សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាតកម្ម​សំលាប់​ម្តាយចិញ្ចឹម​

ឃាតកម្ម​សំលាប់​ម្តាយចិញ្ចឹម​

ឃាតកម្ម​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ ភូមិ​ពាម​ខិៈ ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។ នៅវេលា​ម៉ោង ៩:២៣ នាទី​យប់ ថ្ងៃទី​២៤ ខែ កក្ត​ដា ឆ្នាំ ២០១៤ កូន​ចិញ្ចឹម បានសំលាប់​ម្តាយ ដោយ​កាប់​និង​ពូថៅ​ជាច្រើន​កន្លែង បែកធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង ។​

​តាម​សេចក្តី​រាយ​ការណ៏​ពី​លោក ….​ឈុន សមាជិក​ក្រុមប្រឹក្សា​ស្រុក សៀម​ប៉ាង​ដែល​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ  និង​បាន​ដឹង​ហេតុ​ការណ៏​មុន​គេ​បានឲ្យដឹងថា​៖ នៅវេលា​ម៉ោង ៩: ២៣ នាទី កូនប្រុស​ដែល​ចិញ្ចឹម ឈ្មោះ កែវ ពៅ បាន​ទោះ​សម្តី​បន្តិចបន្តួច​ជាមួយ​ម្តាយចិញ្ចឹម ឈ្មោះ …​ធា រ​ហូ​យ​ឈានដល់​ការ​វាយ និង​កាប់​ម្តាយ​ចិញ្ចឹម​និង​ពូថៅ​ជាច្រើន​កន្លែង​រហូតដល់​ស្លាប់​នៅនឹងកន្លែង ។ បាន​សម្តី​ពី​កេ្មង​ស្រីម្នាក់ ឈ្មោះ កើន ស្រី​ខួច ត្រូវជា​ក្មួយ​របស់​ជនដៃដល់ ដែល​បាន​មក​ដេក​ជាមួយ​ជនរងគ្រោះ​នោះ​ដែរ​បាន​រៀបរាប់​ឲ្យដឹងថា​៖ ពី​ក្បាល​ព្រលប់ យាយ ធា បាន​ជិះ​ម៉ូតូ​មក​ឌុប​នាង​មក​ដេក​ជាមួយ ។ ពេល​ឌុប​មកដល់​ផ្ទះ​របស់​គាត់ ជាមួយ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​ជា​ចៅ​របស់​គាត់ គាត់​ក៏​បាន​រៀប​កន្លែងដេក​ឲ្យ​ពួកនាង ។ ស្រាប់តែ​ឃើញ​ជន សង្ស័យ​ដែលជា​ពូ​របស់​នាង និង ជា​កូនចិញ្ចឹម​របស់​ជនរ​ង​គ្រោះ បាន​ឡើងមក ដោយ​មិន​មាត់​មិន ក អ្វី​ទេ និង បាន​កកាយ​រុក​រើ​ក្នុង​ទូ ជនរងគ្រោះ​ក៏​បាន​សួរថា កូន​ឯង​រក​អ្វី ? ជនដៃដល់​មិន​បាន​ឆ្លើយតប​វិញ​ឡើយ​។​នាង​មិន​បាន​ចាប់​អា​រម្ម​ណ៏ ក៏​ដេកលក់​ទៅ ។ មួយស្របក់​ក្រោយមក នាង​ក៏​បាន​ភ្ញាក់​ដឹងខ្លួន ទាំង​លឺ​សម្លេង​ស្ត្រី​រងគ្រោះ​កំពុង​រើ​បំរាស់ និង សម្រែក​ដែល ជនដៃដល់​បាន​វាយតប់ និង ទាញ​យក​ពូថៅ​កាប់​ជាច្រើន​កន្លែង នាង​ក៏​បាន​លោត​តាម​បង្អួច រត់​ទៅប្រាប់ អ្នកជិតខាង​ឲ្យជួយ ។​

​យោងតាម​សម្តី​របស់​បងប្រុស ជនដៃដល់​ឈ្មោះ កែវ ថុល បាន​បញ្ជាក់​ឲ្យដឹងថា ប្អូនប្រុស​របស់​គាត់​ទើប​មក​ពី​ព្រៃ​(​ទៅ​រក​ឈើ​មក​លក់ តែ​លក់​មិន​ទាន់​ចេញ​) បាន​សត្វ​ត្រង ២​ក្បាល ឲ្យ​បងប្រុស​ច្បង​ឈ្មោះ កែវ កើន ដែល​ជា​ឪពុក​របស់​កុមារី កើន ស្រី​ខួច  យក​ធ្វើ​ភ្លា​ហូប​ខ្លែម ។ ជនដៃដល់​ឈ្មោះ កែវ ពៅ  ក៏​បាន​ទិញ​ស្រា​ចំនួន ១ លី​ត មក​ផឹក​ខ្លែម​ជាមួយ ភ្លា​សត្វ​ត្រង ។ យាយ ធា ដែល​ជា​ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​មកដល់ និង​យក​បាន​កូនស្រី​ឈ្មោះ កើន ស្រី​ខួច  អាយុ​ប្រមាន ១៦ ឆ្នាំ ទៅ​ដេក​ជាមួយ​ដូច​សព្វដង​ពីព្រោះ​គាត់​ជា​ស្ត្រី​មេម៉ាយ កូនចៅ​បែក​ផ្ទះ មាន​លំនៅ​ផ្សេង​ទៅហើយ ហើយ​ផ្ទះ​គាត់​ក៏​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ទៀត​។ ពេល​ផឹកស្រា​អស់​មូយ​លីត ហើយ​ជនដៃដល់ កែវ ពៅ ក៏​បាន​ដើរចេញ​ទៅ​បាត់ ។​

