សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចំនួន​០៥​គ្រឿង និង​មនុស្ស​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​

រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចំនួន​០៥​គ្រឿង និង​មនុស្ស​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​

​ខេត្ត​មណ្ឌលគិរី​÷ យ៉ាងតិច​មនុស្ស​៣​នាក់​និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ចំនួន​៥​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់​ចាប់​កាលពី​យប់​ថ្ងៃ​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦​និង​ថ្ងៃ​ទី​២៨ ក្នុង​គោលដៅ​ចំនួន​០៤​ផ្សេងៗ​គ្នា ដោយ​មាន​ការចូលរួម​ពី​តំណាង​អយ្យការ​តុលា​ផង​នោះ ករណី​ប្រមូល​ទិញ​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ត្រូវបាន​សមត្ថកិច្ច​បា​ន​ឲ្យដឹងថាៈ នៅវេលា​ម៉ោង​០៦​និង​៥០​នាទី​យប់​ថ្ងៃ​២៧ ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាងលើ​សមត្ថកិច្ច​ឈ​ជើង​នៅ​ខេត្ត​មណ្ឌលគិរី​បាន​បង្ក្រាប​រថយន្ត​(​ឡង់​គ្រីស័រ​)​មួយ​គ្រឿង​ពណ៍​ស្លែរ ពាក់​ផ្លាក់លេខ បាត់ដំបង ២A=០២៧៤ និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ ស៊ុំ សែន ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ ក្នុង​បទល្មើស​ជាក់ស្តែង ផ្ទុក​ឈើប្រណិត​ប្រភេទ​បេង​ចំនួន​២២​ដុំ​ស្មើ​និង​១,៣២០​ម៉ែត្រគូប នៅ​ចំណុច​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី ហើយ​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦​កម្លាំង​ដដែល​នេះ​បន្ត​បង្ក្រាប​រថយន្ត​កាមរី​ដឹក​ឈើ​មួយ​គ្រឿង​ទៀត​នៅ​ចំណុច ភូមិ ស្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​បណ្ឌល​គីរី មាន​ឈើ​ចំនួន ៣៤​ដុំ ប្រវែង​១,២​ម៉ែត្រគូប​។

​សមត្ថកិច្ច​បន្តថាៈ នៅវេលា​ម៉ោង​ង​២៣​និង​០០​នាទី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦ កម្លាំង​សមត្តកិច្ច​បាន​បង្ក្រាប​រថយន្តដឹក​ឈើ​ប្រណិត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង នៅ​ចំណុច​ផ្លូវបំបែក​(​អូរ​ពងមាន់​)​ឋិត​ក្នង​ភូមិ​រាជានុកូល សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង ចាប់​យក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៩៨​ដុំ​ស្មើ​និង​១,៥៤០​ម៉ែត្រគូប​។​ចំណែក​នៅ​ឯ​ខេត្ត​ក្រចេះ​វិញ​សមត្ថកិច្ច​ក៏​ឃាត់​ចាប់​រថយន្ត​បាន​ចំនួន​២​គ្រឿង​០១/​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២R=៤១៣១ ដកហូត​ឈើ​ធ្នង់ និង​សុ​ក្រំ​បាន​ចំនួន​៥,៤៣១​ម៉ែត្រគូប​និង​២/​រថយន្ត​យី​ឌុប​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B=៦៨៥៤ ដោយ​ប្រើ​រូបភាព​ដាក់​កៅស៊ូ​ក្រែប​ពីលើ មាន​ឈើ​ពីក្រោម​សមត្ថកិច្ច​កម្លាំង​អាវុធហត្ថ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​ធ្វើការ​វាស់វែង និង​មនុស្ស​ពីរ​នាក់​ត្រូវ​ឃាត់ខ្លួន​រួម​ទាំង​វត្ថុតាង​ឈើ​& រថយន្ត​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​និង​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​និង​សាកសួរ​តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​ប្រគល់​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​៕

 

 

IMG-20160929-WA0008 IMG-20160929-WA0009 IMG-20160929-WA0010 IMG-20160929-WA0007

Filed in: គ្រឿងញៀន