សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាត់​ដំណឹង​ឈឹង​មិនដឹង​ទៅណា​? ស្រាប់តែ​ពេល​រក​ឃើញ​លក់​ទឹក​ស្ដាប់​បាត់ទៅហើយ​!

​បាត់​ដំណឹង​ឈឹង​មិនដឹង​ទៅណា​? ស្រាប់តែ​ពេល​រក​ឃើញ​លក់​ទឹក​ស្ដាប់​បាត់ទៅហើយ​!

បាត់ដំបង ៖ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ​២០១៦​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកអូរ​ហើមស្ពីង​។​ ​ហេតុការណ៍​នេះ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិបោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​យោងតាម​ប្រភព​ពី​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថាៈ ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​នេះ​មាន ឈ្មោះ ហឹម ឈឿន ភេទ​ប្រុស​អាយុ​៥០​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ទាំងយប់​ទាំង​ថ្ងៃ​ដើរ​ពេញ​ភូមិ​មិន​ចូល​ផ្ទះ​អាចនិយាយបាន​ថា​ជា​មនុស្ស​វិកល​ចរិក​ព្រោះ​ផឹក​ច្រើនពេក​។ ហើយ​អ្នកស្រី ផុន ណាវី ដែល​ត្រូវជា​ប្រពន្ធ​សព​បាន​ដើរ​រកប្តី​ក្នុងអំឡុងបុណ្យ​ភ្ជុំបិណ្ឌ​ប៉ុន្តែ​រក​មិនឃើញ​។​ ​លុះ​មកដល់​វេលា​ដូច​បាន​រៀបរាប់​ខាងលើ​នៅ​ថ្ងៃ​ដដែល​ស្រាប់តែ​ប្រទះ​ឃើញ​សព​ប្តី​របស់​ខ្លួន​លង់ទឹក​ស្លាប់​ក្នុងស្ថានភាព​ហើម​ស្អុយ​មើល​ស្ទើរ​លែង​ស្គាល់​ទៅ​ហើយ​។​

​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​រួច​អះអាងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ដើរ​រអិល​ធ្លាក់​ចូល​ក្នុង​អូរ​ពិតប្រាកដ​មែន​។​បន្ទាប់​មក​សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

IMG-20161004-WA0028 IMG-20161004-WA0029

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម