សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប​ជួប​សំណេះសំណាល និង​ទទួល​ថវិកា ពី​សប្បុរសជន​ក្រុម​តារា​សម្តែង​ភាពយន្ត​សិង្ហ​បុរី

​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប​ជួប​សំណេះសំណាល និង​ទទួល​ថវិកា ពី​សប្បុរសជន​ក្រុម​តារា​សម្តែង​ភាពយន្ត​សិង្ហ​បុរី

ខេត្តសៀមរាប​÷ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៦ នេះ ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ ព្រមទាំង​លោក​ជំទាវ បាន​ដឹកនាំ​ក្រុម​តារាភាពយន្ត​ដ៏​ល្បី​ប្រចាំ​ប្រទេស​សិង្ហបូរី​ចំនួន​៤​រូប បាន​ចូលជួប​សំណេះសំណាល និង នាំយក​នូវ​ថវិកា​ចំនួ​២,២០០ ដុល្លារ​ប្រគល់ជូន​ដល់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ជួប​សំណេះសំណាល​ពី​សំណាក់ លោកជំទាវ   គួ​យ ណា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។

មានប្រសាសន៍​ស្វាគមន៍​នាឱកាស​នោះ​ដែរ​លោកជំទាវ គួ​យ ណា​លីន  អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្នុងនាម​កាកបាទ ក្រហម​កម្ពុជា​ក៏​បាន​ថ្លែងអំណរគុណ​ពី​ការយកចិតុ្តទុកដាក់​ក្នុង​ការជួយ​គៀងគរ​រក​មូលនិធិរ​បស់​ឯកឧត្តម​ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង​ស្ថានីយទូរទស្សន៍​ខ្សែកាប​អង្គរ ព្រមទាំង​លោក​ជំទាវ ដើម្បី​យក​មក​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែល​នេះ​គឺជា​ទឹកចិត្ត​ដ៏​សប្បុរសធម៌​ពិតៗ ហើយ​ពិសេស​គឺ ក្រុម​តារាភាពយន្ត​នៃ​ប្រទេស​សឹង្ហ​បុរី ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន បញ្ជាក់​ពី​ទឹកចិត្ត​មនុស្សធម៌ ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក  ជនរងគ្រោះ ងាយ​រងគ្រោះ  និង​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​។​ក្នុង​កាយវិកា​ដ៏​មនុស្សធម៌​នេះ​គឺជា​ការចូលរួម​របស់​ដ៏​ប្រសើរ​បំផុ​ជា​មួយ សកម្មភាព​កាកបាទក្រហមកម្ពុជា​ក្នុង​ចលនា​មនុស្សធម៌​ដែលមាន     សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​។
លោកជំទាវ គួ​យ ណា​លីន ក៏បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា  សកម្មភាព​មនុស្សធម៌ ដែល​កាកបាទ​ក​ស្រ​ហម​កម​ម្ពុ​ជា បាន​និង​កំពុង​ធ្វើ​មាន​ជាច្រើន​ដូចជា ការថែទាំ​សុខភាព​សហគមន៍ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ សុខភាព​មាតា កុមារ និង​ទារក ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ជនពិការ ព្រមទាំង​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ធម្មជាតិ ដោយ​មិន​ប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូច​ដែល​ប្រធានបទ​លើកឡើងថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា និង​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។​

ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ ក៏​បាន​មានប្រសាសន៍​សម្ដែង​នូវ​ទឹកចិត្ត​រីករាយ​ក្នុង​ការងារ​ជួយ​ដល់​សកម្មភាព​មនុស្សធម៌ ព្រោះ​សកម្មភាព​នេះ​ជា​ការ​រួច​ចំណែក ជា​បុណ្យ​កុសល្យ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​។ ឯកឧត្តម ឧកញ៉ា សុខ ចំរើន ក៍​បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​តារាភាពយន្ត​ប្រ ទេស​សឹង្ហ​បុរី​បាន​ជួប​សម្ដែង​ការគួរសម​និង​បាន​បរិច្ចាគ​ធនធាន​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លើសពីនេះ​ទៀត​ពួកគាត់​នឹង​បន្ដ​នូវ​សម្ភារៈ និង​ថវិកា​តាម​លទ្ធភាព​ដែល​ពួកគាត់​មាន​នៅ​ពល​ដែល​ពួកគាត់​មក​ប្រទេស​កម្ពុជា​ម្ដង​ទៀត​ផង​ដែរ​៕

 

 

IMG-20160926-WA0034 IMG-20160926-WA0031 IMG-20160926-WA0033

Filed in: ព័ត៌មានជាតិ