សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហ៊ីយ៉ាន់ដាយ កង់​10 ដឹក​ជី​បើក​លឿន​ពេក ធ្លាក់​ការ​លុក​ដាច់រ៉ូ​ទីលដៃ​ខ្មោ​ចជ្រុល​ទៅ បុក​ក្លោងទ្វារ​ផ្សារ​ស្វាយ​អន្ទរ​រួច​ហួសបុក តូប​អ៊ុតសក់​ម៉ូតូ​4​គ្រឿង​និង​គៀប​ជាប់​ស្ដ្រី​ម្នាក់​របួសធ្ងន់​

ហ៊ីយ៉ាន់ដាយ កង់​10 ដឹក​ជី​បើក​លឿន​ពេក ធ្លាក់​ការ​លុក​ដាច់រ៉ូ​ទីលដៃ​ខ្មោ​ចជ្រុល​ទៅ បុក​ក្លោងទ្វារ​ផ្សារ​ស្វាយ​អន្ទរ​រួច​ហួសបុក តូប​អ៊ុតសក់​ម៉ូតូ​4​គ្រឿង​និង​គៀប​ជាប់​ស្ដ្រី​ម្នាក់​របួសធ្ងន់​

ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​កង់ 10 ដឹក​ជី​ដាច់រ៉ូ​ទីល ជ្រុល​មក​បុក​ម៉ូតូ​អស់​4​គ្រឿង បណ្ដាលឲ្យ​រង​ការខូច​ខាត​ផ្ទះសម្បែង​ជាច្រើន​និង រងរបួស​ធ្ងន់​ស្ដ្រី​ម្នាក់​ដាច់​ជើង​ស្ដាំ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​5 ខែ​10 ឆ្នាំ​2016 នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 11 វេលា​ម៉ោង 12 និង 20 នាទី ចំ​ពីមុខ​ផ្សារ​ស្វាយ​អន្ទរ​ស្ថិតក្នុង
​ភូមិ​ពោធិចិន្តាំ ឃំ​ុ​នឹង​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រវែង​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ឲ្យ​អ្នក​យក​ពត័មាន​យើង​ដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត 1 គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក លេខ​3.B.7010 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ក្រោយពេល​កើតហេតុ​រត់គេចខ្លួន​បាត់ ដោយ​បើក​ក្នុង​ល្បឿន​លឿន​ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មកដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ធ្លាក់​ចូល​ជង្ហុគ រួច​ដាច់រ៉ូ​ទីល រេ​ចង្កូត​ជ្រុល​មក​បុក​ម៉ូតូ 1 គ្រឿង​ម៉ាក​អា​សេ​ឡូ (AXEO) ពាក់​ស្លាក់​លេខ​រដ្ឋ​17.1.2984 បើកបរ​ដោយ​ឈ្មោះ​អ៊ឹម សំអន​ភេទ​ស្រី​អាយុ​32​ឆ្នាំ​រស់នៅ ភូមិ​បឹងវេង ឃំ​ុ​ដំរី​ពួន ស្រុក​ស្វាយ​អន្ទរ​ខេត្តព្រៃវែង ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុក​ម៉ូតូ​3​គ្រឿង​ទៀត​ដែល​គេ ចត​ចោល ហើយ​ហួស​ទៅ​បុក​តូប​អ៊ុតសក់ មិន​អស់​ល្បឿន​បាន​ហួស​មក​បុក​រោង​មួយទៀត ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះរ​ត់ចែក​ជើង​គ្នា​យ៉ាង​ផះក្រញាំ និង​បណ្តាលឲ្យ​ស្ត្រី​ដែល​ជិះ​ម៉ូ​អា​សេ​ឡូ ខាងលើ​គៀប​ជាប់​ជាមួយ​និង​ម៉ូតូ​ក្រោម​រថយន្ត រងរបួស​យ៉ាងធ្ងន់ធ្ងរ គឺ​បាក់​ជើង​ខាងស្តាំ និង​ដាច់​មុខ​ជាច្រើន​កន្លែង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​គាស់​ទាញ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ តាម​រថយន្ត​សង្គ្រោះ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​វិញ ក្រោយពេល​បង្ករ​រួច ក៏​ដាក់​មេ​ផាយ​បាត់ស្រមោល​តែម្ដង យ៉ាងណា​ភ្លាមៗ​នោះ ក៏​បាន​ថៅកែ​ចេញមុខ​មក​ធានា​ចេញសង​រាល់​ការខូចខាត​ទាំងអស់ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕

 

 

IMG-20161007-WA0040 IMG-20161007-WA0041 IMG-20161007-WA0042

Filed in: គ្រោះថ្នាក់ចរាចរណ៍