សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទះ​៣​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់ សម្ភារៈ​បាត់បង់​ទាំង​ស្រុង​

ផ្ទះ​៣​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់ សម្ភារៈ​បាត់បង់​ទាំង​ស្រុង​

ក្រចេះ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣ ផ្ទះ បណ្ដាលឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​មោង​១​និង​៥០​នាទី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ហាន់​ជយ័ទី​៣ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ។​

​នគរបាល​ស្រុក​ឆ្លូង​បានឲ្យដឹងថា អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ផ្ទះ​នោះ រួមមាន​
១ ៖ ផ្ទះ​សង​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៩​គុណ​១២​ស្មើ​៤ ដំបូល​ឆេះ​ទាំងស្រុង ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ហោ​ស៊ី​ថូ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ និង​សំភា​រះ​មួយចំនួន​ដូចជា​ទូរទស្សន៍​ចំនួន​២​គ្រឿង​ឈើ​ក្ដា​ចំនួន ៣ មែត្រ​គូប ម៉ូតូ​និង​រ៉ឺម៉ក​ចំនួន​១​គ្រឿង ម៉ា​សើន​ដេរ​ចំនួន​១៤​គ្រឿង ប្រាក់​ដុល្លា​ចំនួន​៣៥០​ដុល្លា ប្រាក់​រៀល​ចំនួន​២០០០០០ និង​ឥ​វ៉ាន់​លក់ដូ​មួយចំនួនធំ ។​

​ទី​២ ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង ៨ គុណ​១៦​ស្មើរ នឹង ៤ ដំបូល​ខូចខាត​ទាំងស្រុង ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ខ្វន់ តាំង​ហន ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ ខូចខាត​សំភារៈ​មួយចំនួន​ដូចជា​ទូរទស្សន៍ ចំនួន​មួយ​១​គ្រឿង​ឈើ​ក្ដារ​ចំនួន​៣​មែត្រ​គូប​កន្លះ ប្រាក់​ដុល្លា​ចំនួន​១១៩០ ប្រាក់​រៀល​ចំនួន​១៦០០០០០០​និង​សំភា​រះ​ប្រើប្រាស​មួយចំនួន​។​

​ទី​៣៖​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ វង្ស សុខ​ឃឿន ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​ខូចខាត​ជញ្ជាំង និង​ដំបូល​មួយ​ចំហៀង​ប្រហែល​៤០​ភាគរយ ។​

​នគ​បាល​ស្រុក​ឆ្លូង​បន្ដទៀតថា ហេតុ​គ្រោះ​អគ្គិ​ភយ័​រថយន្ដ​ពន្លត់អគ្គិភ​យ័របស់​ស្នងការដ្ឋាន​ខេត្ត​ក្រចេះ​ចំនួន​២​គ្រឿង​និង​រថយន្ដ​របស់​អធិការ​ស្រុក​ឆ្លូង​ចំនួន​១​គ្រឿង​បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​រហូត​ដល់​មោង​១៥​និង​៣០​នាទី ទើប​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​រលត់​ទាំងស្រុង​ដោយ​ប្រើ​ទឹក​អស់​ចំនួន​៩​រថយន្ដ​។​

​នគរបាល​បន្ដទៀតថា ហេតុ​អគ្គិ​ភយ័​នេះ បណ្ដាលមកពី​ទុស្សេរ​ឆ្លង​ចរន្ដ​អគិ្គ​ស​នីចេញ​ពី​បន្ទុបដេករ​បស់​ឈ្មោះ​ហោ​ស៊ី​ថូ ទើប​បណ្ដាលឲ្យ​មាន​អគ្គិភ័យ​កើតឡើង ។ តែ​ក្នុង​ហេតុ​ភ្លើង​ឆាបឆេះ​នេះ​មិនមាន​អ្នក​រងរបួស​ទេ ៕

 

 

IMG-20160916-WA0057 IMG-20160916-WA0054

Filed in: សន្តិសុខសង្គម