សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កិច្ចប្រជុំ​ពិភាក្សា​រវាង​ភាគី​កម្ពុជា និង​ថៃ​ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន និង​ខេត្ត​ច័ន្ទ​បុរី ដោះស្រាយ​ទៅ​លើ​ការហាមឃាត់​របស់​ថៃ​មិន​ឱ្យ​កម្ពុជា​នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន​នាំ​ចូល​ទៅ​ប្រទេស​ថៃ​

​កិច្ចប្រជុំ​ពិភាក្សា​រវាង​ភាគី​កម្ពុជា និង​ថៃ​ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន និង​ខេត្ត​ច័ន្ទ​បុរី ដោះស្រាយ​ទៅ​លើ​ការហាមឃាត់​របស់​ថៃ​មិន​ឱ្យ​កម្ពុជា​នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន​នាំ​ចូល​ទៅ​ប្រទេស​ថៃ​

​ខេត្ត​ប៉ៃលិន​៖  ក្រោយ​ពី​ភាគី​ថៃ​មាន​បញ្ហា​បិទ​ផលិតផល​កសិផល​ខ្មែរ​ចំនួន​២​ប្រភេទ​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ប៉ៃលិន​ក្នុង​មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច និង​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ នៅ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ទៅ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដឹកនាំ​ដោយ​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ច័ន្ទ​បុរី និង​ប្រធាន​អង្គភាព​ពិនិត្យ​គុណភាព​អនាម័យ​ប្រចាំ​៣​ខេត្ត​ក្នុង​ប្រទេស​ថៃ ទៅលើ​វិធាន​បទ​ដោះស្រាយ​បញ្ហា​ដែល​ភាគី​ថៃ​បាន​ហាមឃាត់ មិន​ឱ្យ​កម្ពុជា​នាំ​កសិផល ស្វាយកែវ​រមៀត​និង​ផ្លែ​មៀន នាំ​ចូល​ទៅ​ប្រទេស​ថៃ​។

​កិច្ចប្រជុំ​ពិភាក្សា​បាន​អូសបន្លាយ​ជាច្រើន​ម៉ោង​កាលពី​ព្រឹក​មិញ​នេះ ត្រូវបាន​លោក​ប្រធាន​ដឹកនាំ​គណៈ ប្រតិភូ​ខាង​កម្ពុជា​ប្រាប់ឱ្យដឹង​ថា កិច្ចប្រជុំ​នោះ​ទទួល​បរាជ័យ ដោយសារ​ភាគី​ថៃ​គេ​នៅតែ​បន្ត​បដិ​សេដ្ឋ មិន​ឱ្យ​នាំចូល​ប្រភេទ​កសិផល​ទាំង​២​ប្រភេទ​របស់​កសិករ​ខ្មែរ ទៅកាន់​ប្រទេស​ថៃ​នោះ​ដដែល​។ ដោយ​ភាគី​ថៃ​គេ​សំអាងថា​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន របស់​កសិករ​ខ្មែរ មាន​ផ្ទុក​មេរោគ ៣​ប្រភេទ​។

​ភាគិ​ថៃ​គេ​ក៏​ស្នើសុំ បើសិនជា​ចង់​នាំចូល​ប្រភេទ​ផលិតផល​កសិផល​ទាំង ២ ប្រភេទ​នាំ​ចូល​ក្នុងប្រទេស​ថៃ សុំឱ្យ​ភាគី​កម្ពុជា ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ពី​ព្រោះ​បញ្ហា​នេះ ហួស​ដែន​សមត្ថកិច្ច​របស់​ភាគី​ថៃ​ត្រឹម​ជា​ថ្នាក់​ខេត្ត ។ មិនតែប៉ុណ្ណោះ ថៃ​ក៏​ជម្រុញ​ឱ្យ​កម្ពុជា​យើង​មានការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ការបញ្ជាក់​គុណភាព​អនាម័យ ពី​អង្គភាព​ត្រួតពិនិត្យ​គុណភាព​អនាម័យ របស់​ភាគី​កម្ពុជា​នោះ​ផង​ដែរ ។

​ពាក់ព័ន្ធ​និង​ការហាមឃាត់​របស់​ភាគី​ថៃ មិន​ឱ្យ​នាំ​ចូល​កសិផល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន ត្រូវបាន​មន្ត្រី​កម្ពុជា​ចូលរួម​ប្រជុំ​បាន​ប្រាប់​ឱ្យដឹងថា ជា​លេស​សម្រាប់​ការ​បង្អាប់​បន្ថោក ផលិតផល​កសិផល​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ​តែប៉ុណ្ណោះ ក្នុង​គោលបំណង​យក​ប្រៀប​លើ​ការធ្វើ​ពាណិជ្ជកម្ម ។​

​ប្រភព​ពត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា អង្គភាព​ត្រួតពិនិត្យ​គុណភាព អនាម័យ របស់​ថៃ នៅពេល​គេ​យក​ផ្លែស្វាយ​និង​ផ្លែ​មៀនរ​បស់​ផលិតផល​កសិផល​ខ្មែរ​យក​ទៅ​ត្រួតពិនិត្យ គឺ​គេ​មិន​បាន​យក​ផ្លែស្វាយ​និង​ផ្លែ​មៀន​ល្អ​ទៅ​ពិនិត្យ​នោះឡើយ ដោយ​គេ​បែរ​ជ្រើសរើស​យក​ផ្លែស្វាយ និង​ផ្លែ​មៀន ដែល​ស្អុយ​រើ​បោះចោល យក​មក​ត្រួតពិនិត្យ​គុណភាព​រឿង​អី​មិន​ឱ្យ​ឃើញ​មេរោគ បើ​ការពិនិត្យ​ជា​កសិផល​ខូច​ស្អុយ​នោះ ដោយ​ភាគី​ថៃ​គេ​អនុវត្ត​ខុស​និង​ការពិនិត្យ​គុណភាព​ផលិតផល ចំណែកឯ​ផលិតផល​កសិផល ពោធ ដំឡូង គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ភាគី​ថៃ​អនុញ្ញាត​ឱ្យ​នាំ​ចូល​តាម​ធម្មតា ៕

 

 

IMG-20160915-WA0049 IMG-20160915-WA0051 IMG-20160915-WA0050

Filed in: ព័ត៌មានជាតិ