សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អធិការដ្ឋាន​ស្រុក ថ្មគោល បាន​ចាប់​បញ្ជូន ជនសង្ស័យ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​១​ម្នាក់ និង​អ្នកប្រើប្រាស់​ចំនួន​១៩​នាក់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

​អធិការដ្ឋាន​ស្រុក ថ្មគោល បាន​ចាប់​បញ្ជូន ជនសង្ស័យ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​១​ម្នាក់ និង​អ្នកប្រើប្រាស់​ចំនួន​១៩​នាក់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ យោង​តាម​ការគូសបញ្ជាក់​ពី លោក​វរសេនីយ៍ត្រី ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បានឲ្យដឹងថា ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន នៅ​ខេត្ត​បាត់ដំបង ដែល​អនុវត្ត​តាម​ផែនការ និង​ដាក់​ចេញ នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​ន​នគរបាល​ខេត្ត​បាត់ដំបង និង​ស្នើសុំ គោលការណ៍​ឯកភាព យោបល់ ពី​លោក នួន សាន ព្រះ​រាជ្ញា​អម​សាលាដំបង​ខេត្ត​បាត់ដំបង​ក្នុង​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​នេះ​។​

​ជា​លទ្ធផល​ក្នុង​បទល្មើស​ជាក់ស្ដែង​កម្លាំង​ជំរុញ​បាន​បង្ក្រាប​ជនសង្ស័យ និង​គ្រឿងញៀន​នេះ​ដែរ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២:០០ នាទី​ថ្ងៃត្រង់​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល និង​កំលាំង​ប៉ុស្តិ​គោក​ឃ្មុំ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នៅផ្ទះ​ឈ្មោះ​អាង វ៉ាន​ឌឿ​ន​(​ហៅ​ចាង​)​ភេទ​ប្រុស​អាយុ​24​ឆ្នាំ នៅ​ក្រុម​ទី​10​ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល​និង​បង្ក្រាប​នាំខ្លួន​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​បាន​ចំនួន​19​នាក់​ផង​ដែរ និង​ដកហូត​បាន​សំភារៈ​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ចំនួន​02​កូន​ថង់​តូច ដប​ជក់​ថ្នាំញៀន​ចំនួន​02​ថង់​សំរាប់​ច្រកថ្នាំ​ចំនួន​03​ដុំ​ដែកកេះ​ចំនួន​08​កាំបិត​សាំ​រ៉ៃ​ចំនួន​02 ម៉ូតូ​អ្នក​ប្រើប្រាស់​ចំនួន​12​គ្រឿង​។ បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង វត្ថុតាង​ត្រូវបាន​សមត្តកិច្ច​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

 

IMG-20160915-WA0041 IMG-20160915-WA0040

Filed in: គ្រឿងញៀន