សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្នងការ​ខេត្ត​ក្រចេះ ចុះ​សួរ​សុខ​ទុក​នគរបាល​វរ​ការពារ​ព្រំដែន​ក្នុងឱកាស​ភ្ជុំបិណ្ឌ​

​ស្នងការ​ខេត្ត​ក្រចេះ ចុះ​សួរ​សុខ​ទុក​នគរបាល​វរ​ការពារ​ព្រំដែន​ក្នុងឱកាស​ភ្ជុំបិណ្ឌ​

ខេត្ត​ក្រចេះ​៖ លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់ ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន ពង្រឹង​លើ​កិច្ចការងារ​ប្រចាំការ​ដើម្បី​រង់ចាំ​ទទួល​បទបញ្ជា​ពី អគ្គស្នងការ​នគរបាល​ជាតិ​ក៏ដូចជា​គណបញ្ជាការ​ឯកភាព​ខេត្ត ទប់ស្កាត់​នូវ​ក្រុម​តវ៉ា​បាស់ បោល​មួយចំនួន ដែល​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​ជា​រដ្ឋភិបាល​ស្របច្បាប់​ចេញពី​ការបោះ ឆ្នោត ។​

​ការ​មាន​ប្រសាសន៍​ថ្លែង​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ​នគរ បាល​ខេត្ត បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៦ កញ្ញា ខ​ណះ​ដែល​លោក​ឧត្តមសេនីយ៍​បាន​ដឹក​នាំ​គណប្រតិភូ​ស្នងការ​ដ្ឋា​ន ចុះ​សួរ​សុខ​ទុក​និង​នាំ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​និង​ថវិការ​ចំនួន​៥​លាន​រៀល ចែកជូន​ដល់ នគរបាល​វរ​ការពារ​ព្រំដែន​លេ ខ​៦១៩ ចំនួន​១៣០​រូប​ក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​និង​លោកនាយ​- នាយរង​នគរបាល​វរៈ​ការ ពារ​ព្រំដែន​នៅ​ក្នុង​ទីបញ្ជាការ​វរៈ​នៅ​រសៀល​នោះ​លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ នគរបាល​ខេត្ត​ក្រចេះ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ឲ្យ​សួរសុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​វរ​ពី សំណាក់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល និង​ឯកឧត្តម​អ​ភិ បាល​ខេត្ត​ក្រចេះ​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦១៩​ទាំងអស់​។​

​មានប្រសាសន៍​លើកឡើង​បន្ត​លោក​ឧត្តមសេនីយ៍ លន់ សុផាត បាន​ជម្រុញ​ឲ្យ​កង កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​រូស​រាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ គ្នា​។
​បន្ថែម​ពីលើ​នេះ លោក​ឧត្តមសេនីយ៍លន់ សុផាត បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​និង លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ដែល​កន្លងមក​មាន​កា​រ​យកចិត្តទុកដាក់ និង​ភារកិច្ច​ការងារ បាន​សហការគ្នា​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​រួម​គ្នា​រក្សា​បាន​ល្អ​នូវ សន្តិសុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​។ លោក​ឧត្តមសេនីយ៍លន់ សុផាត​ស្នងការ​នគរបាល​ខេត្ត ក៏បាន​មានប្រសាសន៍​ដាក់ចេញ​នូវ​ទិសដៅ​ផែនការ​យ៉ាង​ម៉ឺង​មាត់ ដល់​កងកម្លាំង​នគរបាល វរ​ការពារ​ព្រំដែន​លើ​កិច្ច​ការងារ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ឲ្យ​ជាប់​ជាប្រចាំ ដើម្បី​រង់ចាំ ទទួល​បទ​អគ្គស្នងការ​ក៏ដូចជា​គណបញ្ជាការ​ឯកភាព​ខេត្ត ទប់ស្កាត់​នូវ​ក្រុម​តវ៉ា​បាស់បោ​ល មួយចំនួន​ដែល​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​ជា​រដ្ឋភិបាល​ស្របច្បាប់​ចេញពី​ការបោះឆ្នោត ។​

​បើ​យោងតាម​របាយការណ៍រ​បស់​លោក​វរសេនីយ៍ទោ សួង ចំរើន មេបញ្ជាការ​វរ​ការ ពារ​ព្រំដែន​លេខ​៦១៩ បានឲ្យដឹងថា ព្រំដែន​ប្រទេស​កម្ពុជា ខេត្តក្រចេះ​មាន​ព្រំដែន​ជាប់​និង ប្រទេស​វៀតណាម​ចំងាយ​៧៤​គី​ឡូ​៥០០​មែត្រ​។ ចំណែកឯ​សភាព​ការ​ព្រំដែន​សម្រាប់​ខេត្ត ក្រចេះ​និង​ខេត្ត​ប៊ិញ​ភឿក ប្រទេស​វៀតណាម ក៏​មិន​ធ្លាប់​កើតមាន​បញ្ហា​អ្វី​គួរឲ្យកត់សម្គាល់ នោះទេ ៕

 

 

IMG-20160926-WA0039 IMG-20160926-WA0040 IMG-20160926-WA0041 IMG-20160926-WA0038

Filed in: ព័ត៌មានជាតិ