សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យោធា​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់​ដែល​បាន​ចូល​កាប់​ឈើ​ក្រ​ញ៉ូង​ក្នុង​តំបន់ហាមឃាត់

យោធា​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់​ដែល​បាន​ចូល​កាប់​ឈើ​ក្រ​ញ៉ូង​ក្នុង​តំបន់ហាមឃាត់

​ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ចំនួន ២៦ នាក់  ត្រូវបាន​កំលាំង​ជំនាញ  សហការ​ជាមួយ​ក្រុម​តម្រួត​ថៃ  ធ្វើការ​ឃាត់ខ្លួន  ខណៈ​ដែល​ពួកគេ​ទាំងអស់​គ្នា​កំពុង​រៀបចំ​ឈើ​គ្រញ៉ូងដែ​ល​គេ​បាន​ចូល​ទៅ​កាប់​ក្នុង​តំបន់ហាមឃាត់  ដើម្បី​ត្រៀម​លើក​ដាក់​រថយន្ត  នៅ​ក្បែ​នឹង​តំបន់ហាមឃាត់​នោះ ។​

​យោងតាម​របាយការណ៍​របស់​សារព័ត៌មាន​ថៃ  បាន​អោយ​អ្នក​យក​ពត៌មាន​យើង​ដឹង​ថា  នៅ​រសៀល​ថ្ងៃ​ទី ២៥  ខែ​កញ្ញា  ឆ្នាំ​២០១៦  ក្រុម​តម្រួត​ថៃ  រួម​ទាំង​កំលាំង​យោធា  ដោយ​មាន​ការសហការ​ជាមួយនឹង​កំលាំង​ជំនាញ​ដែល​គ្រប់គ្រង​ក្នុង​តំបន់​ព្រៃឈើ  នៃ​ឧទ្យាន​ជាតិ​ប៉ាង​សុ​ី​ដា  បាន​ធ្វើ​ការឡោមព័ទ្ធ​ទៅ​លើ​ភូមិ​មួយ  ដែល​ស្ថិតនៅ​ក្បែ​នឹង​តំបន់​ឧទ្យាន​ជាតិ​នេះ​គឺ​ភូមិ​១០  ឃុំ​ថា​យ៉ែក  ស្រុក​មឿង ខេត្ត​ស្រះកែវ  ប្រទេស​ថៃ  ក្រោយពី​បាន​ទទួល​នូវ​ព័ត៌មាន​ថា​មាន​ការដឹកជញ្ជូន​ឈើ​គ្រញូង​យក​មក​លាក់ទុក​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ ។​

​របាយការណ៍​បាន​បន្តថា  នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ  គឺ​កំលាំង​សមត្តកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​សរុប​ចំនួន​២៦​នាក់  ដែល​ពួកគេ​កំពុង​រៀបចំ​ឈើ​គ្រញូង​ចំនួន ៨០ ដុំ​ដើម្បី​ត្រៀម​លើក​ឡើង​លើ​រថយន្ត ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គឺ​ពួកគេ​បាន​សារភាព​ថា  ការ​ដែល​ពួកគេ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ប៉ាង​សុ​ី​ដា  នេះ​ដោយសារតែ​មាន​ថៅកែ​ធំ​ជា​អ្នក​ជួល​អោយ​ពួកគេ​មក ។​

​បច្ចុប្បន្ន​ក្រោយពី​កំលាំង​សមត្តកិច្ច​ថៃ​បាន ធ្វើ​ការប្រមូល​ឈើ​គ្រញូង​ទាំង​៨០​ដុំ​នេះ​យក​មក​រក្សាទុក នៅក្នុង​ឧទ្យាន​ជាតិ​វិញ  ដោយឡែក​ពលរដ្ឋ​ខ្មែរ​ទាំង​២៦​នាក់  ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន សមត្តកិច្ច​ថៃ​ខេត្ត​ស្រះកែវ​ដើម្បី​ធ្វើ​ការសាកសួរ  រក​ប្រភព​មេក្លោង​ដែល​នៅ​ពីក្រោយ​ខ្នង  និង​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

 

IMG-20160926-WA0042 IMG-20160926-WA0044

Filed in: ព័ត៌មានជាតិ, អន្តរជាតិ