សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកម្មភាព​មេការ​ទំនើង​របស់​ក្រុមហ៊ុន​រា​ម៉ា​ឈ្មោះ​សុខ លៀង ហាមឃាត់​អ្នកយកព័ត៌មាន​មិន​អោយ​ថត​ចុះផ្សាយ​ពី​រឿង​ដែល​គាត់​ដឹក​ឈើ​ចេញ​ទៅ​ខេត្ត​កំពង់ចាម​

សកម្មភាព​មេការ​ទំនើង​របស់​ក្រុមហ៊ុន​រា​ម៉ា​ឈ្មោះ​សុខ លៀង ហាមឃាត់​អ្នកយកព័ត៌មាន​មិន​អោយ​ថត​ចុះផ្សាយ​ពី​រឿង​ដែល​គាត់​ដឹក​ឈើ​ចេញ​ទៅ​ខេត្ត​កំពង់ចាម​

ខេត្តរ​តនះ​គីរី ៖ កាលពី​យប់​ថ្ងៃ​ទី​20 ខែ​កញ្ញា ឆ្នាំ​2016 វេលា​ម៉ោង​22 :00  នៅត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​កូន​មុំ សកម្មភាព​មេការ​ទំនើង​របស់​ក្រុមហ៊ុន​រា​ម៉ា​ឈ្មោះ​សុខ លៀង ហាមឃាត់​អ្នកយកព័ត៌មាន​មិន​អោយ​ថត​ចុះផ្សាយ​ពី​រឿង​ដែល​គាត់​ដឹក​ឈើ​ចេញ​ទៅ​ខេត្ត​កំពង់ចាម ។​

​ដោយសារ​តែ​សារព័ត៌មាន​យើង​ទទួលបាន​ព័ត៌មាន​មួយ​ថា​ក្រុមហ៊ុន​រា​ម៉ា​នេះ​មាន​ទី​ស្នាក់​នៅ​ស្រុក​តា​វែង ខេត្តរ​តនះ​គីរី ហើយ​អាជ្ញាធរ​អនុញ្ញាតឱ្យ​ធ្វើ​ត្រឹម​ឈើ​កែឆ្នៃ​ឈើ​ឯណេះ​សោះ  ចុះ​ហេតុអ្វី​ក៏​គំនរ​ឈើ​នៅ​ស្រុក​អណ្តូង​មាស ទាំង​តូច ទាំង​ធំ ត្រូវបាន​ស្ទូច​ដាក់​លើ​រថយន្ត មាន​ឈើ​ខ្លះ​មុខ​មិន​ក្រោម​មួយរយ​ឡើយ ។ ហើយ​នៅ​នៅ​ពេល​ចេញ​រថយន្ត​ម្តងៗ គាត់​តែងតែ​ស្រែ​ឡូឡា​ថា ឈើ​របស់​ក្រុមហ៊ុន​គាត់​សុទ្ធតែ​មាន​ប៉េសេ​រួច​អស់ហើយ  ។​

​តាម​សកម្មភាព​ជាក់ស្តែង ដែល​ព័ត៌មាន​យើង​ទទួលបាន នៅ​ពេល​ក្រុមហ៊ុន​ស្ទូច​ផ្សេងៗ​ស្ទូច​ឈើ​ដាក់​រថយន្ត​ម្តងៗ​មិន​ដែល​មាន​រដ្ធបាល​ព្រៃឈើ​ណា​ម្នាក់ ទៅ​ឈរ​ពិនិត្យមើល​ពេល​ក្រុហ៊ុន​និ​មួយៗ​ស្ទូច​ក្រែង​មាន​បង្កប់​ឈើ​ប្រណិត​រី លើស​ចំនួន​ប៉េសេ​ដែល​រដ្ធាភិបាល​កំណត់​នោះ​ទេ  សង្ស័យថា ពាក់ព័ន្ធ​ក្នុង​រឿង​ស៊ីសំណូកសូកប៉ាន់​អ្វី​ហើយ​មើលទៅ ដូច​ជា​យប់​ថ្ងៃ​ទី​21  ខែកញ្ញា​នេះ ក៏​មាន​រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​ម៉ាង​យ៉ាង បាន​ដឹក​ចេញ​ជា​ច្រើន​គ្រឿង​ផង​ដែរ តែ​មិនឃើញ ភ្នាក់ងារ​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ពិនិត្យ​ឡើយ ។ ហើយ​ប្រជាពលរដ្ឋ​កំពុង​តែ​រង់​ចាំ​មើល​ថា តើ​ថ្ងៃ​ណា​ទើប​លោក ឆេង គឹម​ស៊ុន អញ្ជើញ​លោក កែប កត់ ទៅ​ដុះក្អែល​ចេញ​ម្តង ដើម្បី​កាត់បន្ថយ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរ​តនះ​គីរី អោយបាន​តាម​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លង​ទៅ​នោះ​យ៉ាង​ដូច្នេះ ៕

 

 

IMG-20160923-WA0055 IMG-20160923-WA0053 IMG-20160923-WA0052

Filed in: ព័ត៌មានសំខាន់, ពីនេះពីនោះ