សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បាត់​ឈើ​វត្ថុតាង​រាប់រយ​ម៉ែត​គូប​ពី​ក្នុង​ក្រុមហ៊ុន​​ប៊ិ​ញ​ភ្វឿ​ក​១​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ឆ្លើយ​ថា​អត់​ដឹង

បាត់​ឈើ​វត្ថុតាង​រាប់រយ​ម៉ែត​គូប​ពី​ក្នុង​ក្រុមហ៊ុន​​ប៊ិ​ញ​ភ្វឿ​ក​១​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ឆ្លើយ​ថា​អត់​ដឹង

មណ្ឌលគិរី ៖ ឈើ​ល្មើសច្បាប់​ជាង​បួន​ពាន់​បី​រយ​ម៉ែត្រគូប ដែល​គណៈកម្មការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ធ្វើការ​បង្ក្រាប​បាន និង​រក្សាទុក​នៅ​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក​១ ដែល​មាន​ទីតាំង​នៅក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ ។ មកទល់​និង​ពេលនេះ មាន​ប្រភព​ច្បាស់​ការណ៍​មួយ​បង្ហើប​ថា បាត់​អស់​ជាង​៣០០​កំណាត់ ស្មើ​និង​៤០០​ម៉ែត្រគូប​ទៅហើយ ។​
​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​ខេត្ត​មណ្ឌលគិរី​ម្នាក់ សុំ​លាក់​អត្តសញ្ញាណ​បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​បាត់បង់​ឈើ​មួយចំនួន​ធំ​នៅក្នុង​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក​១​នោះ​មែន ។​

​ប្រភព​បន្តទៀតថា មិនមែន​បាត់​តែ​នៅ​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក​១​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ចំនួន ៤​ផ្សេងទៀត ក៏​មាន​ករណី​បាត់​ឈើ​ដូចគ្នានេះដែរ​។ លោក​ថា លើកលែង​តែ​ក្រុមហ៊ុន មួយ​មានឈ្មោះ​ថា ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ដែល​ស្ថិត​នៅក្នុង​ស្រុក​កោះ​ញែក​ប៉ុណ្ណោះ ដែល មិន​មាន​បាត់​ឈើ ។ និង​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង ដោយ​សំដែង​ការងឿងឆ្ងល់​ថា តើ​ការបាត់​ឈើ ដ៏​ច្រើន​បែប​នេះ អាច​ជាប់​ពាក់ព័ន្ឋ​ជាមួយ​មន្ត្រី ដែល​នៅ​ប្រចាំ​ការណ៍​ក្នុង​ទីតាំង​ក្រុមហ៊ុន ដែល​ជា​កន្លែង​រក្សាទុក​ឈើ ដែល​ជា​វត្ថុតាង​ល្មើស​ទាំងអស់​នោះ​ដែ​ឬទេ​? ព្រោះ​ថា​មន្ត្រី ទាំងនោះ ទៅ​យាមល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ឬ​មួយ​ថា​ឈើ​ទាំង​នោះ​អាច​មាន​ជើង​ចេះ រត់​ខ្លួនឯង​…?​។​

​គួររំលឹកថា កាល​អំឡុង​យុទ្ឋនាការ​បង្ក្រាប​ការរត់ពន្ឋ​ឈើ​នៅ​ទូទាំង​ប្រទេស ដែលមាន កម្លាំង​ជំនាញ​ចម្រុះ​រួម​និង​កម្លាំងប្រដាប់អាវុធ​ចុះ​អនុវត្ត​ន៏​ការងារ​នៅ​តំបន់​ភូមិភាគ​ឦសាន ពិតជា​ទទួល​ជោគជ័យ​យ៉ាងខ្លាំង ព្រោះ​ឈើ​ចំនួន​ជិត​១​សែន​ម៉ែត្រគូប ត្រូវបាន​រឹប អូស​តាម​បណ្តា​ក្រុមហ៊ុន​នានា ក្នុង​ខេត្ត​ជាច្រើន​ដូចជា មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និង​ត្បូងឃ្មុំ​…​។ ហើយ​កាលនោះ​សកម្មភាពរ​ត់ព​ន្ឋ​ឈើ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី គួរឲ្យកត់សម្គាល់ ។ ប៉ុន្តែ​ម្ចាស់​ឈើ​ជា​អ្នកណា ឬ​អ្នក​ណា​ខ្លះ ដែល​ត្រូវ​ជាប់ទោស ក្នុងករណី​ឧក្រិដ្ឋកម្ម​ព្រៃឈើ រហូត​ដល់​ចុង​ឆ្នាំ​២០១៦​ទៅហើយ នៅតែ​មិន​ទាន់​ត្រូវ បាន​សមត្ថកិច្ច​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋអ​ស់​សង្ស័យ​នៅឡើយ​នោះទេ​។​

​ជាក់ស្តែង ឈើ​រាប់រយ​កំណាត់ នៅក្នុង​ក្រុមហ៊ុន​ប៊ិញ​ភ្វឿ​ក​១ និង​ក្រុមហ៊ុន​មួយចំនួនទៀត ត្រូវបាន​ជន​មិន​ស្គាល់​មុខ លួច​ដុត​បំផ្លាញចោល​មុន​គណៈកម្មការ​ថ្នាក់​ជាតិ​ចុះ​ទៅ​ដល់ ហើយ​ខ្លះ​ទៀត​ត្រូវបាន​គេ​លួច​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​។ សព្វថ្ងៃ​ការរត់​ព​ន្ឋ​ឈើ​ប្រណីត និង​ឈើ​លេខ​១​គ្រប់​ប្រភេទ​ឆ្លងដែន ត្រូវបាន​គេ​កត់សម្គាលឃើញ​ថា មាន​សកម្មភាព កក្រើក​ឡើងវិញ ស្រប​ពេល​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ថ្មីៗ​នេះ ឈើ​ចម្រុះ​ធំៗ​ចំនួន​២៩៤៩ កំណាត់ ត្រូវបាន​សមត្ថកិច្ច​រុករក​ឃើញ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម ចំណុច​ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​រ៉ូ ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ គេ​នៅ​មិនទាន់​ដឹង​ថា តើ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី អាច​ស្វែងរក​ឃើញ​កំណាត់​ឈើ ដែល​បាត់​ដ៏​ច្រើន​សន្ឋឹក​ស​ន្ឋ​ប់ទាំង​នោះ​បាន​មក​វិញ​ដែរឬទេ ?​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង្ស សុក្រ​សេរី បានឲ្យដឹងតាម ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ថា លោក​មិន​បានដឹង​ទេ​ជុំវិញ​ព័ត៌មាន ករណី​បាត់​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ប៊ិញ​ហ្វឿក​១ ដោយ​គ្រាន់តែ​បញ្ជាក់ថា ឈើ​ទាំង​នោះ​គេ​ដេញថ្លៃ​អស់ហើយ​។​

​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អ្នកយក​ព័ត៌មាន មិបន​អាច សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០១៦​នេះ ព្រោះ​ទូរ​សព្ទ​របស់លោក​ហៅចូល ច្រើនដង​តែ​គ្មាន​អ្នក​ទទួល ៕

 

IMG-20160927-WA0055 IMG-20160927-WA0056 IMG-20160927-WA0053 IMG-20160927-WA0054

Filed in: ព័ត៌មានសំខាន់