សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥៨៩​គ្រួសារ​មានការ​ខឹងសម្បារ​ផ្ទុះ​តវ៉ា​ចំពោះ​ការរំលោភ​ដីធ្លី​របស់​ពួកគាត់​

ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥៨៩​គ្រួសារ​មានការ​ខឹងសម្បារ​ផ្ទុះ​តវ៉ា​ចំពោះ​ការរំលោភ​ដីធ្លី​របស់​ពួកគាត់​

ក្រុង​ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ព្រិច មាន​ការផ្ញាក់ផ្អើល​នៅពេល​មាន​គេ​មក​រំលោ​ភ​ដី​ពួកគាត់​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា​២០១៦​នេះ​ ​ទើប​ពួកគាត់​បាន​ប្រមូល​គ្នីគ្នា​មក​រងចាំ​មេ​ី​ល​ថា​តើ​គេ​បំ​រ៉ុង​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ពួកគាត់​ស្រស់ៗ​នឹង​គេ​ប្រុង​គិត​យ៉ាងម៉េច​?​។​ពួកគាត់​ពិតជា​មាន​កា​រ​ព្រួយ​បារ​ម្មណ៍ និង​រឿង​ដីធ្លី​នេះ​ណាស់​មិន​ហ៊ាន​ចេញ​ទៅ​រកស៊ី​អ្វី​ឡើយ​។​

​ពលរដ្ឋ​ដែល​មក​ចូលរួម​នៅ​ទីនេះ បាន​រៀបរាប់​ឱ្យ​អ្នក​យក​ពត៌មាន​យើង​ដឹង​ថា ដី​ខាងលើ​នោះ ពួកគាត់​បាន​មក​រស់​នៅ​ជា​យូរ​ឆ្នាំ​មកហើយ​អ្នកខ្លះ​ទៀត រស់​នៅ​តាំងពី​ឆ្នាំ​១៩៩៥ អ្នកខ្លះ​ទៀត​បាន​រស់នៅ​ជា​បន្តបន្ទាប់ ។ មាន​រឿង​មិន​ចេះ​អស់​មិនចេះហើយ លុះ​ដល់​ឆ្នាំ​២០០៤​សម្តេច​ជោ សែន​បាន​ចេញ ស​-​ជ ណ​ឧស​-៦២​ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ២០០៤ ជូន​ប្រជា​ពលរដ្ឌ​មាន​ចំនួន​៥៨៩​គ្រួសារ ។ ពួកគាត់​បាន​និយាយថា ស្រាប់តែ​ក្រោយមក​មាន​ឃើញ​ចេញ​សជណ​ថ្មី​១៣-៦៤​ផ្សេងទៀត ចុះ​ថ្ងៃ​ទី​១៩​សីហា​ឆ្នាំ​២០០៥​ចេញ​ដោយ​ទីស្តីការ​គណរដ្ឌមន្ត្រី​មិន​ដឹង​ថា ស​.​ជ​.​ណ មួយ​ណា​មាន​ប្រសិទ្ធិភាព​ឡើយ ។

​ពួក​គាត់​ថា​ប្រជា​ពល​មួយចំនួនធំ​មាន​ប័ណ្ណ​ចេញពី​ចៅសង្កាត់​និង​ក្រុង ហើយ​យកទៅ​ដាក់​នៅ​ធនាគា​ឯកជន​នានា ដើម្បី​យកប្រាក់​មក​រកស៊ី ហើយ​នៅក្នុង​ភូមិ​ខាងលើ​នោះ មាន​ប្រព័ន្ធ​ភ្លើង​ត្រឹមត្រូវ បើ​មាន​ទំនាស់​ក្រុមហ៊ុន​គេ​មិន​ដាក់​ភ្លើង​ឲ្យ​ទេ ។ ពួក​គាត់​បន្ត​ទៀត​ថា សព្វថ្ងៃ​ភាគច្រើន​មិនទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅឡើយ​ទេ រវល់​តែ​មាន​រឿង​ខ្មោចលង ដេក​មិន​លក់​នេះ​។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មេភូមិ ហុក លឿម បាន​និយាយថា ការ​ទំនាស់​ដីធ្លី​ខាងលើ​នោះ ប៉ះពាល់​២​ក្បាលដី មាន​ទទឹង​១០០​បណ្តោយ​៤​រយ​ម៉ែត្រ តែ​ប៉ុណ្ណោះ​មិន​ប៉ះពាល់​ដី​ទាំងមូល​នោះ​ឡើយ ។​

​អ្នកស្រី​មេភូមិ​បាន​បន្តថា ម្ចាស់​ដី​ដែល​គេ​ប្តឹង​នោះ មានឈ្មោះ ស សម្បតិ និង​ឈ្មោះ​ហេង វុតា​រា មិនមែន​មក​យក​ដី​ប្រជា​ពល​នោះ​ទាំងស្រុង​ទេ​។ លោក​មេធាវី​ដែល​មក​តំណាង​ឈ្មោះ ២ ប័ណ្ណកម្មសិទ្ធិ​មាន​ឈ្មោះ សរ សូ​វ៉ាន បាន​លើកឡើង​ផង​ដែរ​ថា​: ចំពោះ​ដី​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​ទាំង​២​ប្លង់​នេះ មានឈ្មោះ​១.​សរ សម្បត្តិ ភេទ​ប្រុស​មាន​ផ្ទៃ​ដី​ប្រវែង​៤៤៧៣៩​មែត្រ​ការេ ២.​មាន​ឈ្មោះ​ហេង វុតា​រា ភេទ​ប្រុស​មាន​ផ្ទៃ​ដី​ប្រវែង​៤៤៧៩០​ម៉ែត្រការ៉េ ហើយ​លោក​មេធាវី​បាន​បន្តទៀតថា ចំពោះ​បញ្ហា​ខាងលើនេះ គឺ​គាត់​មក​សម្របសម្រួល​តែ​២​ប័ណ្ណ​កម្មសិទ្ធិ​តែ​ប៉ុណ្ណោះ ដែលមាន​ផលប៉ះពាល់​ហើយ​ព្រម​សម្របសម្រួល​តាមរយៈ​លោកស្រី​មេភូមិ ហុក លឿម ដែល​ប្រជាពលរដ្ឋ​មាន​ផលប៉ះពាល់​តែ​២៦​គ្រួសារ​ទេ ហើយ​គាត់​មក​នេះ​មក​ដោះស្រាយ​តាម​ការ​ចែករំលែក​គ្នា ។ បើ​និយាយ​គ្នា​មិន​ត្រូវ ទុកឲ្យ​ច្បាប់​អ្នកដោះស្រាយ​គាត់​ថា ម្ចាស់​ដី​គេ​មាន​ប្លង់​រឹង ហើយ​អ្នក​ដែល​ប៉ះពាល់​ដី​នៅ​ភូមិ​ព្រៃ​ព្រិច​នោះ មាន​ប្រជា​ពលរដ្ឌ​ចំនួន​២៦​គ្រួសារ​តែ​ប៉ុណ្ណោះ មិន​ប៉ះពាល់​លើ​ដី​ទាំងមូល​ឡើយ ៕

 

 

IMG-20160915-WA0045 IMG-20160915-WA0046

Filed in: ព័ត៌មានជាតិ