សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុណ្យចំរើនព្រះជន្ម ព្រះ​វិសុទ្ធិ​វង្ស អ៊ុក មុត រាជាគណៈ​ថ្នាក់​កិត្តិយស និង ជា​ព្រះ​មេគណ​ខេត្ត​បាត់ដំបង​គំរប់ ៧៧ ឈានចូល ៧៨ ព្រះវស្សា​

បុណ្យចំរើនព្រះជន្ម ព្រះ​វិសុទ្ធិ​វង្ស អ៊ុក មុត រាជាគណៈ​ថ្នាក់​កិត្តិយស និង ជា​ព្រះ​មេគណ​ខេត្ត​បាត់ដំបង​គំរប់ ៧៧ ឈានចូល ៧៨ ព្រះវស្សា​

​ក្នុង​បរិវេណ​វត្ត​ពោធិ​វាល ក្រុង​បាត់ដំបង​នា​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៤ បាន​ប្រារព្វ​ធ្វើ​បុណ្យចំរើនព្រះជន្ម ព្រះ​វិសុទ្ធិ​វង្ស  អ៊ុក មុត រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ ខេត្ត​បាត់ដំបង គម្រប់ ៧៧ ឈានចូល ៧៨ ព្រះវស្សា ក្រោម​អធិបតីភាព ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង លោកជំទាវ​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​ឱ្យដឹងថាៈ ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សេចក្តីសុខ ដល់​ប្រជាពលរដ្ឋ​ទូទៅ​ព្រះសង្ឃ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ដើរតួនាទី យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ផ្លូវចិត្ត និង​ផ្តល់​ចំណេះដឹង ផ្នែក​ព្រះពុទ្ធសាសនា ដល់​ពុទ្ធ​បរិស័ទ្ទ តាមរយៈ​ការផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​តាម​ប៉ុស្តិ៍ វិទ្យុ​នានា ក្នុង​ការផ្សាយ​មេត្តាធម៌ និង​បាន​ចូលរួម​ចំណែក​លើក​កំពស់ សីលធម៌ របស់​យុវវ័យ ដែល​កំពុង​មាន​ការធ្លាក់​ចុះ​គួរអោយ​ព្រួយ​បារ​ម្មណ៍​។ ព្រះសង្ឃ​បាន​បង្កើន​កម្មវិធី​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស នៅ​តាម​សាលា​រដ្ឋ ដើម្បី​ឱ្យ​ពួកគេ​យល់ ពី​តំលៃ សីលធម៌​ក្នុង​សង្គម និង​ដើម្បី​បញ្ច្រា​បនូវ​ចំណេះដឹង ព្រះពុទ្ធសាសនា ដល់​ពួកគេ​ផងដែរ​។ អ្វី​ដែល​គួរឱ្យ​កត់សំគាល់ នោះ​គឺ ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ គឺ​ព្រះសង្ឃ​បាន​បង្កើត​កម្ម​វី​ធី ប្រមូល​ថវិការ ក៏ដូចជា​គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ យក​ទៅ​ជួយ​ដល់​ជនក្រីក្រ ជន​ចាស់ជរា អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ និង​សិស្សានុសិស្ស​ក្រីក្រ ខ្វះ​លទ្ធភាព ក្នុង​ការសិក្សា​ជា​ដើម​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មានប្រសាសន៍ថាៈ សូម​សម្តែង​នូវ​សេចក្តី​ជ្រះថ្លា និង​កោត​ស​សើរ ចំពោះ​ទឹកចិត្ត សទ្ធា​ប្រកបដោយ​បញ្ញា​ដ៏ មោះមុត របស់​ព្រះសង្ឃ សិស្ស​គណ និង​ពុទ្ធបរិស័ទ ដែល​បាន​រួបរួម សាមគ្គី​គ្នា​​ផ្ទួចផ្តើម​ប្រារព្វ​ធ្វើ​នូវ​កម្មវិធី​បុណ្យចំរើនព្រះជន្ម ប្រគេន​ព្រះ​វិសុទ្ធិ​វង្ស ប្រកប​ដោយ​ភាព​ឱឡារិក គគ្រឹកគគ្រេង​នាពេលនេះ​។​

​ឯកឧត្តម​មាន​ប្រសាសន៍​បន្តថាៈ សកម្មភាព​រួបរួម​គ្នា​ទាំង​កាយ​ទាំង​ចិត្ត​នេះ ជា​សក្ខីកម្ម បញ្ជាក់​ពី​ភាព​កតញ្ញូ ចំពោះ​គ្រូបាធ្យាយ និង​ជា គំរូ​ដ៏​ល្អ ដល់​អនុ​ជន​ជំនាន់​ក្រោយ ឱ្យុ​យក​តម្រាប់​តាម ដើម្បី​ឆ្លើយតប ទៅនឹងឹ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​លៈបង់ យ៉ាង​ធំធេង​របស់​ព្រះ​វិសុទ្ធិ​វង្ស ដែល​ស្ទើរតែ​មួយ​ជីវិត​របស់​ព្រះអង្គ​បូជា ដើម្បី​ការរីកចំរើន នៃ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ​។​

​សូម​ប្រគេន​ពរ​ព្រះអង្គ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​ចំរើន ខ្លោច​បង់​នូវ​ទុក្ខសោក រោគ​ភ័យ​ចង្រៃ ឧបទ្រព​ទាំងឡាយ សូ​មាន​ព្រះ​ស​ខុភាព និង​ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យ៉ឺនយូរ​ដើម្បី​គង់​ជា​ម្លប់ ដ៏​ត្រជាក់ នៃ​ព្រះសង្ឃ សិស្ស​គណ និង​ពុទ្ធបរិស័ទ ទាំងឡាយ​ជាពិសេស ដើម្បី​ការ រីកចំរើន នៃ​ព្រះពុទ្ធសាសនា នៅក្នុង​ខេត្ត​បាត់ដំបង​ទាំងមូល ៕

2014_07_27 (3) 2014_07_27 (1) 2014_07_27 2014_07_27 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី