សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ស្ទឹងត្រង់​

បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាលអោយ​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ស្ទឹងត្រង់​

​ខេត្ត​កំពង់ចាម​៖ មាន​ករណី​រន្ទះបាញ់​បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ខាងត្បូង ដែល​ដិត្ថ​ក្នុង​ភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ កូប សុ​ក្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជនរងគ្រោះ​ខាងលើ​កំពង​ឈរលើ​ភ្លឺស្រែ​ពេល​មេឃ​កំពង់​ភ្លៀង​ខ្លាំង​ស្រាប់​មានតែ​រន្ទះបាញ់​ក៍ក្រើក​មេ​ឃ តែ​អកុសល​បាញ់​ចំ​ជនរងគ្រោះ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ធ្វើ​កោសល្យវិច្ច័យ ជនរងគ្រោះ​ខាងលើ​ពិត​ស្លាប់​ដោយសារ​ករណី​រន្ទះបាញ់​ពិតប្រាកដ​មែន​និង​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

 

 

IMG-20161006-WA0001

Filed in: សន្តិសុខសង្គម