សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉េអឹម​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ប៉េអឹម​ខេត្ត ចាប់​រថយន្ដ​ដឹកឈើ​ចំនួន​២​គ្រឿង​

​ប៉េអឹម​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ប៉េអឹម​ខេត្ត ចាប់​រថយន្ដ​ដឹកឈើ​ចំនួន​២​គ្រឿង​

ក្រចេះ​៖ កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ប៉េអឹម​ស្រុក​ចិត្រ​បុរី ក្រុង និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ក្រោម​ការសម្របសម្រួល​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ចាប់​រថយន្ដ​ដឹកឈើ​ចំនួន ២​គ្រឿង នៅ​កន្លែង​ផ្សេងគ្នា នៅ​ក្រុង​ក្រចេះ និង​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លី​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​

​លោក អឹម ចិ​ត្រា មេបញ្ជាការ​អាវុធ​ហ​ត្ត​ស្រុក​ចិត្រ​បុរី បានឲ្យដឹងថា ការចុះ​ប្រតិបត្តិកា​រ​បង្គ្រាប​នេះ ឃាត់​បាន​រថយន្ដ​ចំនួន ២​គ្រឿង គឺ​រថយន្ដ​យី​ឌុប ១​គ្រឿង និង​រថយន្ដ​សាំង​យ៉ុង ១​គ្រឿង ។
​លោក បន្ត​ឲ្យដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ក្រហម​បង្គប់​ក្រោម​ជ័រកៅស៊ូ​គ្រែប ឃាត់​នៅ​ចំនុច​ភូមិ​ត្រពាំង​ព្រីង ក្នុង​ក្រុង​ក្រចេះ និង​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​សុ​ក្រំ​ពេញប្រៀប ឃាត់​នៅ​ចំនុច​ភូមិ​ដា ឃុំ​ដា​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​លោក បួ​យ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បញ្ជាក់ថា ប្រតិបត្តិកា​រ​បង្គ្រាប​នេះ មិន​បាន​ឃាត់​ខ្លូន​អ្នកបើកបរ​រថយន្ត​នោះទេ ហើយក៏​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ដ និង​ឈើ​នោះដែរ ព្រោះ​អ្នកបើកបរ​រត់​បាត់​ចំណែក​ឯ​រថយន្ដ​ទាំង ២​គ្រឿង និង​ឈើ​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ និង​កំពុង​ធ្វើការ​វាសវែង ប៉ុន្តែ​មិន​ទាន់​ដឹង​តួរ​លេខ​នៅឡើយ​ទេ ។​

​លោក បន្តទៀតថា ជ័រ​គ្រែប​ប្រគល់​ឲ្យ​ម្ចាស់​វិញ ចំណែក​ឈើ និង​រថយន្ដ​រក្សាទុក ហើយ​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

 

 

IMG-20160928-WA0032 IMG-20160928-WA0033 IMG-20160928-WA0025

Filed in: ព័ត៌មានជាតិ