សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១​ខ្នង​នៅ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១​ខ្នង​នៅ​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​

​ក្រចេះ ៖ នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា មាន​ករណី​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួ​ន​១​ខ្នង ខូចខាត​ទាំងស្រុង ។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​មោង​៨​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្ទះ​ក្រហម ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។​

​លោក ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ អិត គី ភេទ​ប្រុស​អាយ ៥៥ ឆ្នាំ ប្រពន្ធ​ឈ្មោះ មែន អឿន អា​យ​៦០​ឆ្នាំ ត្រូវបាន​ភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​១​ខ្នង ខូចខាត​ទាំងស្រុង​ផ្ទះ​នោះ មាន​ទំហំ 6 គុណ ១២ សង់​អំពី​ឈើ ជញ្ជាំង​ក្ដា​ដំបូល​ប្រក់​ស័ង្កសី ត្រូវ​ខូច​ខាត់​ទាំងស្រុង តែ​មិន​មាន​អ្នក​រងរបួស​ក្នុង​ហេតុការណ៍​ភ្លើង​នេះ​ទេ ហើយ​សំភា​រះ​ខូច​ខាត់ រួមមាន ប្រាក់​រៀល​ចំនួន​២​លាន​រៀល ប្រាក់​ដុល្លា​ចំនួន​៤​ពាន់​ដុល្លា និង​សំភា​រះ​ប្រើប្រាស់ តុ ទូ កៅអី ទូរទស្សន៍ ខោអាវ ចាន​ឆ្នាំង ឆេះ​ទាំង​អស់ ។​

​លោក​អធិការ​បន្ដ​ទៀត​ថា ករណី​ភ្លើង​ឆេះ​នេះ បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ប្រើ​ចង្គ្រាន់ហ្គា​សចៀន​សាច់ល​ក់​បាយ ហើយ​មាន​ការ​ធ្វេសប្រហេស ដោយ​ម្ចាស់​ដើរចោល​ចង្គ្រាន​មក​ទទួល​ភ្ញៀវ ពេល​ចូល​មក​វិញ កំប៉ុង​ហ្គាស​បាន​ផ្ទុះឡើង ហើយ​នៅក្បែ​នោះ មាន​សាំង​ចំនួន​៤​កាន ក៏​បាន​ឆាបឆេះ​តែម្ដង បណ្ដាលឲ្យ​ជួយ​សង្គ្រោះ​មិន​ទាន់ ។​

​ក្នុង​ហេតុការណ៍​នេះ រថយន្ដ​ពន្លត់​អគ្គ័​យរបស់​នគរបាល​ស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី​ចំនួន​២​គ្រឿង​មក​ជួយ​សង្គ្រោះ​ដោយ​ប្រើ​ទឹក​អស់​ចំនួន ៣ រថយន្ដ ទើប​រលត់ មិន​បន្ដ​ឆាបឆេះ​ដល់​ផ្ទះ​ជិតខាង ៕

 

IMG-20160915-WA0064

IMG-20160915-WA0065

Filed in: សន្តិសុខសង្គម