សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្ដីពី ចរាចណ៍​ផ្លូវគោក​

កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្ដីពី ចរាចណ៍​ផ្លូវគោក​

​ក្រចេះ​៖ នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្ដីពី ចរាចណ៍​ផ្លូវគោក ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី ហ៊​ន ប៉ូច ស្នងការរង និង​ជា​ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់ និង​លោក​ឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ។​

​កិច្ចប្រជុំ​នេះ ផ្ដោត​សំខាន់ គឹ​ដើម្បី​ត្រួតពិនិត្យ ពង្រឹង​ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការ​រឹតបន្តឹង​ច្បាប់ ការអនុវត្ត​នីតិវិធី​ពិន័យ ការបែងចែក​ប្រាក់រង្វាន់ ការដោះស្រាយ​គ្រោះថ្នាក់​ចរាច ការកសាង​សមត្ថភាព ការគ្រប់គ្រង​កម្លាំង មធ្យោបាយ​និង​ឧបករណ៍​ច្ចេកទេស និង​ចំណាត់ការ​ចំពោះ​បាតុភាព​អសកម្ម នៅតាម​បណ្ដា​គោលដៅ​នីមួយៗ ដល់​ការិយាល័យ​ផ្លូវគោក និង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ក្រុង នៃ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ។​

​លោក​ឧត្តមសេនីយ៍ត្រី ហ៊​ន ប៉ូច ស្នងការរង បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចណ៍​៩​ខែ​ឆ្នាំ​២០១៦ កើតឡើង​ចំនួន ១១៨​លើក លើ ១១៧​លើក កើន ១​លើក ស្មើនឹង ៨,៥៤​ភាគរយ ក្នុងនោះ មាន​មនុស្ស​រងគ្រោះ សរុប ២៥៧​នាក់ លើ ២៨៧​នាក់ ថយចុះ ៣០​នាក់ ស្មើនឹង​១០,៤៥​ភាគរយ ។ ស្លាប់ ៦១​នាក់ លើ ៨៨​នាក់ ថយចុះ ២៧​នាក់ របួសធ្ងន់ ១២០​នាក់ លើ ១២៥​នាក់ ថយ ៥​នាក់ របួសស្រាល ៧៦​នាក់ លើ ៧៤​នាក់ កើន ២​នាក់ ។​

​លោក​ស្នងការរង បាន​បន្តថា មធ្យោបាយ​ធ្វើដំណើរ​ខូចខាត សរុប ១៩៣​គ្រឿង លើ ១៩៤​គ្រឿង ថយ ១​គ្រឿង ស្មើនឹង ៥,១៥​ភាគរយ ក្នុងនោះ ម៉ូតូ ១១៩​គ្រឿង លើ ១០៧​គ្រឿង កើន ១២​គ្រឿង រថយន្ត ៧២​គ្រឿង លើ ៨១​គ្រឿង ថយ ១៤​គ្រឿង យាន​កែច្នៃ ១៦​គ្រឿង កង់ ២​គ្រឿង និង​ផ្ទះ ១​ខ្នង ។ គ្រោះថ្នាក់​ទាំងនោះ គឹ​បណ្ដាលមកពី​កត្តា បើកបរ​លើស​ល្បឿន​៥៨,៤៧% មិន​គោរព​សិទ្ធ​អាទិភាព ២៩,៦៦% បត់​គ្រោះថ្នាក់ ៥,៨% វ៉ា​ជែង ៤,២៣% ស្រវឹង ១,៦៩% និង​ងងុយដេក ០,៨៤% ។​

​លោក បន្តទៀតថា ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៦ ក៏ដូចជា​នៅ​ក្នុង​ឱកាស​ប្រារព្ធ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈ​១៥​ថ្ងៃនេះ ក្រុមការងារ​ជំនាញ​ការិយាល័យ​សណ្ដាប់​ធ្នាប់​ខេត្ត បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចណ៍​តាម​ទីប្រជុំជ​ន​ផ្សារ ៦០​លើក តាមរយ​កម្មវិធី​វិទ្យុ ទូរទស្សន៍ ។ ផ្សព្វផ្សាយ​ច្បាប់ និង​ចែក​អនុក្រឹត្យ បាន ៣០.៩៨២​នាក់ នៅតាម​ផ្ទះ វេទិការ​សាធារណៈ តាម​គ្រឹស្តស្ថានសិក្សា ព្រមទាំង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ផែនការ​លេខ ០២៦ របស់​គស​ចគ ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីនគរបាល ១៧៨​ច្បាប់ ស្មើនឹង ១៧៨​នាក់ ។​

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ត្រី ឡុង ធូ បានគត់សម្គាល់​ឃើញ​ថា ចាប់ពី​ដើម​ឆ្នាំ​២០១៦ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចណ៍​ផ្លូវគោក​បាន​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជា​បណ្ដើរៗ ធ្វើឲ្យ​ករណី​គ្រោះថ្នាក់​ចរាចណ៍​ផ្លូវគោក ការស្លាប់ និង​របួស​មាន​ការកាត់បន្ថយ​គួរឲ្យកត់សម្គាល់ ដែល​ទាំងនោះ បាន​បង្ហាញឲ្យឃើញ​ពី​ការប្ដេជ្ញា​ចិត្ត អនុវត្ត​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចណ៍​ផ្លូវគោក​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ពាក់ព័ន្ធ ព្រមទាំង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លោក ក៏​បាន​ជម្រុញ​ដល់​មន្ត្រី​នគរបាល​ចរាចណ៍​ទាំង​អស់ ត្រូវ​គោរព​នូវ​ក្រមសីលធម៌​ឲ្យបាន​ម៉ឺងម៉ាត់​ក្នុង​ពេល​អនុវត្ត​ការងារ​នៅតាម​ម​គោលដៅ និង​ត្រូវ​បន្ត​ចុះ​អប់រំ​ណែនាំ ផ្សព្វផ្សាយ​ច្បាប់​ចរាចណ៍​ផ្លូវគោក​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ជាប់​ជាប្រចាំ ៕ កិះ ខន​

 

 

IMG-20160921-WA0039 IMG-20160921-WA0034 IMG-20160921-WA0035 IMG-20160921-WA0037

Filed in: ព័ត៌មានជាតិ