សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​សុ​ក្រំ​៦៧ កំណាត់​ដែល​ក្រុម​ឈ្មួញ​បាន​គរ​ទុក​នៅ​មាត់ទន្លេ​សេ​សាន្ត​បម្រុង​ដឹក​ទៅ​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​

ឈើ​សុ​ក្រំ​៦៧ កំណាត់​ដែល​ក្រុម​ឈ្មួញ​បាន​គរ​ទុក​នៅ​មាត់ទន្លេ​សេ​សាន្ត​បម្រុង​ដឹក​ទៅ​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​

ខេត្ត​រតនគិរី​៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ សហការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថនិងន​គ​របាល​ព្រមទាំង​យោធា​ស្រុក​អូរយ៉ាដាវ​បានចុះ​រឹបអូស​ឈើ​សុក្រំ​ចំនួន​៦៧​កំណាត់ ដែល​ក្រុម​ឈ្មួញ​ដឹក​យក​មក​គរ​ទុក​បម្រុង​នាំទៅ​ប្រទេស​វៀតណាម តាម​ផ្លូវទឹក​ត្រង់ចំណុច ច្រាំងទន្លេ​សេ​សាន្ត ស្ថិតក្នុង​ភូមិ​បាដ​ល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​នៅវេលា​ម៉ោង​១២​នឹង​៣០​នាទី​យប់​ថ្ងៃទី​៦ ឈានចូល​ថ្ងៃ​ទី​៧ ខែតុលា​ឆ្នាំ​២០១៦​នេះ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​លោក ឡេង យុ​គ បាន​ប្រាប់ឲ្យដឹង​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា មាន​គំនរ​ឈើ​គរ​ទុក្ខ​នៅ​ចំណុច​ខាងលើ​នោះ​រូបលោក ក៏​សុំ​យោបល់​ថ្នាក់លើ​ចុះ​ទៅ​បង្ក្រាប​ទាំងយប់​តែម្តង​។​

​លោក ឡេង យុ​គ បាន​បន្ត​ឲ្យដឹង​ទៀតថា ឈើ​សុ​ក្រំ​ចំនួន​៦៧​កំណាត់​នេះ កម្លាំង​លោក​បាន​យក​មធ្យោបាយ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​។

​ជា​ការកត់សម្គាល់​ក្នុង​រយៈពេល​ជិត​មួយ​ខែ​នេះ សកម្មភាព​ក្រុម​ឈ្មួញ​ដឹក​ឈើ​ទៅ​វៀតណាម​បាន​ស្ងប់ស្ងាត់​ហើយ​ក្រុម​សមត្ថកិច្ច មក​ពី​រាជធានី​ភ្នំពេញ​និង​ក្នុង​ខេត្ត​រតនគិរី​ប្រមាណ​៥០​ស្ថាប័ន​ប្រចាំការ​តាម​ដង​ផ្លូវជាតិ​លេខ​៧៨ ដោយ​ក្រុម​សមត្ថកិច្ច​ខ្លះ ក្រោមលេស​ដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នោះ​បច្ចុប្បន្ន​ពុំ​មាន​វត្តមាន​ទៀតឡើយ​៕

 

 

IMG-20161007-WA0076 IMG-20161007-WA0077 IMG-20161007-WA0075

Filed in: ព័ត៌មានជាតិ