សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ើន​សៃ​ចុះ​បង្ក្រាបគំន​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​

ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វ៉ើន​សៃ​ចុះ​បង្ក្រាបគំន​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​

ខេត្ត​រតនគិរី ៖ ឈើ​សុ​ក្រំ​ចំនួន​៤៣ កំណាត់ មុខយក្ស​ធំៗ​មាន​ប្រវែង​ចាប់ពី​៥​ម៉ែត្រ ទៅ​១០​ម៉ែត្រ ដែល​ឈ្មួញ​ដឹក​យក​មក​លាក់ទុក​នៅក្នុង​ដី​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ ត្រូវបាន​កំលាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃ​ស្រុក​វ៉ើន​សៃ សហការ​ជាមួយ​កំលាំង​មូលដ្ឋាន​អាវុធ ហត្ថ ចុះ​បង្ក្រាប​បាន កាលពី​រសៀល​ថ្ងៃ​ទី​០៥​ខែតុលា​ឆ្នាំ​២០១៦ បន្ទាប់​ក្រុម​អ្នក​សារព៏ត៌មាន បាន​ប្រទះឃើញ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នោះ ។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​វ៉ើន​សៃ​បាន​អោយ​អ្នកសារព័ត៌មាន​ដឹងថាៈ ឈើ​សុ​ក្រំ​ដែល​ឈ្មួញ​យក​មក​លាក់ទុក​នៅក្នុង​ដី​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​នេះ​គឺ​ជា​ឈើ​របស់​ឧកញ្ញា ម្នាក់​ដែល​ល្បី​ឈ្មោះ​ខាង​រក​ស៊ី​ធ្វើ​ជំនួញ​ឈើ​ដុះ​ស្នឹម​ក្នុង​ខេត្ត​រតនគិរី​។​

​ប្រភព​ដដែល​បាន​បន្តថា បើ​តាម​ការអង្កេត គឺ​ឈើ​ដែល​ឈ្មួញ​បាន​យក​មក​លាក់ទុក​នៅ​ទីតាំង​ខាងលើ គឺ​បណ្តាលមកពី​ពេល​ថ្មីៗ​មកនេះ មាន​ការដាក់ចេញ​នូវ​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល អោយ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឈើ ហើយ​ស្ថាប័ន និង​កំលាំង​ជំនាញ​ដែល​ពាក់​ពន្ធ​បាន​ធ្វើការ​ដោយ​យកចិត្តទុកដាក់ ទើប​ឈាន​ទៅដល់​ការ​ធ្វើ​ការបង្ក្រាប​។​

​យោង​តាម​ការ​អោយ​ដឹង​ពី លោក ជា កុណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បី​ស្រុក (​ស្រុក​វ៉ើន​សៃ​~​តា​វែង​~​អូរ​ជុំ​) បាន អោយដឹងថា មូលហេតុ ដែល​អាច​បង្ក្រាប​បទល្មើស ឈើ​សុ​ក្រំ​នៅ​ចំណុច​ខាងលើ​បាន គឺ​ដោយសារ​មា​ការ សហការណ័​ពី​កំលាំង​សម្ងាត់ និង​ក្រុម​អ្នកសារព័ត៌មាន ទើប​លោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​ដោយ​សហការ ជាមួយ​កំលាំង​មូលដ្ឋាន អាវុធហត្ថ​ស្រុក​ធ្វើការ​បង្ក្រាប​តែម្តង​។​

​លោក ជា កុណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា ឈើ​សុ​ក្រំ​ទាំងនោះ​មាន​ចំនួន​៤៣​ដើម ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦/១០/២០១៦​នេះ លោក បាន​ស្នើ​អោយ​ខាង​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ ជួយ​រក​រថយន្ត​ដឹក​យកទៅ​ផ្ញើទុក​នៅ​ក្នុង​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ​ជា​បណ្តោះអាសន្ន​សិន ព្រោះ​លោក​បាន​អះអាងថា បច្ចុប្ប្ន​ន​នេះ​ផ្លូវ​មាន​ការលំបាក ។ យ៉ាងណា​ចំនួន​ឈើ​ស្មើ​ប៉ុន្មាន​ម៉ែត្រគូប​នោះ លោក​នៅ​មិន​ទាន់​បញ្ជាក់បាន​នៅឡើយ​ទេ ៕
​ចាប សំអាន​

 

 

IMG-20161006-WA0077 IMG-20161006-WA0078 IMG-20161006-WA0079

Filed in: ព័ត៌មានជាតិ