សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ​អញ្ជើញ​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត​ថ្កូវ​ ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ​អញ្ជើញ​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត​ថ្កូវ​ ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ​៖ បន្ទាប់​ពី​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​ជូន​មាតា បិតា និង​សាច់ញាតិ​ការ ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ នៅ​មហា​ចេតីយ៍​រួចមក  ព្រឹក​ថ្ងៃ​ទី ២៥ ខែកញ្ញា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ សមាជិក សមាជិកា រដ្ឋសភា ទីប្រឹក្សា និង​សហការី បាន​អញ្ជើញ​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត​សុវណ្ណ​រាម ហៅ​វត្ត​ថ្កូវ ស្ថិតនៅក្នុង ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​បុណ្យកាន់បិណ្ឌ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច យុវនីតិសម្បទា និង​អតីតយុទ្ធជន និង​លោកស្រី រួម​ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើន​ទៀត​។​

បន្ទាប់​ពី​ថ្វាយ​គ្រឿង​សក្ការៈបូជា​ដល់​ព្រះ​ពុទ្ធរូប និង​បង្សុកូល​សមាទានសីល​រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​ក្រុមគ្រួសារ និង​បងប្អូន​ពុទ្ធ បរិស័ទ​ជិត​ឆ្ងាយ បាន​អញ្ជើញ រាប់បាត្រ និង​វេ ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​មាតា បិតា ជីដូន​ជីតា ញាតិ​កា​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ សូម​បាន​ដល់​ឋាន​សុខតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ និង​សូម​បួងសួង​ឱ្យ​កូនចៅ​នៅ​ខាងក្រោយ​ជួបតែ​សេចក្តីសុខ​រីកចម្រើន​រកស៊ី​មានបាន និង​មាន​អាយុ​យឺនយូរ​។​

ក្នុង​ពី​ធី​បុណ្យកាន់បិណ្ឌ​នេះដែរ សម្តេច​ចក្រី​ប្រធានរដ្ឋសភា និង​លោកជំទាវ ក៏​បាន​នាំយក​ទេយ្យទាន​មួយ​ចំនួន និង​ថវិកា​ផ្ទាល់​របស់​សម្តេច​ចំនួន ៥​លាន​រៀល ប្រគេន​ដល់​ព្រះសង្ឃ និង​ចែក​ជូន​តាជី យាយជី នូវ​ក្រណាត់សរ និង​ថវិកា​១​ម៉ឺន​រៀល​៕

 

 

IMG-20160926-WA0036 IMG-20160926-WA0028 IMG-20160926-WA0029 IMG-20160926-WA0030 IMG-20160926-WA0035

Filed in: ព័ត៌មានជាតិ