ្ធិបញ្ញា  ទើប​ឈាន​ដល់​ការប្រទះឃើញ​ទីតាំង​មួយ​កន្លែង​ស្ថិតនៅ​ឃ្លាំង​លេខ​៣៧  ក្នុងភូមិ​៧  ឃុំ​ប្រាក់​អ៊ុ​ដុំ  ស្រុក​ឡា​តលុំ​កែវ  ខេត្ត​ប៉ា​ធុំ​ថា​នី  ប្រទេស​ថៃ  ដែល​គេ​កំពុង​លួច​ផលិត​នូវ​ផលិតផល​ដែល ពាក់ព័ន្ធ​នឹង​គ្រឿងឧបភោគ​របស់​ក្រុមហ៊ុន​ណែ​ស​ឡេ ។ ក្រោយពី​បាន​ដឹង​យ៉ាងច្បាស់​បែបនេះហើយ កំលាំង​ជំនាញ​បាន​ធ្វើ​ការសហការ​ជាមួយនឹង​ក្រុម​តម្រួត​ក្នុង​មូលដ្ឋាន ចេញ​ប្រតិ​ប​តិ្ត​ការ​ទៅ​កាន់ទី​តាំងខាង​លើ ព្រមទាំង​បាន​ឃាត់ខ្លួន​កម្មករ​ដែល​កំពុង​សំងំ​លួច​ផលិត​កាហ្វេ​ណែ​ស​ឡេ​ក្លែងក្លាយ​ចំនួន​៧​នាក់​ប្រុស​៥​នាក់  និង​ស្រី​២​នាក់  ដែល​ក្នុងនោះ​មាន​ជនជាតិ​ភូមា​២​នាក់  មាន​លិខិតឆ្លងដែន​ស្របច្បាប់ និង​៥​នាក់​ទៀត​ដែល​ជា​ជនជាតិ​ឡាវ  គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ទីតាំង​ផលិត​កាហ្វេ និង​គ្រឿងឧបភោគ​ណែ​ស​ឡេ​ក្លែងក្លាយ​នេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ុ​ថេន លុ​សា  ភេទ​ប្រុស  អាយុ​២៦​ឆ្នាំ  រស់នៅ​ភូមិ​៧  ឃុំ​ឈៀង​សែន  ស្រុក​ឈៀង​សែន  ខេត្ត​ឈៀង​រ៉ា​យ គឺ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​គេ​មិន​បាន​នៅក្នុង​ទីតាំង​ផលិត​នោះឡើយ ។​

​សមត្ថកិច្ច​បាន​ធ្វើការ​ប្រមូល​សម្ភារៈ និង​ដកហូត​នូវ​របស់របរ​ដែល​ពាក់​ព័ន្ធ​មួយចំនួន​ដូចជា  ម៉ា​សុីន​ច្រក ៤​គ្រឿង  ម៉ា​សុីន​លាយ​៤ គ្រឿង  កាហ្វេ​ក្លែងក្លាយ​ផ្សំ​រួចហើយ​ចំនួន​៤៩​កេះ  កាហ្វេ​ណែ​ស​ឡេ ផ្សំ​រួចហើយ​ចំនួន​៩​ថង់​ធំ  ម្ស៉ៅ​ទឹកដោះគោ ១០២​កា​រ៉ុង​កេះ​ច្រក​កាហ្វេ​៤៨០​កេះ  ស្ករស​៥​កា​រ៉ុង  ប្រអប់​អូ​វ៉ាន់​ទីន ចំនួន​៦១​ប្រអប់  ស្មើនឹង​៤៣៩២០០​កញ្ចប់  ប្រអប់​កាហ្វេ ៤០​ប្រអប់  ស្មើនឹង ២៨៨០០០​កញ្ចប់  ថង់​សម្រាប់​ច្រក​ចំនួន​៧​កេះ  ស្មើនឹង​២៨០០០ ថង់  និង ជញ្ជីង​សម្រាប់​ថ្លឹង​១ ។ នៅក្នុង​ពេល​កំពុង​ប្រតិបត្តិការ​នោះដែរ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ពាក់​ស្លាក​លេខ​បា​ងក ៩៥៨៨  បាន​ដឹក​សំបក​កញ្ចប់​អូ​វ៉ាន់​ទីន​យកមក​ប្រគល់​អោយ​ទីតាំង​ផលិត​ក៏ត្រូវ​ឃាត់​ផងដែរ  ដែល​ពួកគេ​អាច​ជា​មុខសញ្ញា​រួម​គ្នា​ផលិត​នូវ​ផលិតផល​ទាំងនេះ ដើម្បី​ចែកចាយ​ទៅ​លើ​ទីផ្សារ​នោះ​ក៏​ត្រូវ​បាន​សមត្តកិច្ច​ធ្វើការ​ចាប់​ឃាត់ និង​បញ្ជូន​ខ្លួន​ពួក​គេ  រួម​ទាំង​វត្ថុតាង​ទៅកាន់​អង្គភាព​ជំនាញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

 

IMG-20161007-WA0091 IMG-20161007-WA0088 IMG-20161007-WA0092 IMG-20161007-WA0093 IMG-20161007-WA0089 IMG-20161007-WA0090

Filed in: ព័ត៌មានជាតិ