សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិក្ខាសាលា​ថ្នាក់​តំបន់​និង​ជួយ​ជំរុញ​ឲ្យ​ការអនុវត្ត​ការងាររ​ដ្ឋ​បាល​សាធារណៈ​កាន់តែ​មាន​ភាព​ប្រសើរ​

សិក្ខាសាលា​ថ្នាក់​តំបន់​និង​ជួយ​ជំរុញ​ឲ្យ​ការអនុវត្ត​ការងាររ​ដ្ឋ​បាល​សាធារណៈ​កាន់តែ​មាន​ភាព​ប្រសើរ​

ក្រចេះ ៖ ឯកឧត្ដម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​លើកឡើង​ដោយ​ក្តី​សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា តាមរយៈ​ការបង្កើត​សិក្ខាសាលា​ថ្នាក់​តំបន់​ដែល​រៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ និង​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ជួយ​ជំរុញ​ឲ្យ​ការអនុវត្ត​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ដើម្បី​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​និង​សេវា​សាធារណៈ​ផ្សេងៗ​នៅក្នុង​តំបន់​នៃ​ខេត្ត​ទាំង​៥​។​

​ការលើកឡើង​របស់​លោក​អភិបាលខេត្ត​ខាងលើ​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​ស្តីពី ការជំរុញ និង​ការតាមដាន​ត្រួតពិនិត្យ​ការអនុវត្ត កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០១៥-២០១៨​ដែល​បាន​រៀបចំ​នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី ០៧ ខែ តុលា ឆ្នាំ ២១៦ ក្រោម​អធិបតីភាព​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។​

​ឯកឧត្តម​កត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​បាន​មានប្រសាសន៍​ដោយ​លើកឡើង​ថា​នៅក្នុង​ក្រសួង​មុខងារសាធារណៈ​មាន​គណៈកម្មាធិការ​កែ​ទម្រ​ង​ធំៗ​ក្នុងនោះ​មាន កែទម្រង់រដ្ឋបាល​សាធារណៈ កែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ និង​គណៈកម្មាធិការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​។​
​ការបង្កើត​អង្គសិក្ខាសាលា​ក្នុង​គោលបំណង​ដើម្បី​តំរង​ទិស​ផែនការ​សកម្មភាព​ដែល​បាន​កែទម្រង់​២០១៥-២០១៨ ដើម្បី​អភិវឌ្ឍន៍​វិស័យ​មុខងារសាធារណៈ និង​ពង្រឹង​យន្តការ​តាមដាន​ការអនុវត្ត​ការងា​រដ្ឋបាល​សាធារណៈ​បន្ថែម​លើ​ស្ថាប័ន​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​។ តាមរយៈ​វេទិការ​សំនួរចម្លើយ​ក្នុង​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​និង​មាន​ការជជែក​ពិភាក្សា​យ៉ាង​ម៉ត់ចត់​។​
​ឯកឧត្តម​កិត្តិ​បណ្ឌិត​ក្រសួង​មុខងារសាធារណៈ​បាន​បញ្ជាក់បន្ថែម​ថា​ការអនុវត្ត​ការងារ​បែបបទ​រដ្ឋបាល​ជា​ភារកិច្ច​របស់​មន្ត្រីរាជកា​រ​សាធារណៈ​ចាប់ពី​ថ្នាក់​ប្រធាន​មន្ទីរ​រហូតដល់​ថ្នាក់ជាតិ ដែលជា​អ្នក​អនុវត្ត​ការងារ​កំណែទម្រង់​កិច្ច​រដ្ឋបាល​សាធារណៈ​ឲ្យបាន​ល្អ​សម្រា​ប់​បំរើ​ផលប្រយោជន៍​រួម​។​
​ទន្ទឹម​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​បា​បញ្ជាក់បន្ថែម​ថា​ការធ្វើកំណែទម្រង់​ទាំង​កិច្ចការ​តំឡើង​មុខងារ ឋានន្តរសក្តិ ទាំង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុ​ធ​ឲ្យ​ប្រហាក់ប្រហែល​ស៊ីសង្វាក់​គ្នា ក្នុងនោះ​ក៏​មាន​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បៀរ​វត្ស​ហ៊ាន​តំឡើង​ប្រាក់​បៀរ​ជូន​មន្ត្រីរាជការ​រហូតដល់​១​លាន​រៀល​នាពេល​អនាគត​។​

​សូម​បញ្ជាក់​បន្ថែមថា ការរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​របស់​ក្រសួង​មុខងារសាធារណៈ​នាពេលនេះ គឺ​ដើម្បី​ប្រមូល​យក​មតិ​យោបល់​ល្អ​របស់​ថ្នាក់ដឹកនាំ​ទាំង​៥​ខេត្ត ក្នុងនោះ​មាន ក្រចេះ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និង​ត្បូងឃ្មុំ សម្រាប់​កសាង​ផែនការ​អនុវត្ត​កិច្ចកា​រដ្ឋបាល​សាធារណៈ​ឲ្យ​សមស្រប​ទៅ​តាម​តំបន់​នី​មួយៗ​រៀងខ្លួន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ជោគជ័យ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​៕

 

IMG-20161007-WA0047 IMG-20161007-WA0046 IMG-20161007-WA0044

Filed in: ព័ត៌មានជាតិ