សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន ដឹកនាំ​ប្រតិភូ​ក្រសួង​ផែនការ​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន ដឹកនាំ​ប្រតិភូ​ក្រសួង​ផែនការ​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ស្រុក​សំឡូត​

ខេត្ត​បាត់ដំបង​÷ ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​ដឹកនាំ​ប្រតិភូ របស់​ក្រសួង​អញ្ចើញ​ចុះ​សួរសុខទុក្ខ​កងកំលាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​ជាវ​រៈ​សម្ព័ន្ឋមេត្រីយ៍​ភាពជាមួ​យ​ក្រសួងផែនការ ។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នាពេលនេះ មាន​ឯកឧត្តម លោកជំទាវ  អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​ផែនការ ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​នគរបាល​ព្រំដែន​គោក ថ្នាក់ដឹកនាំ​ក្នុង​ទីបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​ទី​៥ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឧត្តមសេនីយ៍ស្នង​ត្រី ពុំ ចាន់ ស្នងការរង​ទទួលបន្ទុក​វរៈ​ព្រំដែន និង​អស់លោក​ក្នុង​អង្គភាព​ពាក់ព័ន្ឋ​ជាច្រើន​ទៀត  ។

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​សម្តែង​នូវ​ការ​នឹករលឹក និង​កោតសរសើរ​ចំពោះ​វីរៈភាព​របស់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​នា​ពេលកន្លងមក ក្នុង​បុព្វហេតុ​ការពារ​នូវ​បូរណភាព ទឹក​ដី​ជូន​ជាតិ និង​ប្រជារាស្ត្រ ។ ឯកឧត្តម​បន្តថា ក្នុងនាម​ក្រសួង ដែល​ជា​សម្ព័ន្ឋ​មេត្រីយ៍ភាព​ជាមួយកង​កម្លាំង​នគរបាល​វរៈ​សេនាតូ​ចការ​ពារ​ព្រំដែន​គោក​នេះ​ឯកឧត្តម​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ដ៏ទៃទៀត​តែងតែ​មាន​ការ​នឹករលឹក និង​បាន​គឹ​ត​គូរ​អំពី​សុ​ទុក្ខ​ជាប់​ជាប្រចាំ​ចំពោះ​កងកម្លាំង​នគរបាល​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ  ហើយ​ក្នុង​ឳ​កាស​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ បើទោះបី​មាន​ការងារ​មមាញឹក​យ៉ាងណាក្តី​ក៏ ឯកឧត្តម​បាន​ដឹកនាំ​ប្រតិភូ​ក្នុង​ក្រសួង​ចុះ​មក​សា​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​ក្នុង​អង្គភាព​ផ្ទាល់​តែម្តង​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់ កងកម្លាំង​នគរបាល​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ឲ្យបាន​នូវ តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជា​បន្ត​ទៀត និង​សូម​ថែរក្សា​សុខភាព​ឲ្យបាន​ល្អប្រសើរ​ចៀសវាង​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ ។

​ក្នុងឱកាស​នៃ​ការចុះ​សាកសួរ​សុខទុក្ខ​នេះ​ផងដែរ ឯកឧត្តម​បាន​ឧបត្ថម​ដល់​អង្គភាព​នគរបាល​ទាំង​ពីរ​វរៈ​នេះ​រួមមាន​៖  ក្នុង​០១​អង្គភាព​ទទួលបាន​- ថវិកា​ចំនួន​២,០០០,០០០ រៀល​- សាច់ក្រក​សាច់ជ្រូន​ចំនួន​២៥ គីឡូក្រាម​- មី​យើង​ចំនួន​២៥​កេស​តូច​- អង្ករ​ចំនួន​១២​តោន ដោយ​ក្នុង​នោះ​កំលាំង​ចូលរួម​មាន​ចំនួន​១៨០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​៖- ថវិកា​ចំនួន​៣០.០០០​រៀល​-​សាច់ក្រក​សាច់ជ្រូក​ចំនួន​0១​គីឡូក្រាម​-​មី​យើង​ចំនួន​០១​កេស​តូច អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ទទួលបាន​៖- ថវិការ​ចំនួន​១,០០០,០០០ រៀល​-​និង​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​ក៏បាន​ចូលរួម ឧ​ប​ត្ត​ម្ភ​អង្ករ​ចំនួន ០២​តោន ដល់​កងកម្លាំង​នគរបាល​ទាំងពីរ​វរៈ​ដែល​ក្នុង​០១​វរៈ​ទទួលបាន​អង្ករ​ចំនួន ០១​តោន​ផងដែរ​៕

 

 

 IMG-20160926-WA0047 IMG-20160926-WA0048 IMG-20160926-WA0046

Filed in: ព័ត៌មានជាតិ