សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពេក​ទៅ​បុក​គូទ​គោយន្ត​ពីក្រោយ បណ្ដាលឱ្យ​ស្លាប់​០១​និង​របួសធ្ងន់​ម្នាក់​

ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពេក​ទៅ​បុក​គូទ​គោយន្ត​ពីក្រោយ បណ្ដាលឱ្យ​ស្លាប់​០១​និង​របួសធ្ងន់​ម្នាក់​

ខេត្ត​ព្រះវិហារ​÷ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​លើក បង្ករ​ឡើង​ដោយ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​យ៍ ពី​ខាងក្រោយ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់ លើ​ផ្លូវជាតិ​លេខ​៦៤​នៅ​ចំណុច ទួល​ព្រៃ​កង្ហារ​ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ នៅវេលា​ម៉ោង ១៨ និង​១៥​នាទី ថ្ងៃទី​០២.​ខែតុលា​.​ឆ្នាំ​២០១៦​។​

​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​បឹុម វ៉ាន់​ឆៃ (​ហៅ​ខ្លី​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាន​ជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​ ​ចំណែក​ម៉ូតូ​ម៉ាក​Dream C125 ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1G.6431 លេខ​តួ​/​លេខ​ម៉ា​សុីន​8055104 (​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​) ។ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វិន ច​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ ​មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប របួស​ភ្លៅ​ខាងស្តាំ ។​

​រីឯ​អ្នកបើកបរ​គោយន្ត​កន្ត្រៃយ៍​មិន​ស្គាល់​អត្តសញាណ (​រត់គេចខ្លួន​) ។​
​តាម​ការ​ឱ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​ប្រាបថា អ្នកបើកបរ​ម៉ូតូ​បើក​លឿន​និង​ក្នុង​ស្ថានភាព​ស្រវុ​ឹ​ង​ផង​ទើប​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូត​បាត់បង់​ជីវិត​បែបនេះ​។​

​បច្ចុប្បន្ន សព​ប្រគល់ជូន​ក្រុមគ្រួសារ អ្នក​របួស​រថយន្ត​សង្គ្រោះ​របស់​ស្រុក​ស្វាយ​លើ មក​ដឹកយក​ទៅ​ព្យាបាល​នៅ​ខេត្តសៀមរាប ឯ​យាន្ត​បង្ករ​ហេតុ​សមត្តកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រ​យង់ ៕

 

 

IMG-20161003-WA0011 IMG-20161003-WA0012 IMG-20161003-WA0010

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