សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាខេត្ត​បាត់ដំបង​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍ ៥​ឆ្នាំ របស់ខ្លួន​

សាលាខេត្ត​បាត់ដំបង​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍ ៥​ឆ្នាំ របស់ខ្លួន​

​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង បាន​បើក​សិក្ខាសាលា​មន្ត្រី ជាន់ខ្ពស់​ស្តីពី​ផែនការអភិវឌ្ឍន៍ ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣ ឆ្នាំ​រំកិល​របស់​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម អុក វង់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​បាត់ដំបង ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ផ្អែក​តាម​បទ ពិសោធន៍​ក្នុង​មួយ​អាណត្តិ​កន្លងទៅនេះ ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​ប្រឈម​រាល់​ការលំបាក​នានា ដែល​កើតមានឡើង ពី​ការគ្រប់គ្រង​រដ្ឋបាល​តា​ម​របៀប​ថ្មី ដែល​តម្រូវ​ដោយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​ខណ្ឌ និង​ការចាត់ចែង​ធនធាន​របស់​ខ្លួន​ឱ្យមាន ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ក៏ដូចជា ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង ។

​ឯកឧត្តម អភិបាលខេត្ត​បន្ថែមថា ស្របពេល​ដែល​មុខងារ និង​ធនធាន​របស់​រដ្ឋបាល​ខេត្ត​ត្រូវ​បាន​ពង្រីក និង​ពង្រឹង​ជា​បណ្តើរៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាមទារ​ឱ្យ​រដ្ឋបាល​សាលាខេត្ត​ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ចាត់ចែង​មុខងារ ព្រម​ទាំង​ធនធាន​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ស្របតាម​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ជា ធរមាន ។ ក្នុង​នោះ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ បាន​តម្រូវឱ្យ​ក្រុមប្រឹក្សា មាន​សិទ្ធិ​អំណាច​ទាំង​ខាង​បញ្ញត្តិ និង​ប្រតិបត្តិ ។ ហើយ​ក្រុមប្រឹក្សា​ត្រូវធ្វើ​សេចក្តីសម្រេច​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ ប្រាស់​សិទ្ធិ​អំណាច​ទាំងនោះ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដែល​ត្រូវ​ធ្វើឡើង​ស្រប​តាម​បទបញ្ជា​ផ្ទៃក្នុង និង​លិខិត​បទដ្ឋាន ដទៃទៀត ។​

​ក្នុងន័យនេះ ការពិនិត្យ និង​អនុម័ត​ផែនការអភិវឌ្ឍន៍ ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ រំកិល​របស់​ក្រុមប្រឹក្សា ខេត្ត ជា​កិច្ចការ​សំខាន់​មួយ​ដែល​ក្នុង​អាណត្តិ​នី​មួយៗ​ត្រូវ​រៀបចំ​ឡើង​យ៉ាងយូរ ២​ឆ្នាំ បន្ទាប់​ពី​ក្រុមប្រឹក្សា​ចូលកាន់ តំណែង ។​

​ដោយឡែក ឯកឧត្តម អុក វង់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ក្នុង​គោលបំណង​ធានា​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ២ អាច​ចាប់ផ្តើម​រៀបចំ​ផែនការ អភិវឌ្ឍន៍ ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ រំកិល​របស់​រាជធានី​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១៣ កន្លងទៅ ។​/​

 

 

DSC_1042 DSC_1041

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី