សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​ឧទ្ទាម​ដាក់​បំផ្ទុះ​គ្រាប់ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ស្លាប់​៣​របួស​២

​ក្រុម​ឧទ្ទាម​ដាក់​បំផ្ទុះ​គ្រាប់ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ស្លាប់​៣​របួស​២

​ប្រទេស​ថៃ​៖ យ៉ាងហោច​ណាស់​មាន​មន្ត្រី​យោធា​ថៃ​ចំនួន​៥​នាក់  ដែល​បាន​ស្លាប់ និង​របួស ក្នុង​ការដាក់​បំផ្ទុះ​គ្រាប់​ទៅលើ​រថយន្ត​មួយ​គ្រឿង នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ  ព្រមទាំង​មាន​ការបាញ់​តដៃ​គ្នា​មួយសន្ទុះ​ផងដែរ  ខណៈ​ដែល​ក្រុម​យោធា​ថៃ​កំពុង​ចេញ​ល្បាត​ ​ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​២​គ្រឿង  ទៅ​កាន់​តំបន់​នោះ​ដើម្បី​តាម​រក​មុខសញ្ញា​ខ្មាំង​ដែល​ជា​ក្រុម​ពួក​ឧទ្ទាម ហ៊ូបៃ​ឌី​ឡាក់  ដែល​មាន​សញ្ជាតិ​ជា​កូនកាត់ ថៃ ភូមា  និង​ចុះ​ល្បាត​ស្វែងរក​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ផង​ដែរ ។

​ហេតុការណ៍​នៃ​ការដាក់​បំផ្ទុះ​គ្រាប់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣  ខែ​កញ្ញា  ឆ្នា​ម​២០១៦  នៅលើ​កំណាត់​ផ្លូវ បាន​លូ ប៉ូ​កា​ឡូ  ស្ថិតក្នុង​ភូមិ​៤  ឃុំ​ពុរោង  ស្រុក​ក្រុង​ពិ​ណាំង  ខេត្ត​យ៉ាក់​ឡា  ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ  ដែល​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​ភូមា ។​

​តាម​របាយការណ៍​ពី​ប្រទេស​ថៃ បានអោយដឹងថា  នៅ​មុនពេល​កើតហេតុ  គឺ​រថយន្ត​របស់​ក្រុម​យោធា​ចំនួន​២​គ្រឿង  បាន​ចេញ​ល្បាត​ទៅកាន់​ភូមិសាស្ត្រ​ខាងលើ  ដើម្បី​ពិនិត្យ​មើល​សភាព​ការ​ក្រុម​ឧទ្ទាម  និង​ស្រាវជ្រាវ​រក​មុខសញ្ញា​ជួញដូ​គ្រឿងញៀន​ផង លុះ​ទៅដល់​ត្រង់​ចំនុច​ខាងលើ  ក៏​ស្រាប់តែ​រថយន្ត​ខាងក្រោយ​ដែល​បើកបរ​ឃ្លាត​គ្នា​ប្រហែល​៥០​ម៉ែត្រ​ពី​គ្នា  បាន​រង​នូវ​ការ​បំផ្ទុះ​គ្រាប់​ចេញ​ពី​ក្រោម​ដី  បណ្តាល​អោយ​តួ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់  និង​បង្ក​អោយ​មន្ត្រី​យោធា​ចំនួន​៣​នាក់ ស្លាប់​នៅនឹងកន្លែង  រីឯ​២​នាក់​ទៀត​ត្រូវ​រងរបួស​ធ្ងន់ ។

​ភ្លាមៗ​នោះដែរ  បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​បែបនេះ  ខ្មាំង​ដែលមាន​គ្នា​មិន​ក្រោម ៧​នាក់  បាន​ធ្វើ​ការបាញ​ស្ទាក់​មិន​អោយ​កំលាំង​របស់​រថ​យន្ត​ខាងមុខ​ចូល​មក​ជួយ  ដោយ បាន​បំបែក​គ្នា​ខ្លះ​លបចូល​ទៅ​ប្រមូល​អាវុធ​អស់​ចំនួន​៦​ដើម  គឺ​អាវុធ​វែង​៣​ដើម និង​អាវុធ ខ្លី​ចំនួន​៣​ដើម​ដែរ  ព្រមទាំង​បាន​គេចខ្លួន​បាត់​អស់​តែ​ម្តង ។

​ក្រោយពេល​កើតហេតុ  ក្រុម​ជំនាញ​បាន​ចុះ​ទៅ​សិក្សា​គឺ​សង្គេត​ឃើញ​មានបំណែ​កធុង      ហ្គាស​ខ្នាត​១៦​គីឡូក្រាម  ព្រមទាំង​មាន​ខ្សែភ្លើង​ពណ៌​ប្រផេះ  ប្រវែង​ជាង​១០០​ម៉ែត្រ​ផង​ដែរ  ទើប​គេ​អាច​សន្និដ្ឋានបាន​ថា  ក្រុម​ឧទ្ទាម​អាច​ប្រើប្រាស់​គ្រាប់​ច្នៃ​ភ្ជាប់​ជាមួយ ធុង​ហ្គាស៍ ទម្ងន់​ប្រហែល ៨០​គីឡូក្រាម  ដោយ​ប្រើប្រាស់​ថាមពល​ថ្មពិល  ដើម្បី​ចុច​បំ​ផ្ទុះឡើង  នៅពេល​ដែលរ​ថយ​នក​ត​បាន​ទៅ​ដល់​គោលដៅ​ដែល​គេ​បាន​កំណត់  ដោយ​គេ​បានដាក់​បង្កប់​គ្រាប់​ឆ្នៃ​នេះ​នៅក្នុង​លូ​ក្រោម​ថ្នល់ ។​

​ដោយឡែក ចំពោះមុខ​កាត់​មាត់​រណ្តៅ​នៃ​កំលាំង​ផ្ទុះ​នេះ​មាន​ប្រវែង​៤​ម៉ែត្រ  និង​ជម្រៅ​១​ម៉ែត្រ​ហើយ​រថយន្ត​ត្រូវ​ដាច់​ជា​ពីរ​កំណាត់  ដែល​សមត្ថកិច្ច​បាន​និយាយថា  នេះ​គឺជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម  ហ៊ូបៃ​ឌី​ឡាក់  យ៉ាង​ពិតប្រាកដ  ដែល​គេ​តែង​ធ្វើ​សកម្មភាព​ជា​ញឹកញាប់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​នេះ  ដោយ​មិន​ចំពោះ​តែ​ខេត្ត​យ៉ាក់​ឡា​មួយ​នេះ​ទេ ៕

 

 

IMG-20160925-WA0088 IMG-20160925-WA0087

Filed in: អន្តរជាតិ