សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ និង​អាជីវករ​រកស៊ី​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុង​ទឹកដី​ស្រុក​បុ​ទុម​សាគរ សង្ស័យ​មាន​ការដាក់​កាំ​កុងត្រូលជជុះ​ទារលុយ​យក​ដាក់​ហោប៉ៅ​ខ្លួនឯង​

ប្រជាពលរដ្ឋ និង​អាជីវករ​រកស៊ី​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុង​ទឹកដី​ស្រុក​បុ​ទុម​សាគរ សង្ស័យ​មាន​ការដាក់​កាំ​កុងត្រូលជជុះ​ទារលុយ​យក​ដាក់​ហោប៉ៅ​ខ្លួនឯង​

​ខេត្ត​កោះកុង​៖ មាន​ការលើកឡើង​ថា​មន្ត្រី​គយ​មួយក្រុម​បានដាក់ ប៉ុស្ដិ៍​ជជុះ​ប្រចាំ​នៅ ផ្លូវជាតិ​លេខ ៤៨ នៃ​ទឹកដី ខេត្ត​កោះកុង ដេក​យោល​អង្រឹក​ចាំ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់ ដោយ​មាន​ឈ្មួញ ចូល​ទៅ​បង់លុយ ទាំង​កណ្ដាល ថ្ងៃ​ចែស ហើយ​មួយ​ថ្ងៃៗ រាប់សិប​នាក់ ដូច្នេះ​គយ​ទាំងនោះ​អាច​រកលុយ​តាមរបៀប​ពុល​រលួយ នេះ​បាន​មិន​តិច​ទេ ក្នុង​មួយ​ថ្ងៃៗ ។​

​តាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា ទំនិញ​ខូច​គុណភាព គ្រប់​ប្រភេទ ដែល​ផ្ទុក​ទៅ ដោយសារ​ធាតុគីមី​មកពី​ប្រទេស​ថៃ ចូលមកក្នុង ប្រទេស​កម្ពុជា តាម​ច្រករបៀង​ចាំ​យាម​ក្នុង ភួមិសាស្ត្រ​ខេត្ត​កោះកុង​យ៉ាង​គគ្រឹកគគ្រេ​ង បែប​អនាធិបតេយ្យ គ្មាន​ការទប់ស្កាត់ និង​ធ្វើ​ការបង្ក្រាប​ពី​មន្ដ្រី​កាំកុងត្រូល ម្នាក់​ណា​នោះឡើយ ។​

​ជាក់ស្ដែង​បច្ចុប្បន្ន មាន​ទំនិញ ជាច្រើន​មុខ​ដឹក​ពី​ខេត្ត​កោះកុង ឆ្លងកាត់​គយ​មួយកន្លែង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ នៅ​ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​៥៤ និង​៥៥ ស្ថិតក្នុង​ភូមិ ជី​នាល ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង មេក្រុម​គយ ខាងលើ​ត្រូវបាន គេ​ស្គាល់​ឈ្មោះ​ថា នេ​ត ចន្ថា និង​បាន​ប្ដូ​វេន​គ្នា​យក​លុយ ជាមួយនឹង​លោក ទី សូ​រី​វុទ្ធ ដោយ​យក​៧​ថ្ងៃ​ម្នាក់​ម្ដងៗ ចំពោះ​ការ​យក​លុយ នោះ​ដែរ​មិន​បាន ត្រួតពិនិត្យ​ថា​តើ​នៅ​ក្នុង​ឡាន មាន​ផ្ទុក​អ្វី​ខ្លះ​នោះ​ទេ គី​គ្មានអ្វី​ក្រៅពី​ដេក​យក លុយ​តែប៉ុណ្ណោះ​។​

​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ ត្រូវបាន​គេ​សង្កេតឃើញថា អ្នក​ដែល​ចាំ​យក លុយ​មិន​ដឹង ជា​សមត្ថកិច្ច​ខាង​ណា​នោះ​ទេ ព្រោះ​មិន​មាន ឯកសណ្ឋាន ច្បាស់លាស់​ទើប​ប្រជាពលរដ្ឋ​ការ សង្ស័យថា​ជា​ប៉ុស្ដិ៍​ជជុះ ។​

​យោង​តាម​សម្ដី​មន្ដ្រី​មួយ​រូប ធ្វើការ​នៅ​ស្រុក​បូ​ទុម​សាគរ បាន​បង្ហើប​ប្រាប់​អ្នក​យក​ពត៌មាន​ថា នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​ទាំងអស់នោះ​បង្កប់​ទៅ​ដោយ​សារធាតុ​គីមី​មានដូចជា សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​នឹង​គ្រឿងទេស ជាច្រើន​ផ្សេង​ទៀត​ក្នុងនោះ មួយចំនួន​បាន បង្កប់​នូវ ( ឡេ និង​គ្រឿង​ថែរក្សារ សម្រស់ ដែល​ក្រសួង សុខាភិបាល បាន​ហាមឃាត់ ទៀតផង​)​។​

​មន្ត្រី​ដដែល​បាន អោយដឹងទៀតថា ប្រាក់ចំណូល ដែល​បាន​មក ពី​បង់​ក្បាល​ឡាន​ក្នុង មួយ​ឡាន ៥០០០០​រៀល ទៅ​៨០០០០​រៀល ដោយ​មួយថ្ងៃៗ​មាន រថយន្ត​រាប់​សិប​គ្រឿង ហើយ​លុយ​ដែល​លោក នេ​ត ចន្ថា នឹង លោក ទី​សូ​រី​វុទ្ធ ប្រមូលយក ទាំង​យប់​ទាំង​ថ្ងៃ នោះ​សង្ស័យ តែ​មិន​បាន​បង់​ចូល​ជា​ថវិការដ្ឋ​នោះទេ ឯ​លុយ​ដែល​ឈ្មួញ​បង់​ក្បាល​ឡាន រាប់​សិប​គ្រឿង​ឲ្យ​មន្ត្រី​គយ​ទាំង​២​នាក់​នោះ​ទល់​តែ យក​កា​រ៉ុង​ទៅ​ដាក់ បាន​ដាក់​លុយ​អស់ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មាន​ការដាក់​សង្ស័យថា លុយ​ដែល​ប្រមូលបាន ក្រុម​ឈ្មួញ ត្រូវបាន​លោក នេ​ត ចន្ថា និង លោក ទី​សូ​រី​វុទ្ធ ចែក​ពាក់កណ្ដាល​ឲ្យ ទៅ​លោក សំ កូសល់ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង ទើប​មន្ត្រី​គយ​ទាំង​២​នាក់ នេះ​អាច​ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត តម្រូវឲ្យ​អ្នករកស៊ី​ត្រូវ​បង់​លុយ​បែបនេះ បែ​ជា​មិន​មាន​ការបញ្ចេញ​ប្រតិកម្ម​ណាមួយ​ទៅ​វិញ ។​

​ជុំវិញ​និង​បញ្ហា​នេះ​ដែរ មិនទាន់​មាន​ការបកស្រាយ បំភ្លឺ​ពី លោក នេ​ត ចន្ថា និង​លោក ទី សូ​រី​វុទ្ធ នៅឡើយ​ទេ ចំពោះ​ការ​ចោទ ប្រកាន់​ខាងលើនេះ ៕​

 

 

IMG-20160916-WA0037 IMG-20160916-WA0012 IMG-20160916-WA0038

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់