សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

Vigo សេរី​ទំនើប​របស់​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្ត បើ​កសុខៗ ស្រាប់តែ​ឈប់​ង៉ក់​នៅលើ​គំនូស​ពណ៌​លឿង បំ​ម្រុង​រក​ទិញឥ​វ៉ាន់​តៀមចិន​លក់​តាម​ចិញ្ចើម​ផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​ឌ្រឹ​ម​សង់​វ៉ាក់​អឺ ពន្លះ​ពីក្រោយ​ចំ​ពេញទំហឹង រងរបួស​ម្នាក់​យ៉ាង​ដំណំ (​មុខ​ផ្សារ​តាយសេង​)

Vigo សេរី​ទំនើប​របស់​មន្ត្រី​រាជ​អាវុធហត្ថ​ខេត្ត បើ​កសុខៗ ស្រាប់តែ​ឈប់​ង៉ក់​នៅលើ​គំនូស​ពណ៌​លឿង បំ​ម្រុង​រក​ទិញឥ​វ៉ាន់​តៀមចិន​លក់​តាម​ចិញ្ចើម​ផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​ឌ្រឹ​ម​សង់​វ៉ាក់​អឺ ពន្លះ​ពីក្រោយ​ចំ​ពេញទំហឹង រងរបួស​ម្នាក់​យ៉ាង​ដំណំ (​មុខ​ផ្សារ​តាយសេង​)

​ខេត្ត​រតនគិរី ៖  រថយន្ត​Vigo​ព័ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S  0716 ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា  រថយន្ត​របស់​លោក  ណាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ធ្វើ​ចរាចរណ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​78 ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណះមក​ដល់​ចំណុចកើតហេតុ (​ផ្សារ​ប៊េន​ឡាន​ក្រុង​តាយសេង​ឈាង​ខាងលិច​) ស្ថិតក្នុង​ភូមិ​3 សង្កាត់ កា​ចាញ ក្រុង​បាន​លុង បាន​ជួប​នូវឩ​ប្បត្តិហេតុ​អាក្រក់​កើតឡើង ជា​ចៃដន្យ​តែម្តង​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ម៉ោង​1:23​នាទី​ថ្ងៃ​ទី​14 ខែ​កញ្ញា ឆ្នាំ 2016 ។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ឃើញ​រថយន្ត​ស៊េរី​ទំនើប​ខាងលើ បើកបរ​ពី​កើត​មក​លិច​មក​ឈប់​ង៉ក់​លើ​គំនូស​ព័ណ​លឿង បំណង​ទិញ​អ្វី​នៅ​តូប​ចិន​លក់​តាម​ចិញ្ចើមផ្លូវ ទាំង​មិន​ទាន់​កាច់​សោរ​ពន្លត់​ម៉ាស៊ីន​ផង ខ្វះ​ការប្រុងប្រយ័ត្ន ប្រមាណ ៣ នាទី​ប៉ុណ្ណោះ ស្រាប់តែ​ឃើញ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង់​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពត (1A  0763  សេរី​ឆ្នាំ​2005) បោះពួយ​យ៉ាង​លឿន ទិសដៅ​ស្រប​ទិស​ពិ​កើត​មក​លិច   ជិត​មក​ដល់​គូទ​រថយន្ត​ចំងាយ​ប្រមាណ 5 ម៉ែត្រ​ប៉ុណ្ណោះ អ្នកបើកបរ បាន​ងាក​ក្រោយ​រកមើល​គំរប​ចានស្រាក់​ធ្លាក់​ចេញពី​ម៉ូតូ  ពុំ​បាន​ចាប់​ថ្នាក់​ថា រថយន្ត​Vigo ចត​ទិញ​ឥ​វ៉ាន់​ខាងមុខ​ក៏​វ៉ាក់​អឺ បុក​គូទ​រថយន្ត​ខាងលើ​ចំ​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​បុរស​ជា​ជនរងគ្រោះ​ដួល​បោក​ផ្ទុប​នឹង​គូទ​រថយន្ត​រងរបួស​ធ្ងន់ធ្ងរ​។

