ក្រចេះ ៖ សមត្ថកិច្ចចម្រុះប្រដេញតាមចាប់រថយន្ដសាំយ៉ុង១គ្រឿងដឹកឈើរត់ចូលព្រៃគ្រោយហាងបាយយីហោអូននាងត្រូវម្ចាស់ហាងជេប្រចោបាស់សក់ ហើយហាងបាយនោះ មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិគោលាប់ឃុំចង្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ កាលពីវេលមោង១០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា ក្រោយពីរថយន្ដនោះបានរត់ចូលព្រៃក្រោយហាងបាយយីហោអូននាង លោកបានសុំបានសុំយោបល់ពីលោកព្រះរាជអាជ្ញារងខេត្ត ដើម្បីចូលទៅចាប់រថយន្ថនោះ តែនៅលោកដឹកនាំកម្លាំងចូលទៅចាប់រត់យន្ដនោះ ម្ចាស់មិនចង់សហការទេ ថារំខានដល់ការលក់ដូររបស់គាត់ដោយយកលេសថា ភ្ញៀវមិនហានចូលហូបបាយថែមទាំងជេរបញ្ចាសមត្ថកិច្ចទៀតផង ។ ក្រោយពីឃាត់រថយន្ដនោះបាន នៅក្នុងរថយន្ដនោះ ផ្ទុកឈើគ្រាក់ធ្នង់ចាស់ៗ ហើយលោក ម៉ី វុទ្ធី បានហៅម្ចាស់រថយន្ដធ្វើកិច្ចសន្យាមិនអោយដឹកឈើតទៅទៀតទេ បើសិនហ៊ានដឹក លោកនឹងចាត់ការតាមផ្លូវច្បាប់ ហើយលោកគ្រោងប្ដឹងម្ចាស់ហាងរូបនោះ ដែលបានជេប្រចោមកលើសមត្ថកិច្ច ។
សមត្ថកិច្ចបានលើកឡើងថា រថយន្ដដឹកឈើឲ្យតែសមត្ថកិច្ចដេញបង្គ្រាប តែងតែរត់ចូលហាងបាយយីហោអូននាងនោះ បើសមត្ថកិច្ចហ៊ានចូលទៅតាមរថយន្ដដឹកឈើនោះត្រូវបានម្ចាស់ហាងស្ដីអោយ។
សមត្ថកិច្ចបន្ដទៀតថា កុំថាឡើយចូលក្នុងហាងតាមរថយន្ដ សូម្បីចតរថយន្ដនៅលើផ្លូវជាតិក្បែរហាងនោះ ឬឈប់រថយន្ដនៅផ្លូវជាតិមុខហាងនោះ ក៏មិនបានដែរ ម្ចាស់ហាងនោះ តែងតែមកស្ដីឲ្យឬឈ្លួសជាមួយសមត្ថកិច្ចទៀតផង។
សូមបញ្ជាក់ថា ពេលកន្លងមកម្ចាស់ហាងរូបនេះ ត្រូវលោក សោម វុទ្ធី ព្រះរាជអាជ្ញារងខេត្តក្រចេះបានណែនាំម្ដងរួចមកហើយ ឲ្យគាត់សហការជាមួយសមត្ថកិច្ច ពេលសមត្ថកិច្ចតាមបង្គ្រាប់រថយន្ដដឹកឈើល្មើសរត់ចូលក្នុងរបស់គាត់ តែគាត់ស្ដាប់បានតែមួយភ្លែតគ្រោយមកដដែល នៅតែបន្ដការជេប្រចោសមត្ថកិច្ចដដែល ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើ អង្គភាពសារព័ត៌មានយើងមិនទាក់ទងម្ចាស់ហាង អូននាង ដើម្បីសុំការបញ្ជាក់បន្ថែមបានទេ ៕