សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សហគមន៍​នេសាទ​ចំនួន​១០ ក្មុង​ចំណោម​សហគមន៍ នេសាទ​ទាំង​៦៦ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​បន្ថែម នៅ​ស្រុក​សំបូ​ររ​

សហគមន៍​នេសាទ​ចំនួន​១០  ក្មុង​ចំណោម​សហគមន៍ នេសាទ​ទាំង​៦៦ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​បន្ថែម នៅ​ស្រុក​សំបូ​ររ​

ខេត្ត​ក្រចេះ ៖ កិច្ចព្រមព្រៀង​កន្លែង​នេសាទ​សហគមន៍ នៅក្នុង​ស្រុក​សំបូរ ចំនួន​១០​ត្រូវបាន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ចុះហត្ថលេខា ប្រគល់ជូន​ជូន​សហគមន៍ នេសាទ​មូលដ្ឋាន​ដើម្បី​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ២០១៦​ម្សិលមិញ​ដោយ​មាន​ការជួយ​ឧបត្ថម្ភ គាំទ្រ​ពី​កម្មវិធី​ជា​ដៃគូរ​លើ​វិស័យ​ព្រៃឈើ និង​ជលផល ហៅ​កាត់​ថា PaFF ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ និង​ដៃគូរ​អភិវឌ្ឃន៍​ប្រទេស​ស្វីស​រួមមាន SDC  BMZ  និង​CEPF តាមរយៈ​អង្គការ WWF កម្ពុជា ។​

​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ បានឲ្យដឹងថា សហគមន៍​នេសាទ​ក្នុង​ខេត្ត​ក្រចេះ មាន​សរុប​ចំនួន​៦៦ ដោយ​បាន​ធ្វើ​ការចះុបញ្ជី​ទទួល​ស្គាល់​នៅ​ក្រសួងក​សិ​កម្ម រុក្ខា​ប្រមាញ់ និង នេសាទ​បាន​ចំនួន​៤៥ និង​កំពុង​ដំណើរ​ការចះុបញ្ជី​រ​ចំនួន​០៥​បន្ថែម​។ ការចះ​ុ​កិច្ចព្រមព្រៀង​កន្លែង​នេសាទ​សហគមន៍​ចំនួន​១០​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ប្រគល់​ជូន​ទៅ​សហគមន៍​មូលដ្ឋាន​ដំណើរ​ការចះុបញ្ជី​រ​ប្រើប្រាស់​ស្រប​ច្បាប់​តាមរ​យៈ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ លើកទឹកចិត្ត​ដល់​ពួកគាត់ ដើម្បី​រួមចំណែក​គ្រប់គ្រង​ធនធានធម្មជាតិ ។​

​លោក ឈិត សំអាត នាយក​អង្គការ​WWF​កម្ពុជា បានអោយដឹងថា បច្ចុប្បន្ន​ខាង​អង្គការ​របស់​លោក​បាន​និង​កំពុង​ខិតខំ​ស្វែងរក​ជំនួយ​ជា​ថវិកា​ពី​បណ្តា​ប្រទេស​នានា​ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​ដើម្បី​យកមក​រួម​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃឈើ សត្វព្រៃ​និង​ជាពិសេស​សត្វ​ផ្សោត ទន្លេមេគង្គ និង​ត្រី​មេ​ពូជ នៅក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ។​

​លោក​បាន​បន្ថែម ទៀតថា បច្ចុប្បន្ន ទោះបីជា​យើង​មាន​ឆ្មាំ​ទន្លេ​នៅ​តាម​ដង​ទន្លេ​ចំនួន​១៦ និង​មាន​សមាជិក​ឆ្មាំ​ទន្លេ​សរុប​៦៨​នាក់ ហើយ​ក្តី តែ​ការធ្វើ​នេសាទ​ខុសច្បាប់​ដូចជា​ឆក់​ត្រី ការ លួច​ដាក់​មង​នៅតាម​អន្លង់​អភិរក្ស​នៅតែ​កើតមាន ដោយសារ​ការ​ឆ្លៀតឱកាស របស់​អ្នកនេសាទ​ខិលខូច មួយចំនួន ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ផ្សោត ទន្លេមេគង្គ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ទេ​ចរណ៍​របស់​ប្រទេស​កម្ពុជា​។​

​ដូច្នេះ​ការចុះ​កិច្ចព្រមព្រៀង​រវាង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​សហគមន៍​នេសាទ​ទាំង​១០​នៅ​ស្រុក​សំបូរ​នៅពេលនេះ​គឺ​មាន​សារៈប្រយោជ៍​ខ្លាងណាស់​ដើម្បី​ផ្តល់ឱកាស​អោយ​សហគមន៍​និង​ឆ្មាំ​ទន្លេ​សហការ​ជាមួយ​គ្នា​ដើម្បី​ការពារ គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត​ក្រចេះ និង​លោកស្រី កាំ​ង ឃីម អនុប្រធាន​រដ្ឋបាល​ជ​ល​ផល ដែល​ជា​គណៈអធិបតី​នាពេលនោះ បាន​មានប្រសាសន៍​ស្រដៀង​គ្នា​ថា លោក លោកស្រី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​រវាង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​អង្គការ​WWF ដែល បានរួម​គ្នា​រៀបចំ បង្កើត ពង្រឹង​សហគមន៍​នេសាទ​នៅក្នុង​តំបន់​ដ៏​មាន​សារសំខាន់រ​ហូត​ឈាន​ដល់​ចះ​ុ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃនេះ ដើម្បី​ជា​ការលើក ទឹកចិត្ត​ដល់​ពួកគាត់​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍ គ្រប់គ្រង ការពារ និង​អភិរក្ស​សត្វ​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ សំដៅ​អោយ​ធនធាន​ជលផល​នៃ​យើង​នៅ​ស្ថិតស្ថេរ​គង់វង្ស ៕
​ដោយ កិះ ខន​

 

 

IMG-20160928-WA0009 IMG-20160928-WA0011 IMG-20160928-WA0008

Filed in: ព័ត៌មានជាតិ