ខេត្តមណ្ឌលគីរី÷ នៅវេលាម៉ោង១.និង១០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នេះមានរណីភ្ញាក់ផ្អើលនិងគួរឲ្យរន្ធត់មួយ ដោយសារមានដំរីមួយក្បាលចុះព្រេងរត់ជាន់ម្ចាស់វា រហូតដល់បាត់បង់ជីវិតនៅនិងកន្លែងតែម្តង នៅត្រង់ចំណុចតាមផ្លូវចុះទៅកាន់ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ក្រោយពីរត់ជាន់ម្ចាស់វាស្លាប់ហើយដំរីនោះបានរត់ចុះឡើងតាម ផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រាធ្វើឲ្យភ្ញៀវទេសចរណ៍មានការភ័យខ្លាច ហើយនៅពេលនោះអាជ្ញាធរស្រុកក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះទៅ កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងការពារដល់ភ្ញៀវទេសចណ៍ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗទៀត៕