សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​នេសាទ​របាំង​(​ណ​រាវ​) រាប់ពាន់​ម៉ែត្រ និង​ជា​ច្រើន​រយ​កន្លែង​ក្នុង​ទឹកដី​ស្រុក​កំពង់លែង ប្រជាពលរដ្ឋ​សង្ស័យ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ជា​អ្នក​បើក​ភ្លើង​ខៀវ​

បទល្មើស​នេសាទ​របាំង​(​ណ​រាវ​) រាប់ពាន់​ម៉ែត្រ និង​ជា​ច្រើន​រយ​កន្លែង​ក្នុង​ទឹកដី​ស្រុក​កំពង់លែង ប្រជាពលរដ្ឋ​សង្ស័យ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ជា​អ្នក​បើក​ភ្លើង​ខៀវ​

ខេត្ត​កំពង់ឆ្នាំង​៖  បញ្ហា​បទល្មើស​នេសាទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​គេ​មើល​ថា កំពុង​មាន​កំណើន​កើនឡើង​យ៉ាងខ្លាំង​បើទោះជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ និង​ចេញ​អនុសាសន៍​ល្អៗ​ដល់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ប៉ុន្តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់ដូចជា អនុវត្ត​ផ្ទុយ​ទៅ​ហ្នឹង​បទបញ្ជា និង​ច្បាប់​ស្ដីពី​ជលផល​ទៅវិញ​។​

​ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ​អ្នក​សារពត៌មាន​យើង បាន​ចុះ​ទៅ​យក​ពត៌មាន​តាម​ដង​ទន្លេ​ក្នុង​ចំណុច​ក្បាល​កោះ​ទន្លា ចំណុច​គន្លង​(១០០) ចំណុច​ព្រែក​ដូនតី និង​ចំណុច​ចុង​ព្រែក​គូរ ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​ប្រទះឃើញ​បទល្មើស​នេសាទ​របាំង​(​ណ​រាវ​)​ទំនើប​បែប​ថ្មី​ធ្វើ​អំពី​សាច់​អួន​ក្រឡា​ញឹក​រាប់រយ​ខ្សែរ​ដែល​មាន​ប្រវែង​៨០០​ម៉ែ​តទៅ​១០០០​ម៉ែត​។​

​យោងតាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​ទី​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា​: បទល្មើស​ទាំងនេះ​ក្រុម​ជនល្មើស​បាន​ដាក់​ចាប់​យក​ត្រី​តាំង​ពី​ទឹក​ឡើង​ក្នុង​រដូវ​បិទ​នេសាទ  មកដល់ពេលនេះ​គឺ​រយះពេល​ជាង​៣​ខែ​ហើយ  ពួកគេ​ចាប់​ត្រី​ល្អិតៗ​៨៥%​ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម ៥​តោន​ទៅ​៦​តោន យកទៅ​លក់​ឲ្យ​ថៅកែ​ទូ​កឌុក ដែលជា​អ្នក​ជួយ​លុយ​និង​សម្ភា​រះ ឈ្មោះ​ផល្លា ឈ្មោះ​គូ​ឆិ និង​ឈ្មោះ​ប្រុស  ចតទូក​ចាំ​ទិញ​នៅ​ចំណុច​ព្រែក ដូនតី និង ព្រែក​គូរ ដឹកយក​ទៅ​លក់​នៅ​យឿ​ត្រី​ផ្សារ​ក្រោម​កំពង់ឆ្នាំង ដោយ​សេរី​គ្មាន​ការរំខាន​ពី​មន្ត្រីជលផល​ឡើយ បើទោះជា​ច្បាប់​ស្ដីពី​ជលផល​ក្នុង​មាត្រា​១០១​ជំពូក​១៥​បាន​ធ្វើ​ការហាមឃាត់​មិនអោយ​មាន​ការដឹកជញ្ជូន​អនុផល ជលផល ដែល​បានមកពី​ការនេសាទ​ល្មើសច្បាប់​ក៏ដោយ​។

​ប្រភព​ដដែល​បន្តថា : ពួក​គាត់​ធ្លាប់​ឃើញ​មន្ត្រីជលផល​ចុះ​មក​បង្ក្រាប​ម្ដងម្កាល​ដែរ តែ​ឃើញ​បង្ក្រាប​បាន​តែ​បទ​ល្មើស​តូចតាច​ប៉ុណ្ណោះ​រួច​ថតរូប​យក​ទៅ​បង្ហោះ​តាម​បណ្ដាញ​សង្គម​Facebook​មើល​ទៅ​ហាក់បី​នៅ ក្នុង​ដែន​សម្ថ​កិច្ច​ខ្លួន​គ្មាន​បទល្មើ​សចឹង តែ​ធាតុពិត​គឺ​ផ្ទុយ​ស្រលះ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោក​តាត សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សា​ឆ្នាំង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​ស្រុក​កំពង់លែង   មិនអាច​សុំ​ធ្វើការ​បំភ្លឺ​បាន​ទេ​កាលពី​ល្ងាច​ថ្ងៃទី​១៥​កញ្ញា​នេះ​ដោយ​ទូរ​សព្ទ័​ខ​ល​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​។​
​ចំណែក​លោក​ម៉ុប សាម៉ុន​នាយរ​ង​ខណ្ឌ័​រដ្ឋបាល​ជលផ​ល​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​នេសាទ​ស្រុក​កំពង់លែង​បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​២០១៦​នេះ​ឲ្យដឹង​ដែរថា លោក​ទទួល​ស្គាល់​នៅ​ចំណុច​ខាងលើ​ពិតជា​មាន​បទល្មើស​របាំង​(​ណ​រាវ​)​វែងៗ​ពិតប្រាកដ​មែន ប៉ុន្តែ​មួយ​រយះ​នេះ​ជាប់រវល់  លោក​ក៏​បាន​សន្សា និង​សហការ​ជាមួយ​កម្លាំង​ចំរុះ​ស្រុក​ដើម្បី​ចុះ​បង្ក្រាប​នៅ​ថ្ងៃ​ខាងមុខនេះ ។ ដោយឡែក ថៅកែ​ទទួល​ទិញ​ត្រី បានមក​ពី​នេសាទ​ខុសច្បាប់​នេះ លោក​ក៏​បាន​សន្យា​ធ្វើការ​បង្ក្រាប​ផងដែរ​។​

​គួរ​រំលឹក​ផង​ដែរ​បទល្មើស​នេសាទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មិនមែន​មាន​តែ​ស្រុក​កំពង់លែង​នោះទេ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ជាប់​បឹង​ទន្លេសាប​ក៏​មាន​បទល្មើស​របាំង​(​ណ​រាវ​)​កើតឡើង​ស្អេកស្កះ​ផងដែរ សារពត៌មាន​យើង​នឹង​ធ្វើ​ការចុះផ្សាយ​បន្តបន្ទាប់​ទៀត​ដើម្បី​ឆ្លុះបញ្ចាំង​ការពិត​ក្នុង​គ្រប់គ្រង​របស់​មន្ត្រី​ជំនាញ​បច្ចុប្បន្ននេះ​៕ ដោយ ងិន វាសនា​

 

 

IMG-20160916-WA0046

Filed in: ព័ត៌មានសំខាន់