សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា​១៣៧​នាក់ បំរុង​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​សមត្តកិច្ច​ធ្វើការ​ទប់ស្កាត់​

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា​១៣៧​នាក់ បំរុង​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​សមត្តកិច្ច​ធ្វើការ​ទប់ស្កាត់​

ខេត្ត​បន្ទាយមានជ័យ​÷ ពលករ​ខ្មែរ​ចំនួន​១៣៧​នាក់ ស្រី ៦៣​នាក់ បំរុង​ឆ្លងដែន​ខុសច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​អនុសេនីយ៍ឯក អោក សំ​ណុ​ក នាយរង​ការិយាល័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ធ្វើ​ការទប់ស្កាត់ នៅវេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​០៤​ខែ​កញ្ញា​ឆ្នាំ​២០១៦ ក្នុង​ភូមិសាស្ត្រ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​បើ​តាម​ការរៀបរាប់​ពី​ពលករ​ទាំងនោះ​បាន​និយាយថា​: ពួកគាត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ គឺ​ទៅ​ដោយ​ចិត្ត​ខ្លួនឯង មិន​មាន​មេខ្សល់​នោះ​ទេ ហើយ​ការ​ទៅ​នេះ​ក៏​ដោយសារ​តែ​ពួកគាត់​រួច​ពី​ធ្វើ​ស្រែចំការ ហើយ​គ្មាន​ការងារ​ធ្វើ​ក៏​នាំគ្នា​ទៅ​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ គឺ​ដើម្បី​ទៅ​ធ្វើ​កម្មករ​ដាំដំឡូង​មី ដាំពោត​និង​អំពៅ នៅ​ខេត្ត​ស្រះ​កែន និង​ខេត្ត​ត្រាត​ចំពោះ​ការ​ទៅ​នេះ​គឺ​គាត់ ឆ្លងដែន​តាម​ច្រក​អូរ​បី​ជាន់ ច្រក​ក្តឹប​ថ្ម​និង​ច្រក​ចំការ​គ ដោយ​បង់​ឲ្យ​យោធា​ប្រចាំការ​នៅ​តាម​នីមួយៗ​នោះ ពី​៥​ពាន់​ទៅ​១​ម៉ឺន​រៀល ទើប​អនុញាតិ​ឲ្យ​ពួកគាត់​ទៅ​។​

​លោក​វរសេនីយ៍ត្រី​ឡាយ គឹម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​និង​ការពារ​អ​នី តិជ​ន បាន​បញ្ជាក់​ផង​ដែរ​ថា ពលក​រទាំង​១៣៧​នាក់ មាន​ស្រី​៦៣​នាក់ ក្នុងនោះ​គឺ​ពួកគាត់​មក​ពី​ខេត្ត​បន្ទាយមានជ័យ ចំនួន​៦២​នាក់ ស្រី​២៩​នាក់ ,​ខេត្តកំពង់ធំ​ចំនួន​២៩​នាក់​ស្រី​១៣​នាក់​និង​ខេត្ត​សៀមរាប​ចំនួន​ស្រី​៤៦​នាក់ ស្រី​២១​នាក់​។​ពលករ​ទាំងនេះ​ត្រូវបាន​ធ្វើ​ការអប់រំ​ណែនាំ​ពី​បញ្ហា​ប្រឈម​នានា​ចំពោះ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ធ្វើ​កិច្ចសន្យាឲ្យគា​ត់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ទៅ​ធ្វើ​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​៕

 

IMG-20161006-WA0027 IMG-20161006-WA0025 IMG-20161006-WA0026

Filed in: ព័ត៌មានជាតិ