ក្រចេះ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលស្រុកចិត្របុរី និងនគរបាលប៉ុស្តិ៍គោលាប់ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ និងវត្ថុតាង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចថ្មកាំងភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
នគរបាលបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម ហើយមានឈ្មោះដូចខាងក្រោម ៖
ទី១៖ឈ្មោះ ឆោម ប្រលិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយបន្ទាយ ឃុំសោប ស្រុកព្រឺកប្រសព្វ ខេត្តក្រចេះ ដកហូតបានម្ស៉ៅក្រាម ពណ៌សចំនួន ១ កញ្ចប់ និងម៉ូតូ១គ្រឿង ។
ទី២៖ឈ្មោះ កែវ មុនី ហៅ ជ័រ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅថ្មបាំង ភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដកហូតបានម្ស៉ៅក្រាមពណ៌ស ចំនួន ២ កញ្ចប់ និងសំភារៈមួយចំនួន។
បច្ចប្បន្ន ជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅឃុំបណ្ដោះអាសន្ន នៅការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