សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​នោះ​ទេ​ទោះបីរ​ត់ដល់​ជើង​មេឃ​ក៏​ដោយ​

គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​នោះ​ទេ​ទោះបីរ​ត់ដល់​ជើង​មេឃ​ក៏​ដោយ​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប៉ុនប៉ង​ឃាតកម្ម គិតទុក​ជាមុន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ថៃ​សហការ​គ្នា ចាប់​ឃាត់ខ្លួន​នៅឯ​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ ហើយ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​វេលា​ម៉ោងជាង​9​ព្រឹក​ថ្ងៃ​ទី​23​កញ្ញា​2016 ក្រោយ​គេចខ្លួន​ជិត​2​ឆ្នាំ ។

​ជនសង្ស័យ​ខាងលើ​ឈ្មោះ​ផាត់​ប៊ុន ធឿន (​ហៅ​ស្រួច​) ឬ​អ៊ូច ភេទ​ប្រុស​អាយុ​28​ឆ្នាំ​
​មាន​ទីលំនៅ​ភូមិ​មោង ឃុំ​គា ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ស្នាក់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។
​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ថៃ បញ្ជូន​តាម​រថយន្ត​1​គ្រឿង​ពណ៌​ខ្មៅ មក​ប្រគល់ឲ្យ​សមត្ថកិច្ចក​ម្ពុ​ជា​ប៉ុស្តិ​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត ។

​លោក អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់​អ្នក​សាព័តិមាន​នៅ​មាត់​ច្រក​ទ្វារ​អន្តរជា​តិ​ប៉ោយ​ប៉ែត ខណៈពេល​វិលត្រឡប់​ពី​ប្រទេស​ថៃ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​សំរោង ខេត្ត​សាមុទ្រ​ប្រា​កាន កាលពី​វេលា​ម៉ោង 11 ព្រឹក​ថ្ងៃ​ទី​22 កញ្ញា​ម្សិលមិញ ។

​លោក​ស្នងការរង​រូបនេះ​បន្ត​ថា​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​បន្ទាយ​ជ័យ ចុះ​ថ្ងៃ​ទី​24 ធ្នូ ឆ្នាំ​2015 ដោយ​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​កំណត់​30​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស ។​

​លោក​ស្នងការរង​បន្តថា ជនសង្ស័យ​មុន​គេចខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ប្រទេស​ថៃ គឺ​បាន​កាប់​ជនរងគ្រោះ​ឈ្មោះ ពៅ រតនា ភេទ​ប្រុស​អាយុ​21​ឆ្នាំ​មាន​ទីលំនៅ ភូមិ​បា​លិលេ​យ្យ​2 សង្កាត់​ប៉ោយប៉ែត របួស​3​កន្លែង​ដៃ​, ក្បាល​និង​ជើង​ប៊ិះ​ស្លាប់ ដោយ​ប្រព្រឹត្ត​នៅ​ភូមិ​ក្បាលស្ពាន 1 សង្កាត់​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី​4 ខែតុលា ឆ្នាំ​2014 ។

​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ថៃ​ប្រគល់ឲ្យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​ប្រគល់​បន្ត​ឲ្យ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕

 

 

IMG-20160924-WA0059 IMG-20160924-WA0060

Filed in: សន្តិសុខសង្គម