​តាម​សម្តី​លោក មុំ កែវ  ជា​ឪពុក​ជនដៃដល់ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ម៉ោង​ប្រមាណ ១២ អធ្រាតុ ថ្ងៃ​ខែ​ឆ្នាំ​ដដែល កូនប្រុស​របស់​គាត់​បា​ន​មក​សុំ​ខ្ចី​លុយ​ចំនួន ១០០ ដុល្លា ដោយ​ប្រាប់ថា​ទៅទាក់ទង ថៅកែ​ទិញ​ឈើ តែ​គាត់​ថា​គ្មាន​ទេ មានតែ ៣០ ម៉ឺន​រៀល ។ កូនប្រុស​ក៏​ព្រម​យក និង​បាន​ទាញ​យក​កាន​សាំង​ហើយ​ចាក់​ម៉ូតូ រួច​ជិះ​ចេញ​ទៅ​បាត់ ។​

​លោក ឈុន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយពី​បាន​ឈើ​ញ​ហេតុ​ការណ៏​នេះហើយ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក វ៉ា សុផាន់ អធិការ​ស្រុក​សៀម​ប៉ាង ដើម្បី​ចាត់វិធានការណ៏​ឃាត់​ចាប់ខ្លួន​ជនដៃដល់ ។ លោក​ក៏​បាន​រៀបរាប់​បន្តទៀតថា ជនដៃដល់​ឈ្មោះ កែវ ពៅ បាន​មក​នៅ​ជាមួយ​ជនរងគ្រោះ​ប្រមាណ​ជាង ៣ ឆ្នាំ​មកហើយ ដោយ​ពីមុន​ជនដៃដល់​បាន​ចាប់ចិត្ត​ស្រលាញ់​កូនស្រី​របស់​គាត់ តែ​កូនស្រី​របស់​គាត់​ជាប់​ទៅ​បន្ត​ការ សិក្សា​នៅ​ទីក្រុង​ភ្នំពេញ ទើប​ឲ្យ​រងចាំ និង​ឃើញ​ថា​ជនដៃដល់​ជា​មនុស្ស​ឧស្សា ទើប​យក​មក​នៅ​ជាមួយ និង ហៅ​ប្រើ និង​ទុកដូចជា​កូនចិញ្ចឹម​តែម្តងទៅ ។ មិនតែប៉ុណ្ណោះ​គាត់​ថែម​ទាំង​ទិញ គោយន្ត និង ម៉ូតូ​មួយ​គ្រឿង​ឲ្យ​ទៀតផង ។ ក្រោយមក​គាត់​ក៏​បាន​និយាយ​ជាមួយ​កូនចិញ្ចឹម​ជា​ជនដៃដល់​ថា បើសិន​ជា​កូន​ចាំ​កូន​ម៉ែ​បាន ក៏​ចាំ តែបើ​ចាំ​មិនបាន និង​មាន​ស្រឡាញ់​កូន​អ្នកណា ចាំ​ម៉ែ​នឹង​ទៅ​ចូល​ស្តីដណ្តឹង និង​រៀបការ​អោយ ។ លុះ ប្រមាណ​ជា​មួយ​ឆ្នាំ​ដោយ​មើលឃើញ​ថា​កូន​នេះ​និយាយស្តី​មិន​ស្តាប់ មិនសូវ​ជួយ​ធ្វើ​ការងារ ផឹកស៊ី​ស្រវឹង​ច្រើន និង មាន​ការសេព​គ្រឿងញៀន​ទៀតផង ទើប​គាត់​បាន​បញ្ជូន និង ប្រគល់​កូនចិញ្ចឹម កែវ ពៅ ជូន​ទៅ​ឲ្យ​ឪពុក​ម្តាយ វិញ រួមទាំង ម៉ូតូ ១​គ្រឿង និង គោយន្ត ១ គ្រឿង​ទៀត ។ តែ​ពេល​ទៅ​នៅ​ផ្ទះ​ឪពុក​ម្តាយ​របស់​ខ្លួន​ហើយ ក៏​នៅតែ​ចេញចូល និង មក​នៅ ហូបចុក ផ្ទះ​ម្តាយចិញ្ចឹម​ដូច​សព្វដង​ដដែល ។​

​តាម​សម្តី​របស់​លោក វ៉ា សុផាន់ អធិការ​ស្រុក​សៀម​ប៉ាង បានបញ្ជាក់​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​មក គាត់​ក៏​បាន បញ្ជា​មក​លោក សុខ សំអុន មេ​ប៉ុស្ត​ឃុំ​ស្រែ​សំបូរ ឲ្យ​នាំ​កំលាំង​ចុះ​បង្ក្រាប និង​ចាប់​ជនដៃដល់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង ដើម្បី​រៀបចំ​និតិ​វិធី​បញ្ជូនទៅ​តុលាការ ។ លោក​បាន​បន្តទៀតថា ជនដៃដល់​ចាប់​ឃាត់ខ្លួន​បាន​នៅ​ទីតាំង ផ្លូវលំ​ទៅ​ភូមិ​ស្រែ​ឬ​ស្សី វេលា​ម៉ោង​ប្រមាណ ១ រំលង​អធ្រាតុ ចូល​ថ្ងៃ​ទី ២៥ ខែ​ឆ្នាំ​ដដែល  ដោយ​បាន​ពង្រាត់​ក្មេងស្រី​ម្នាក់​អាយុប្រមាណ ១៥ ឆ្នាំ​ទៅ​ជាមួយ​ទៀត ៕

 

2014_07_27b (1) 2014_07_27b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី