សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថៃ​ហាមឃាត់​មិន​ឱ្យ​ខ្មែរ​នាំចូល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន​ខាង​ភាគី​ខ្មែរ​ឆ្លើយតប​វិញ​មិន​កុម៉ង់​ទិញ​ផ្លែឈើ​ថៃ នាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ប៉ៃលិន បើក​កិច្ចប្រជុំ​សម្របសម្រួល​គ្នា​ភាគី​ថៃ​ក៏​បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​កសិផល​នោះ​វិញ​ហើយ​

ថៃ​ហាមឃាត់​មិន​ឱ្យ​ខ្មែរ​នាំចូល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន​ខាង​ភាគី​ខ្មែរ​ឆ្លើយតប​វិញ​មិន​កុម៉ង់​ទិញ​ផ្លែឈើ​ថៃ នាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ប៉ៃលិន បើក​កិច្ចប្រជុំ​សម្របសម្រួល​គ្នា​ភាគី​ថៃ​ក៏​បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​កសិផល​នោះ​វិញ​ហើយ​

ខេត្ត​ប៉ៃលិន​៖ កិច្ចប្រជុំ​យ៉ាង​ប្រ​ញ៉ាប់​បន្ទាន់​មួយ​បាន​ធ្វើឡើង​ម្តងទៀត​រវាង​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ក្រោយ​ពី​កិច្ចប្រជុំ​លើក​មុន​បាន​បរាជ័យ រវាង​មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំង​២ ។ កិច្ចប្រជុំ​ម្តងទៀត​នេះ​បាន​ធ្វើឡើង​ក្រោយ​កើត​នូវ​ភាព​មិន​ចុះសម្រុង​គ្នា រវាង​កម្ពុជា​- ថៃ នៃ​ខេត្ត​ជាប់​ព្រំដែន​ទាំង​២ ។ ភាគី​ថៃ​បាន​ហាមឃាត់​មិន​ឱ្យ​កម្ពុជា​នាំ​ផលិតផល​ផ្លែ​កែវ​រមៀត និង​ផ្លែ​មៀន ចូល​ទៅ​ប្រទេស​ថៃ និង​កសិផល​មួយចំនួនទៀត បន្ទាប់​មក​ថ្មីៗ​នេះ ខាង​ឈ្មួញ​ខ្មែរ ក៏​បាន​ឆ្លើយតប​ទៅ​វិញ​ថា​នឹង​មិន​កុម៉ង់​ទិញ​ផ្លែ​ឈើ​របស់​ថៃ នាំ​ឱ្យ​ប្រជាជន​ថៃ​ខាតបង់​ក្នុង​១​ថ្ងៃ​ជិត​២​លាន​បាត​ស្មើ​និង​ជាង​៧​ម៉ឺន​ដូល្លារ ហើយ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​រដ្ឋបាល​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ធ្វើឱ្យ​អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី បាន​មក​ជួប​និង​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នោះ​។​

​កិច្ចប្រជុំ​រវាង​ភាគី​ទាំង​២​កាលពី​ព្រឹក​មិញ ត្រូវ​គេ​មើលឃើញ​ថា អាជ្ញាធរ​នៃ​ខេត្ត​ទាំង​២ បាន​ពិភាក្សា​សម្របសម្រួល​គ្នា ភាគី​ថៃ​គេ​បាន​អនុញ្ញាត​ឱ្យ​ភាគី​កម្ពុជា នាំ​ផ្លែស្វាយ និង​ផ្លែ​មាន រង​ការហាមឃាត់​កន្លងមក​នោះ ឱ្យ​នាំចូល​ឡើងវិញ​ជា​ធម្មតា​។ ប៉ុន្តែ​ការ​នាំចូល​នោះ​បាន​ត្រឹម តែ​ក្នុង​ខេត្ត​ច័ន្ទ​បុរី​ប៉ុណ្ណោះ រងចាំ​ដោះស្រាយ​គ្នា​បន្ត​ទៀត​រវាង​រដ្ឋមន្ត្រី​ក្រសួង​ក​សកម្ម​នៃ​ប្រទេស​ទាំង​២ នៅពេល​ខាងមុខ ។ ប៉ុន្តែ​ក្នុង​តំណាក់កាល​នេះ បើ​ចង់​នាំចូ​ទៅ​កាន់​ក្រុង​បាងកកក ធ្វើយ៉ាងណា​ឱ្យ​អាជីវករ​កម្ពុជា​-​ថៃ ត្រូវ​និយាយ​ស្រុះស្រួល​តាម​វិធីសាស្ត្រ​ណាមួយ​ដែល​ពួកគេ​អាច​ធ្វើទៅបាន​។​

​លោក​អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ប្រាប់ឱ្យដឹង​ថា ក្នុង​កិច្ចប្រជុំ​នោះ​លោក ក៏​បាន​ជម្រាប​ទៅ​អភិបាលខេត្ត​ច័ន្ទ​បុរី​ថា កាលណា​ភាគី​ថៃ​ហាមឃាត់​ផ្លែឈើ​កម្ពុជា​មិន​ឱ្យ​នាំ​ចូល​ទៅ ប្រទេស​ថៃ​បែប​នេះ​ខ្លាចក្រែង​ប្រជាជន​កម្ពុជា កើត​ក្តី​ក្តៅក្រហាយ​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​ភាគី​ថៃ​មិន​ឱ្យ​នាំចូល​ផ្លែឈើ​ចូលមក​កម្ពុជា​វិញ ធ្វើឱ្យ​បញ្ហា​នេះ​កាន់តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​។​
​លោក​អភិបាលរង​ខេត្ត​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា បញ្ហា ភាគី​ថៃ​គេ​ស្នើសុំ​ឱ្យ​ភាគី​កម្ពុជា ត្រូវ​មាន​អង្គភាព​ត្រួតពិនិត្យ​គុណភាព​អនាម័យ​ផលិតផល​កសិផល​របស់​កម្ពុជា​ឱ្យបាន​ត្រឹមត្រូវ លោក ជម្រាប​ទៅ​អភិបាលខេត្ត​ច័ន្ទ​បុរី​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​រដ្ឋមន្ត្រី​កសិកម្ម​ថៃ គ្រោង​និង​ជួបប្រជុំ​ដោះស្រាយ​នៅពេល​ខាងមុខ​នេះ​ហើយ​។ ធ្វើយ៉ាងណា​ឱ្យ​ការ​នាំចូល​ផលិតផល​កសិផល​កម្ពុ​ជា ទៅ​ប្រទេស​ថៃ​ដំណើរការ​ទៅ​រលូន ឱ្យ​ត្រូវ​តាម​ស្តង់ដា តាម​ការទាមទារ​របស់​ភាគី​ថៃ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​ប្រទេ​ទាំង​២​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ប្រហែល​១​ខែ​ចុងក្រោយ​នេះ​ភាគី​ថៃ​បាន​បិទ​មិន​ឱ្យ​ផ្លែ​ស្វាយកែវ​រមៀត និង​ផ្លែ​មៀន រួម​និង​កសិផល​មួយចំនួន​ទៀត​រហូតដល់​១៨​មុខ មិន​ឱ្យ​នាំចូល ប្រទេស​ថៃ​នោះទេ ដោយ​ភាគី​ថៃ​គេ​សំអាងថា​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន​របស់​កសិករ​ខ្មែរ មិនល្អ មាន​ផ្ទុក​មេរោគ​៣​ប្រភេទ បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​ប្រជាជន​ថៃ​។ បញ្ហា​នេះ​មន្ត្រី​ជំនាញ ខេត្ត​ប៉ៃលិន និង​មន្ត្រី​ជំនាញ ខេត្ត​ចន្ទ​បុរី បាន​ជួបប្រជុំ​ដោះស្រាយ​ម្តង​រួចមកហើយ ប៉ុន្តែ​បរាជ័យ​។ លុះ​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​២​បាន​ធ្វើឡើង​ម្តងទៀត គេ​មើលឃើញ​ថា បាន​ទទួល​លទ្ធផល​ផ្លែផ្លា​មួយចំនួន ហើយ​រំពឹង​ថា​អាច​ឈាន​ដល់​សម្រេច​ជោគជ័យ នៅ​ពេល​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​២​បើក​កិច្ចប្រជុំ​ដោះស្រាយ​ជាមួយ​គ្នា​នៅ​ពេល​ឆាប់ៗ​ខាងមុខ​៕​

 

IMG-20160918-WA0014 IMG-20160918-WA0012 IMG-20160918-WA0006 IMG-20160918-WA0003 IMG-20160918-WA0016

Filed in: ព័ត៌មានជាតិ