សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​រង​ការរិះគន់ លើ​ករណី​ជនសង្ស័យ​ចង ក​ធ្វើ​អត្តឃាត ក្នុង​បន្ទប់​ឃុំខ្លួន​បណ្ដោះអាសន្ន​

​សមត្ថកិច្ច​រង​ការរិះគន់ លើ​ករណី​ជនសង្ស័យ​ចង ក​ធ្វើ​អត្តឃាត ក្នុង​បន្ទប់​ឃុំខ្លួន​បណ្ដោះអាសន្ន​

​ខេត្ត​បាត់ដំបង ៖ មាន​ប្រភព​ជាច្រើន  ពិសេស​គឺ​ក្រុម​គ្រួសារ  និង​សាច់ញាតិ​នៃ​សព​តែម្តង បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​ជំនាញ  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង  បន្ទាប់ពី​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការខេត្ត​ពោធិ៍សាត់  ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​របស់​ពលក​រ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ  និង​ប្រទេស​ម៉ាឡេស៊ី  ដែល​ជនសង្ស័យ​រូប​នោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សា​រៈ មុនី អតីត ជា​ពិធីករ វិទ្យុ FM 91 Mz ខេត្ត​បាត់ដំបង  ហើយ​ត្រូវបាន​ធ្វើ​អត្តឃាត​ដោយ​ចង ក សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​០២  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ថ្ងៃ​ទី ៣០  ខែ​កញ្ញា  ឆ្នាំ​២០១៦  វេលា​ម៉ោង ៧ និង​១៥​នាទី យប់  ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទើបតែ​បាន​រយៈពេល​២​ម៉ោង​តែ​ប៉ុណ្ណោះ ។​

​គួរ​បញ្ជាក់ដែរថា  ជនសង្ស័យ​ខាងលើ​នេះ​រស់នៅ​ភូមិ​ដាំ​ស្ពៃ  សង្កាត់​ស្លា​កែ​ត  ក្រុង​បាត់ដំបង​ហើយ​ការឃាត់​ខ្លួន​គឺ​បាន​ធ្វើ​ឡើងខណ​:​ដែល​ជនសង្ស័យ​កំពុង​ជួបជុំ​មិត្ត​ភ័ក្ត្រ ផឹកស៊ី នៅ​ចំណុច​ចំការ​ស្វាយ ស្ថិតនៅក្នុង​ភូមិ ឃុំ ដែល​គេ​រស់នៅ​ខាងលើ មក​ឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​សមត្ថកិច្ច​មិន​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​រប​ស់របរ​ដែល​នៅ​ជាប់​នឹង​ខ្លួន​របស់​ជនសង្ស័យ​ឡើយ  ដែល​បញ្ហា​នេះ​គឺជា​ការ​ធ្វេសប្រហែស​មួយ​យ៉ាងធ្ងន់ធ្ងរ​របស់​សមត្ថ​កិច្ច ដែល​ធ្វើអោយ​ជនសង្ស័យ​មានឱកាស​យក​អាវយឺត​របស់​ខ្លួន​ចង ក​ទៅនឹង​ក្បាល​គ្រែ ដើម្បី​សម្លាប់ខ្លួន​តែម្តង ។ បើ​គេ​ពិនិត្យ​ទៅលើ​ដងខ្លួន​របស់​សព​ទាំងមូល  គឺ​របស់របរ​ដូចជា  វ៉ែនតា  ខ្សែ ចិញ្ចៀន​ខោ​ខៅ​ប៊​យ  និង​អាវយឺត​ស  មាន​នៅជាប់​នឹង​ខ្លួន​ទាំងអស់​ដោយ​គ្មាន​សមត្ថកិច្ច​ណា អនុវត្ត​តាម​និតិ​វិធី​ធ្វើការ​ដកហូត​ចេញពី​ខ្លួនប្រាណ​របស់​ជនសង្ស័យ​ឡើយ  ព្រោះ​វត្ថុ​ទាំងអស់នេះ​គឺ​ជា​សម្ភារៈ​ដែល​អាច​ធ្វើអោយ​ជនសង្ស័យ​ធ្វើ​អត្តឃាត​បាន ហើយ​នៅក្នុង​ទ្រុង​ដែក​នៃ​បន្ទប់​លេខ​០២​នេះ  គឺ​មាន​អ្នកទោស​ចំនួន​៣​នាក់​ហើយ​ដែល​បាន​ធ្វើ​អត្តឃាត ដោយ​ចង ក​ខ្លួនឯង​បែបនេះ ។

​ដោយឡែក លោក អួន ហ្វៃ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ប្រាប់ អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា ការឃាត់ខ្លួន នេះ គឺ​ធ្វើ​ទៅ​តាម​ដិកា​របស់​តុលាកា​រ នឹង​សាលក្រម​តុលាការ ខេត្ត​ពោធិសាត់ ហើយ​យើង ក៏​មិន​បានដឹង អំពី​មូលហេតុ​នៃ​ការស្លាប់ របស់​ជនសង្ស័យ​ដែរ មិនដឹងថា​គាត់​មានរឿង​អ្វី បានជា​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​បែប​នេះ ព្រោះ​រឿង​នេះ​ជា​រឿង​តូចតាច មិនមែន​ជា​រឿង​អី​ធំដុំ​នោះទេ ហើយ​នៅក្នុង​ច្បាប់​វិញ គ្មាន​ច្បាប់​ណា​កំណត់​ឲ្យ​ដោះ​ខោអាវ​ពី​ជនសង្ស័យ​នោះ​ទេ លុះត្រាតែ​ករណី​ធំៗ ទើប​សមត្ថកិច្ច សម្រេច​ដោះ​ខោអាវ ដើម្បី​កំ​ឲ្យ​ជនសង្ស័យ យក​ខោ​ឬ​អាវ​ទាំងនោះ ទៅ​រិត​ជម្រឹង​បង្អួច រំដោះ​ខ្លួន​ចេញ ធ្វើឲ្យ​លំបា​កចាប់​ជនសង្ស័យ​បន្ត​ទៀត ។​

​លោក​បាន​បន្តទៀតថា ជនសង្ស័យ​ខាងលើ​នេះ ជា​មនុស្ស​មាន​មុខ​មាន​មាត់ នៅក្នុង​ខេត្ត​បាត់ដំបង  សូម្បី​តែ​កូន​ក្មេង​ក៏​ស្គាល់​គាត់​ដែរ សមត្ថកិច្ច​ណា​ក៏​ស្គាល់​ដែរ ហើយ​មុនពេល​កើតហេតុ សមត្ថកិច្ច​បាន​ទិញ​បាយ​អោយ​ហូប​ជាធម្មតា ប៉ុន្តែ​ចន្លោះ​ពេល​ដែល​អ្នកយាម​ទៅ​រក​ទិញ​បាយ​ដើម្បី​ហូប​ខ្លួនឯង  ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​អត្តឃាត​តែម្តង ។

​ក្រោយពេល​កើតហេតុ  ក៏​មាន​លោក​ព្រះរាជអាជ្ញារង ចុះ​ទៅ​ត្រួតពិនិត្យ​ជាមួយ​នឹង​សមត្ថកិច្ច​ជំនាញ​ផងដែរ  ទើប​ធ្វើការ​ប្រគល់​សព​ទៅអោយ​ក្រុម​គ្រួសារ​ដើម្បី​នាំយក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី  នៅឯ​លំនៅដ្ឋាន ៕

 

 

IMG-20161003-WA0016 IMG-20161003-WA0014 IMG-20161003-WA0015

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម