សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កន្ទាទូក និង​សត្វ​កណ្តូ​ប ជា​អាហារ​ដ៏​ពេញ​និយម​របស់​ជនជាតិ​ថៃ​ឥសាន និង​សុរិន្ទ​

កន្ទាទូក និង​សត្វ​កណ្តូ​ប ជា​អាហារ​ដ៏​ពេញ​និយម​របស់​ជនជាតិ​ថៃ​ឥសាន និង​សុរិន្ទ​

ប្រទេស​ថៃ ៖ បន្លែ​ស្រស់ៗ  និង​កូន​សត្វល្អិត​ជាច្រើន​ប្រភេទ  កំពុង​ក្លាយជា​អាហារ យ៉ាង​ពេញ​និយម​សម្រាប់​ជនជាតិ​ថៃ នៅ​ភាគ​ឥសាន  និង​ខេត្ត​សុ​រិន្ទ ខណៈ​ដែល​មាន​ជនជាតិខ្មែរ បាន​នាំ​របស់​ទាំងនេះ ឆ្លង​តាម​ច្រក​តំបន់ នា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ដើម្បី​យកទៅលក់​នៅ​ក្នុង​ផ្សារ​ថៃ ។​

​ប្រជាពលរដ្ឋ​ទាំង​ភាគី​កម្ពុជា  ក៏ដូចជា​ភាគី​ថៃ  ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​ច្រក​ចម ក្នុង​ឃុំ​ដាន  ស្រុក​កាប​ឈើ​ង  ខេត្ត​សុរិន្ទ  ប្រទេស​ថៃ  បាន​និយាយ​ស្ទើរ​គ្រប់ៗ​គ្នា​ថា បច្ចុប្បន្ន​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ  បន្លែ និង​កូន​សត្វ​នានា​ជាច្រើន​ប្រភេទ  គឺ​មាន​សភាព​ស្រស់បំព្រង  ដែល​សុទ្ធសឹងតែ​ជា​របស់​ដែល​កម្រ​នឹង​រក​បាន​ដូច​ជា​បន្លែ​ផ្អែម  ត្រួយ​ព្រិច  ស្លឹក​បាស់  និង​ត្រួយ​ល្ពៅ​ជាដើម  ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ហ៊ីង  កង្កែប  កន្ទាទូក  ព្រម​ទាំង​សត្វ​កណ្តូ​ប  ដែល​ជា​អាហារ​យ៉ាង​ពេញ​និយម​របស់​ថៃ​ឥសាន  និង​ប្រជាជន​ក្នុង​ខេត្ត​សុ​រិន្ទ  ដែល​គេ​ចូលចិត្ត​ទិញ​យក​ទៅ ចំអិន​ធ្វើជា​អាហារ​ដ៏​មានឱជារស  ព្រោះ​សត្វ​កណ្តូប​នេះ​មាន​ពីរ​ប្រភេទ​គឺ កណ្តូប​អុ​ី​ម៉ូ និង​កណ្តូប​ប៉ា​ថាំង​កា ។

​ដោយឡែក សម្រាប់​សត្វ​កន្ទាទូក​វិញ នៅពេល​ដែល​ពលរដ្ឋ​ខ្មែរ​នាំយក​ទៅ​លក់​ក្នុង​ផ្សារ ក្បែរ​ច្រក​តំបន់​ខាងលើ  គឺ​ភាគច្រើន​គេ​យក​ទៅ​តែ​កន្ទាទូក​ណា​ដែល​ជា​ឈ្មោល​តែប៉ុណ្ណោះ ព្រោះ​កន្ទាទូក​ឈ្មោល​វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា  វា​មាន​ក្លិន​ក្រវាញ​ឆ្ងុយឆ្ងាញ់​។​

​ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ ជនជាតិ​ថៃ​ឥសាន និង​ថៃ​ក្នុង​ខេត្ត​សុ​រិន្ទ ក៏ដូចជា​នៅ​ក្នុង​ទីក្រុង​បាងកក​ដែរ បាន​ងាក​ទៅរក​សត្វ​កណ្តូប​ខ្លាំង​ជាង ដោយសារ​តែ​វា​មានឱជារស​ឆ្ងាញ់ ក្នុងការ​ចំអិន​ធ្វើ​ជា​ម្ហូបអាហារ​តាម​ផ្ទះ ក៏ដូចជា​តាម​អាហា​រដ្ឋា​ន​នានា​ផងដែរ ដូច្នេះហើយ​បានជា​បច្ចុប្បន្ននេះ គេ​សង្គេតឃើញថា  នៅពេល​ដែល​ជនជាតិខ្មែរ​នាំ​សត្វ​ទាំងនេះ​ទៅ​ដល់​ទីតាំង​ច្រក​តំបន់​ខាងលើ គឺ​មាន​ជនជាតិ​ថៃ​ចោមរោម​ពពាក់ពពូន​ដើម្បី​ទិញ​សត្វ​ទាំងនេះ​យក​ទៅ​បរិភោគ ព្រោះ​វា​គឺជា​អាហារ​ពិសេស  និង​កំពុង​ពេញនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ៕​

 

 

IMG-20160923-WA0050 IMG-20160923-WA0048 IMG-20160923-WA0049

Filed in: ព័ត៌មានជាតិ