ខេត្តបាត់ដំបង÷ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១រំលងអាធ្រាត នៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពដាក់ថ្នាំបំពុលសម្លាប់ឆ្កែ ១ក្បាល និងយកម៉ូតូអស់ ១គ្រឿងធុន C ១២៥។
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឬស្សី បានអោយដឹងថា ជនរងឈ្មោះ អ៊ុល.គុយលីម ភេទប្រុស អាយុ ៣៧ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តអោយដឹងថា សកម្មភាពដាក់ថ្នាំបំពុលសម្លាប់ឆ្កែ ១ក្បាល និងយកម៉ូតូអស់ ១គ្រឿងនេះ គឺខណៈពេលម្ចាស់ដេកលង់លក់ បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចស្រុកមោងឬស្សីបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។៕