សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​បន្តបន្ទាប់​គ្នា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បាន​ពីរ​ករណី​ក្នុង​ថ្ងៃ​តែមួយ​

​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​បន្តបន្ទាប់​គ្នា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បាន​ពីរ​ករណី​ក្នុង​ថ្ងៃ​តែមួយ​

ខេត្ត​បាត់ដំបង​៖  កាលពី​វេលា​ម៉ោង​២១ និង​៣០ នាទី ថ្ងៃទី​៥ ខែ តុលា ឆ្នាំ ២០១៦​នេះ កម្លាំង​កង​អាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ និង​ដកហូត​ថ្នាំញៀន​១០​កញ្ចប​ទម្ងន់​១០,២៤ ត្រង់​ចំណុច​ផ្ទះសំណាក់ វ​លក្ខណ៍ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ការិយាល័យ​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់​បន្ថែមទៀត ដែល​ជា​មេក្លោង​របស់​ឈ្មោះ ឆន សុភ័​ក្រ ហើយ​និង​បក្ខពួក​មាន​១-​ឈ្មោះ ហេង ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ រតនះ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ២-​ឈ្មោះ ចាន់ ស្រី​នាង ភេទ ស្រី អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ចំណែក​ឯ​វត្ថុតាង​ដកហូត​រួម​មាន​:១-​គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់ ទម្ងន់ ៨,៨០ ក្រាម​២-​ទូរស័ព្ទដៃ​០៣ គ្រឿង ៣-​ម៉ូតូ ០១ គ្រឿង​ម៉ាក អា​យខន ពណ៌​ស គ្មាន​ផ្លាកលេខ​។​
​និង​ជាមួយគ្នានេះដែរ ក៏​បង្ក្រាបបាន​នូវ​ករណី​ទី​មួយ​ផ្សេងទៀត ក្រោយ​ទទួល​ចម្លើយ​ជនសង្ស័យ​២​នាក់​ខាងលើ​សមត្ថកិច្ច​ស្រា​ជ្រាវ នៅ​ម៉ោង ១៣ និង ៣០​នាទី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះសំណាក់ ហេង ឃុន ស្ថិតក្នុង​ភូមិ​រំចេក​៣ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០៣ នាក់​១-​ឈ្មោះ ឆន សុភ័​ក្រ ភេទ​ប្រុស  មុខរបរ ជាជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ទី​២-​ឈ្មោះ ស៊ិន សុខ​ហ៊ី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ ១៣​មករា សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង​ទី​៣-​ឈ្មោះ មុត ម៉ា​រ៉ា​ឌី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ បំរើ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​ដកហូត​បាន​វត្ថុតាង​រួមមាន​១-​គ្រឿ​ញៀន​ម៉ា​ទឹកកក ចំនួន​០៧ កញ្ចប់​ទម្ងន់​១,៤៤ ក្រាម -​ទូរស័ព្ទដៃ ០៣ គ្រឿង​-​ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៥ ផ្លាកលេខ បាត់ដំបង 1U 7592 មួយគ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន និង វត្ថុតាង​កំពុង​រក្សាទុក នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕

 

 

IMG-20161007-WA0057 IMG-20161007-WA0049

Filed in: គ្រឿងញៀន