សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម

ប៉ៃលិន​៖ នៅ​ផែស្ងួត​ជាង​ហៀ​ង​ស្ថិតនៅ ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​រសៀល ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ មាន​ក្រុម​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ថៃ ចំនួន​ជាង ៣០ ស្ថាប័ន រួម​មាន​អ្នកយកព័ត៌មាន​អោយ វិទ្យុ ទូរទស្សន៍ កាសែត និង​ទ​ស្សា​វដ្ដី បាន​មក​ទស្សនកិច្ច​នៅ​ផែស្ងួត ជាង ហៀ​ង ដើម្បី​ស្វែងយល់​ពី​សង្វាក់​ការនាំចេញ នាំចូល​ទំនិញ និង​ការផ្លាស់ប្តូរ ការផ្ទេរ​ទំនិញ​រវាង​កម្ពុជា​+​ថៃ តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ។​

​លោក ឡោ ស៊ុន​ជាង តំណាង​ក្រុមហ៊ុន​ផែស្ងួត ជាង ហៀ​ង បា​ផ្តល់​បទសំភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ថា​៖ ទំនិញ​ដែល​ដឹក​យក​មក​ស្តុក និង​ផ្ទេរ នៅ​ផែស្ងួត ជាង ហៀ​ង គឺ​មាន​ជាច្រើន​ប្រភេទ ដែល​នាំចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា ដោយ​មាន​ច្បាប់​អនុញ្ញាត និង​ការត្រួតពិនិត្យ​ត្រឹមត្រូវ​មន្ត្រី​ពី​ជំនាញ ដូចជា កាំកុងត្រូល គយ និង​រដ្ឋ​ករ ជាដើម ដែល​មាន​ទីស្នាក់ការ​នៅ​ផែស្ងួត​នេះ​តែម្តង​។ ទន្ទឹមនេះ​ក៏​មាន​មុខទំនិញ​ពី​ប្រទេស​កម្ពុជា ជាពិសេស​ផលិតផល​កសិផល គឺ​ត្រូវ​ធ្វើការ​វេច​ខ្ចប់ និង​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​ពី​មន្ត្រី​ជំនាញ នៅក្នុង​ផែស្ងួត​នេះ​រួចរាល់​ហើយ ទើប​ដឹក​ជញ្ជូន​នាំ​ចូល​ទៅកាន់​ប្រទេស​ថៃ ។​

​តំណាង​អ្នកសារព័ត៌មាន​ថៃ  បានឱ្យដឹងថា​៖ ក្រុម​អ្នកសារព័ត៌មាន​ថៃ​មក​ទស្សនៈកិច្ច​ពេលនេះ គឺ​ដើម្បី​ក្នុង​គោលបំនង​ស្វែង​យល់​សង្វាក់​នៃ​ការនាំចេញ នាំចូល​ទំនិញ រវាង​កម្ពុជា​+​ថៃ ជាពិសេស​គឺ​ពិនិត្យ​មើល​ទីតាំង​ស្តុក​ទុក និង​ផ្ទេរ​ទំនិញ​រវាង​កម្ពុជា​+​ថៃ នៅ​ផែស្ងួត ជាង ហៀ​ង នេះ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​អោយ​នាយទុន​រកស៊ី​នៅ​ប្រទេស​ថៃ ជា​ពិសេស​អ្នក​រកស៊ី នាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ បាន​យល់ដឹង និង​មក​រកស៊ី​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​+​ថៃ តាមរយៈ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ខាង​កម្ពុជា និង​ច្រក​បាន​ប៉ា​កាត ខេត្ត​ចាន់​បុរី ខាង​ប្រទេស​ថៃ​។​

​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​គយ ដែល​ប្រចាំការ​នៅ​ផែស្ងួត ជាង ហៀ​ង បានឱ្យដឹងថា​៖ ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា​+​ថៃ នៅក្នុង​ផែស្ងួត​នេះ គឺ​មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៣​ពាន់​លាន​រៀល ក្នុង​១​ខែ ហើយ​ទំនិញ​ភាគច្រើន​នាំចូល​មកពី​ប្រទេស​ថៃ ភាគច្រើន ជា​គ្រឿងសំណង់ គ្រឿងឧបភោគ​បរិភោគ ចំនែក​ទំនិញ​របស់​កម្ពុជា ដែល​ត្រូវ​នាំ​ចូល​ទៅកាន់​ប្រទេស​ថៃ ភាគច្រើន​ជា​ផលិតផល​កសិផល ៕
​ដោយ ៖ ទូច សុខន​

 

 

IMG-20160924-WA0017 IMG-20160924-WA0018 IMG-20160924-WA0016

Filed in: ព័ត៌មានជាតិ