​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​រឿន សារ៉ន ប្រុស អាយុ 32​ឆ្នាំ ជនជាតិខ្មែរ  មាន​ទីលំនៅ ភូមិ​3 សង្កាត់ កា​ចាញ ក្រុង បាន​លុង មានមុខ​របរ កម្មករសំណង់  មាន​ប្រពន្ធ​និង​កូនស្រី​អាយុ 5​ឆ្នាំ ក្នុងបន្ទុក​(​គ្រួសារ​ស្ថានភាព​ក្រ​លំបាក​)​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ខេត្ត​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ប៉ូលិស​ចរាចរណ៍ ។ ចំណែក​វត្ថុតាង​ទាំង​ពីរ​គ្រឿង កម្លាំង​ចរាចរណ៍​បាន​នាំ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ។

​ដោយឡែក ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បានដឹងថា : តាម​ការ​ពិនិត្យ​ស្ថានភាព អ្នកជំងឺ​ពិតជា​ធ្ងន់ធ្ងរ ដោយ​ប៉ះទង្គិច​ក្បាល  និង ពោះវៀន (​គ្រឿងក្នុង​) ត្រូវ​បញ្ចូល​ឈាម​និង​ការវះកាត់​ជា​បន្ទាន់ ។ រីឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ  លោកស្រី ឯម សុខ  ត្រូវជា​ម្តាយក្មេក​ជនរងគ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ដល់​អ្នក​សារព័តិមាន​អោយ​ចុះ​ផ្សាយ​និង​សំណូមពរ​ដល់ នគរបាល​ចរាចរ​ដែល​ចុះ​ដល់​កន្លែងកើតហេតុ មេត្តា​ធ្វើការ​វ៉ា​ស់វែង អោយបាន​ត្រឹមត្រូវ​សមស្រប​តាម​ច្បាប់​ចរាចរ​ផ្លូវគោក​បំរើ​ផលប្រយោជន៏​ជូនប្រជា​ពលរដ្ធ​ដោយ​សុច្ច​រិ​ច្ច​យុត្តិធ័ម​មិន​លំអៀង៘ ជៀសវាង​ដកហូត​វត្ថុតាង​ទៅ​រក្សាទុក ពុំ​មាន​បាញ់​គំនូស​ចំណាំ ។

​បញ្ហា​គ្រោះថ្នាក់​ចរាចរ​មួយ​ករណី​ខាងលើ​នេះ លោក មឿង  សារិទ្ធ  ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​អោយដឹង​តាម​ទូរស័ព្ទ  នា​ល្ងាច​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នេះ​ថា លោក​នឹង​ចុះ​ស៊ើបអង្កេត ដល់​កន្លែងកើតហេតុ ពិនិត្យ​អោយបាន​ច្បាស់​បន្តទៀត  ហើយ​ទាក់ទង​និង​ការបាញ់​គំនូស  លោក​បញ្ជាក់ថា មិនមែន​ចេះតែ​បាញ់​នោះទេ  កន្លែង​ខ្លះ​ធ្វើអោយ​ស្ទះចរាចរណ៍  និង បាត់បង់​ការកែលំអ​ក្រុង ហើយក៏​អាច​ប៉ះពាល់​សតិ​អា​រម្ម​ណ៏​ភ្ញៀវទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចូលខ្លួន​មក​ទស្សនា​កំសាន្ត មិន​ចង់អោយ​គេ​វាយតម្លៃ​ថា​ខេត្ត​មួយ​នេះ​ពោរពេញ ដោយ​គំនូស​ពណ៌​ស  គ្រោះថ្នាក់​ចរាចរណ៍ ៘
​ដោយ ៖ ចាប សំអាន​

 

IMG-20160915-WA0052 IMG-20160915-WA0053 IMG-20160915-WA0057

Filed in: គ្រោះថ្នាក់ចរាចរណ៍